ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​អ្នក​ចាត់​ចែង​ការ​ឃោសនា​​បោះ​ឆ្នោត​របស់​លោក​ ត្រាំ​ ​ត្រូវ​ជាប់​ពន្ធនាគារ​៤៧​ខែ​


រូបគំនូរ​នៃ​ការ​ជម្រះ​ក្តី​លោក Paul Manafort (រូប​កណ្ដាល​នៅ​លើ​រទេះរុញ នៅ​តុលាការ​ក្រុង Alexandria រដ្ឋ Virginia កាល​ពី​ថ្ងៃ​ទី​៧ មីនា ២០១៩។

ចៅ​ក្រម​សហព័ន្ធសហរដ្ឋអាមេរិក​ម្នាក់​បាន​កាត់​ទោស​លោក ​Paul Manafort ​អតីត​ប្រធានយុទ្ធនាការ​បោះ​ឆ្នោត​របស់​លោក​ ត្រាំ​ ឱ្យ​ជាប់​គុក​៤៧​ខែ​ ពី​បទ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ខាង​ពន្ធដារ​និង​ខាង​ធនាគារ។

ការ​កាត់​ទោស​នេះ​មាន​រយៈ​ពេល​ជាប់​គុក​តិច​ជាង​រយៈ​ពេលដែល​ពួក​រដ្ឋអាជ្ញា​ទាម​ទារ​ឲ្យ​ជាប់​គុក​ពី​១៩​ទៅ​២១​ឆ្នាំ​ដែល​ទំនង​មាន​ន័យ​ថា​លោក​ Manafort ​ដែល​មាន​អាយុ​៦៩​ឆ្នាំ​ហើយ​ ឋិត​ក្នុង​ការ​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​អស់​មួយ​ជីវិត។

ចៅក្រម​ T.S. Ellis ​បាន​និយាយ​ថា​ សេចក្តី​ណែនាំ​របស់​សហព័ន្ធអំពី​ការ​កាត់​ទោស និងការ​ដាក់​ទណ្ឌ​កម្ម​ធ្ងន់ធ្ងរ​ដែល​លោក ​Robert Mueller ​រដ្ឋអាជ្ញា​ពិសេស​ផ្តល់​អនុសាសន៍​នោះ ជា​ការ​ហួស​ប្រមាណ។​

ចៅ​ក្រម​ Ellis ​ក៏​បាន​ចង្អុល​បង្ហាញ​ដែរ​ថា លោក ​Manafort ​មិន​មែន​ត្រូវ​កាត់​ទោសអំពី​គោល​ដៅ​ចំបង​នៃ​ការ​ស៊ើប​អង្កេតរបស់​លោក ​Mueller​ ទេ ដែល​គោល​ដៅ​ចម្បង​នោះ​ថា​តើ​ពួក​អ្នក​ឃោសនា​បោះ​ឆ្នោត​ឱ្យ​លោក​ ត្រាំ​ បាន​ឃុប​ឃិត​ជាមួយ​ប្រទេស​រុស្សី​ដើម្បី​ឱ្យ​មាន​ឥទ្ធិពល​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រធានា​ធិបតី​ស.រ.អា.​កាល​ពី​ឆ្នាំ​២០១៦​ឬ​ទេ។

ជាមួយ​នឹង​ការ​មាន​ទោស​ជាប់​គុក​ជិត​បួន​ឆ្នាំ ​ចៅក្រម​ Ellis ក៏​បាន​ពិន័យ​លោក Manafort ​ឱ្យ​បង់​ប្រាក់​ប្រាំម៉ឺន​ដុល្លារ​ផង​ដែរ។​

លោក​ Manafort ​បាន​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​លាក់​មិន​ឱ្យ​រដ្ឋាភិបាល​ដឹង​អំពី​ប្រាក់​រាប់​លាន​ដុល្លារ​ដែល​លោក​បាន​ទទួល​ក្នុង​ពេល​ដែល​លោក​ធ្វើ​ការ​ជា​អ្នក​និយាយ​បញ្ចុះ​បញ្ចូល​សភា​ស.រ.អា.​សម្រាប់​លោក​ Viktor Yanukovych ​អតីត​ប្រធានាធិបតី​អ៊ុយក្រែន​លម្អៀង​ទៅ​ខាង​រុស្សី​ ដែល​មានន័​យថា​លោក​បាន​ទទួល​ប្រាក់​រាប់​លាន​ដុល្លារ​ តែ​លោក​មិន​បាន​បង់​ពន្ធដារ​ទេ៕

XS
SM
MD
LG