ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បាតុកម្ម​ប្រឆាំង​នាយករដ្ឋ​មន្រ្តី​នៅ​ម៉ាឡេស៊ី​ឈាន​ចូល​ថ្ងៃ​ទី​ពីរ


លោក​ Mahathir Mohamad (កណ្តាល) ​អាយុ​៩០ឆ្នាំ​ អតីត​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ ហើយ​ដែលបាន​ធ្វើការ​អំពាវនាវ​នាំមុខ​គេ​​ទាមទារឲ្យ​លោក​ Najib ចេញពី​តំណែង នោះ ក៏​បាន​ចូលរួម​ក្នុងបាតុកម្មនេះ​មួយ​រយៈ​ខ្លី​ដែរ​កាល​ពី​ថ្ងៃសៅរ៍​។​
លោក​ Mahathir Mohamad (កណ្តាល) ​អាយុ​៩០ឆ្នាំ​ អតីត​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ ហើយ​ដែលបាន​ធ្វើការ​អំពាវនាវ​នាំមុខ​គេ​​ទាមទារឲ្យ​លោក​ Najib ចេញពី​តំណែង នោះ ក៏​បាន​ចូលរួម​ក្នុងបាតុកម្មនេះ​មួយ​រយៈ​ខ្លី​ដែរ​កាល​ពី​ថ្ងៃសៅរ៍​។​

បាតុករ​ម៉ាឡេស៊ី​បាន​ធ្វើការ​តវ៉ា​តាម​ផ្លូវ​នៅថ្ងៃ​អាទិត្យ​នេះ​ដែលជា​ថ្ងៃទី២នៃ​ការប្រមូល​ផ្តុំគ្នា​តវ៉ារយៈ​ពេល​២ថ្ងៃ​នៅ​រដ្ឋធានី​កូឡាំឡាំពួរ​ ប្រទេស​ម៉ាឡេស៊ី​ ដើម្បី​ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ចុះ​ចេញ​ពីតំណែង ព្រោះ​លោក​ប្រឈម​នឹងបទ​ចោទ​ប្រកាន់​ធ្ងន់ធ្ងរ​ពីបទ​លួច​បន្លំ​ថវិកា​រដ្ឋ។​

អង្គការ Bersih​ដែល​ជា​អង្គការ​សង្គម​ស៊ីវិល​នាំ​មុខ​គេ​នៅ​ប្រទេស​ម៉ាឡេស៊ី ​ចង់​ឲ្យលោក​ នាយករដ្ឋមន្ត្រី​ Najib Razak ​លាលែង​ពីតំណែង ​បន្ទាប់​ពី​មាន​ការ​បញ្ចេញ​ព័ត៌មាន​ថា ​លោកនាយក​រដ្ឋមន្ត្រី​បាន​ទទួល​លុយ៧០០​លាន​ដុល្លារ​ចូល​ក្នុង​គណនេយ្យ​ធនាគារ​ផ្ទាល់ខ្លួន​របស់លោក​ ហើយ​លុយ​នោះ​បានពី​មូលនិធិ​1MDB ​ដែល​ជាមូលនិធិ​របស់រដ្ឋ​សម្រាប់​ការ​អភិវឌ្ឍ។​ អ្នករៀប​ចំបាតុកម្ម​និយាយថា​ មានអ្នក​តវ៉ា​ពីរ​សែន​នាក់​កាលពី​ថ្ងៃសៅរ៍​ តែ​ប៉ូលិស​និយាយ​ថា​ បាតុកម្ម​នេះ​មានអ្នកចូល​រួម​មិន​ដល់​៣ម៉ឺន​នាក់​ទេ។ ​

លោក​ Mahathir Mohamad ​អាយុ​៩០ឆ្នាំ​ អតីត​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ ហើយ​ដែលបាន​ធ្វើការ​អំពាវនាវ​នាំមុខ​គេទាមទារឲ្យ​លោក​ Najib ចេញពី​តំណែង នោះ ក៏​បាន​ចូលរួម​ក្នុងបាតុកម្មនេះ​មួយ​រយៈ​ខ្លី​ដែរ​កាល​ពី​ថ្ងៃសៅរ៍​។​

រដ្ឋាភិបាល​បាន​ពង្រឹង​សន្តិសុខ​មុន​មាន​ការប្រមូល​ផ្តុំគ្នា​នេះ។ ​លោក Najib​ បាន​បដិសេធ​ការចោទ​ប្រកាន់នេះ​ ដោយ​លើកឡើង​ថា ​ លុយនោះ​ជា​អំណោយ​ពី​តំបន់​មជ្ឈឹម​បូព៌ា។ លោកថ្លែង​ថា​ ការចោទ​ប្រកាន់​លោក​អំពីរឿងពុក​រលួយ​នេះគឺ​ជា​ផ្នែក​មួយ​នៃ​វិទ្ធង្សនាន​យោបាយ​ ប្រឆាំងនឹង​ការ​ដឹក​នាំ​ចម្រុះ​ដ៏យូរ​នៅ​ប្រទេស​ម៉ាឡេស៊ី៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG