ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បំណែក​យន្តហោះ​រកឃើញ​នៅ​សមុទ្រ​ឥណ្ឌា​គឺ​ជា​បំណែក​យន្តហោះ​ MH 370

នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ (Najib Razak) បាន​បញ្ជាក់​អះអាង​ថា ​បំណែក​ស្លាប​យន្តហោះ​​ប៊ូអ៊ីង ៧៧៧ ដែល​គេ​បាន​រក​ឃើញ​នៅ​លើ​កោះ​ Reunionក្នុ​ង​មហា​សមុទ្រ​ឥណ្ឌា​គឺ​ពិត​ជា​បំបែក​នៃ​យន្តហោះ​ដែល​មាន​ជើង​ហោះហើរ​លេខ ​MH 370 ​ដែល​បាន​បាត់​នោះ​ប្រាកដ​មែន ដែល​លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​កាលពី​ថ្ងៃទី៦ ខែសីហា​ ឆ្នាំ២០១៥។

នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី ណាជីប រ៉ាហ្សាក់ (Najib Razak) បាន​បញ្ជាក់​អះអាង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​បំណែក​ស្លាប​យន្តហោះប៊ូអ៊ីង ៧៧៧ ដែល​គេ​បាន​រក​ឃើញ​នៅ​លើ​កោះ​Reunionក្នុ​ង​មហា​សមុទ្រ​ឥណ្ឌា​គឺ​ពិត​ជា​បំបែក​នៃ​យន្តហោះ​ដែល​មាន​ជើង​ហោះហើរ​លេខ ​MH 370 ​ដែល​បាន​បាត់​នោះ​ប្រាកដ​មែន។ នេះ​ជា​ការ​រកឃើញ​ដោយ​ប្រាកដប្រជា​លើក​ដំបូង​ក្នុង​ការ​ស្វែង​រុករក​យន្ត​ហោះ​ដែល​បាន​បាត់​កាលពី​១៧​ខែ​មុន។

លោក​ណាជីប​បាន​បន្ថែម​ទៀត​តាម​សេចក្តី​ថ្លែងការណ៍​ផ្សាយ​តាម​ទូរទស្សន៍ថា៖

«ក្រុម​អ្នក​ជំនាញ​អន្តរជាតិ​បាន​បញ្ជាក់​ទាំង​ស្រុង​ថា ​បំណែក​យន្តហោះ​ដែល​បាន​រក​ឃើញ​នៅ​លើ​កោះ​ Reunion ​គឺ​ពិត​ជា​បំណែក​មក​ពី​យន្តហោះ ដែល​មាន​ជើង​ហោះហើរ MH 370‍»។​

ស្លាប​យន្តហោះ​នោះ​ត្រូវ​បាន​រលក​បោកបក់​ឡើង​លើ​គោក​នៅ​កោះ​ Reunion ​ដែល​នៅ​ជិត​ប្រទេស​ម៉ាដាហ្គាស្កា (Madagascar) កាលពី​មួយ​សប្តាហ៍​មុន​ហើយ​ត្រូវ​បាន​ដឹកតាម​យន្តហោះ​ទៅ​ពិនិត្យ​មើល​នៅ​ទីក្រុង​ប៉ារីស​ដើម្បី​កំណត់​អត្តសញ្ញាណ​ពិតប្រាកដ។​ ដែនកោះ​ Reunion ​គឺ​ជា​ដែន​ដី​មួយ​របស់​ប្រទេស​បារាំង។

យន្តហោះ​ជើង​ហោះហើរ​លេខ MH 370 ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី​បាន​បាត់​កាលពី​ខែ​មិនា ឆ្នាំ​មុន ពេល​កំពុង​ហោះហើរ​ពី​ទីក្រុង​គួឡាឡំពួ (Kuala Lumpur) ​ទៅ​ទីក្រុង​ប៉េកាំង​ដោយ​មាន​ដឹក​អ្នក​ដំណើរ ​និង​ក្រុម​អ្នក​បើកបរ​សរុប​ចំនួន​២៣៩នាក់​។

វា​នៅ​តែ​ជា​អាថ៍កំបាំង​ដដែល​ថា​ហេតុអ្វី​បាន​ជា​យន្តហោះ​នោះ​មិន​បាន​ធ្វើ​ដំណើរ​ដល់​ទីដៅ​របស់​ខ្លួន៕

XS
SM
MD
LG