ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម៉ាឡេស៊ី​បញ្ជូន​កាក​សំណល់​១៥០ ​កុងតឺន័រ ​ទៅ​ប្រទេស​ដើមវិញ​ហើយថា​ខ្លួន​មិនមែន​ជា​ធុង​សំរាម​ពិភពលោក​ទេ


រូប​ឯកសារ៖ មន្ត្រី​ម៉ាឡេស៊ី​ម្នាក់​ពិនិត្យមើល​កុងតឺន័រ​មួយ​ដែល​ដឹក​សំរាម​ផ្លាស្ទិក​មុន​ពេល​បញ្ចូន​ទៅ​កំពង់ផែ Westport ក្នុង​ក្រុង Port Klang ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩។
រូប​ឯកសារ៖ មន្ត្រី​ម៉ាឡេស៊ី​ម្នាក់​ពិនិត្យមើល​កុងតឺន័រ​មួយ​ដែល​ដឹក​សំរាម​ផ្លាស្ទិក​មុន​ពេល​បញ្ចូន​ទៅ​កំពង់ផែ Westport ក្នុង​ក្រុង Port Klang ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩។

ប្រទេស​ម៉ាឡេស៊ី​បាន​បញ្ជូន​កាក​សំណល់​ប្លាស្ទិកចំនួន​១៥០​កុងតឺន័រ ​ទៅ​កាន់​ប្រទេស​ចំនួន​១៣​ ចាប់​តាំង​ពី​ត្រីមាស​ទី៣​ឆ្នាំមុន ​ហើយ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​ព្រមាន​កាលពី​ថ្ងៃចន្ទ​ថា​ប្រទេស​ណា​ដែល​ចង់​ក្លាយ​ជា​ធុង​សំរាម​ពិភពលោក​អាច​ស្រមៃ​អំពី​ការ​ទទួល​យក​សំរាម​ទាំង​នោះ។

ការដឹក​ជញ្ជូន​តាម​នាវា​ចំពោះ​សំរាមដែល​ម៉ាឡេស៊ី​មិន​ចង់​បាន​នោះ​ ត្រូវ​គេ​ប្តូរ​ទិស​ដៅ​នៃ​ការ​បញ្ចូន​មក​កាន់​ប្រទេស​អាស៊ី​អាគ្នេយ៍​វិញ ដោយសារ​តែ​ចិន​បាន​ទប់ស្កាត់​ការនាំ​ចូល​កាកសំណល់​ប្លាស្ទិក​កាលពី​ឆ្នាំ​២០១៨​ តែ​ប្រទេស​ម៉ាឡេស៊ី​និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​បាន​តវ៉ា​អំពី​រឿង​នេះ។

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ Yeo Bee Yin​ បាន​និយាយ​ថាមាន​កុងតឺន័រ​ចំនួន​១១០​ទៀត​នឹង ត្រូវបញ្ជូន​នៅ​ពាក់​កណ្តាល​ឆ្នាំនេះ។

ក្នុង​ចំណោម​១៥០ ​កុងតឺន័រ​ មាន៤៣​ត្រូវ​បញ្ជូន​ទៅ​កាន់​ប្រទេស​បារាំង ​៤២ ​ត្រូវ​បញ្ជូន​ទៅកាន់​អង់គ្លេស ​១៧​ ទៅ​កាន់​អាមេរិក​ ១១ ​ទៅ​កាន់​កាណាដា ​និង​១០​ ទៀត​ទៅ​កាន់​ប្រទេស​ដូចជា​ជប៉ុន ​សិង្ហបុរី ​ចិន​ អេស្បាញ ​ដែនដី​ហុងកុង​ជាដើម៕

XS
SM
MD
LG