នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Mahathir Mohamad បានដាក់ពាក្យសុំលាលែងពីតំណែងទៅកាន់ព្រះមហាក្សត្រម៉ាឡេស៊ី កាលពីថ្ងៃចន្ទ នេះបើតាមសេចក្តីថ្លែងការណ៍មួយរបស់ការិយាល័យលោកនាយករដ្ឋមន្ត្រី ដែលមិនបានផ្តល់សេចក្តីលម្អិតផ្សេងទៀត។
ការលាលែងរបស់លោក Mahathir កើតមានឡើងក្រោយពីការចរចាកាលពីចុងសប្តាហ៍រវាងសមាជិកនៃគណបក្សរបស់លោក និងក្រុមគណបក្សប្រឆាំងផ្សេងទៀត អំពីការបង្កើតរដ្ឋាភិបាលថ្មីមួយ ដើម្បីរារាំងផ្ទេរអំណាចរបស់លោកឲ្យទៅលោក Anwar Ibrahim ដែលលោក Mahathir បានជ្រើសរើសដោយខ្លួនលោក។
លោក Mahathir Mohamad អាយុ៩៤ឆ្នាំ និងលោក Anwar Ibrahim អាយុ៧២ឆ្នាំ បានរួមកម្លាំងគ្នាកាលពីឆ្នាំ២០១៨ ដើម្បីយកជ័យជម្នះនៅក្នុងការបោះឆ្នោតលើសម្ព័ន្ធភាពគណបក្សកាន់អំណាចនៅពេលនោះ ដោយអ្នកនយោបាយបានដាក់លក្ខខណ្ឌថា លោក Mahathir នឹងត្រូវផ្ទេរអំណាចឲ្យលោក Anwar។
គេមិនទាន់ដឹងប្រាកដថា តើព្រះមហាក្សត្រម៉ាឡេស៊ី Sultan Abdullha Sultan Ahmad Shah នឹងមានចំណាត់ការបន្ទាប់យ៉ាងណានោះក្នុងទេក្នុងស្ថានភាពនយោបាយនេះ។
បើតាមក្រុមអ្នកវិភាគព្រះមហាក្សត្រម៉ាឡេស៊ីមានអំណាចផ្តល់សំឡេងភាគច្រើនក្នុងសភាឲ្យគណបក្សណាមួយ បើពុំដូច្នេះទេ ព្រះមហាក្សត្រអាចរំលាយសភា ដើម្បីឲ្យមានការបោះឆ្នោតឆ្នោតថ្មី។
បច្ចុប្បន្ននេះ ភរិយារបស់លោក Andwar គឺលោកស្រី Wan Azizah Ismail ជាឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ហើយលោកស្រីនឹងក្លាយជាមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ជាងគេ ប្រសិនបើសំណើសុំលាលែងរបស់លោក Mahathir ត្រូវបានព្រះមហាក្សត្រទទួលយក៕