ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះ​មហាក្សត្រ​ម៉ាឡេស៊ី​ដាក់​រាជ​ជា​លើក​ដំបូង​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​នេះ


ស្តេច​ម៉ាឡេស៊ី Sultan Muhammad ទី៥ គោរព​ភ្លេង​ជាតិ​នៅ​ពេល​បើក​កិច្ចប្រជុំ​សភា​លើកទី១៤ នៅ​​វិមាន​សភា​ក្នុង​ក្រុង Kuala Lumpur ប្រទេស​ម៉ាឡេស៊ី។
ស្តេច​ម៉ាឡេស៊ី Sultan Muhammad ទី៥ គោរព​ភ្លេង​ជាតិ​នៅ​ពេល​បើក​កិច្ចប្រជុំ​សភា​លើកទី១៤ នៅ​​វិមាន​សភា​ក្នុង​ក្រុង Kuala Lumpur ប្រទេស​ម៉ាឡេស៊ី។

ស្តេច​ម៉ាឡេស៊ី​បាន​ដាក់​រាជ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ដំបូង​បង្អស់​នៃ​ប្រទេស​សម្បូរ​អ្នក​កាន់​សាសនា​ឥស្លាម​មួយ​នេះ។ នេះ​បើ​យោង​តាម​ការិយាល័យ​របស់​ព្រះអង្គ​កាល​ពី​ថ្ងៃ​អាទិត្យ។

ស្តេច​ម៉ាឡេស៊ី​បាន​ដាក់​រាជ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ដំបូង​បង្អស់​នៃ​ប្រទេស​សម្បូរ​អ្នក​កាន់​សាសនា​ឥស្លាម​មួយ​នេះ។ នេះ​បើ​យោង​តាម​ការិយាល័យ​របស់​ព្រះអង្គ​កាល​ពី​ថ្ងៃ​អាទិត្យ។

សេចក្តីថ្លែងការណ៍​ពី​លោក Wan Ahmad Dahlan Abdul Aziz នៃ​ការិយាល័យ​ព្រះមហាក្សត្រ​ម៉ាឡេស៊ី បាន​ឲ្យ​ដឹង​ថា «ព្រះ​អង្គ​បាន​ប្រាប់​ដល់​ប្រជាជន​ម៉ាឡេស៊ី​ឲ្យ​បន្ត​រួបរួម​គ្នា​ ដើម្បី​រក្សា​សាមគ្គីភាព ភាព​អត់ឱន​ឲ្យ​គ្នា និង​ធ្វើការ​ជាមួយ​គ្នា‍»។ ​

ការ​ដាក់​រាជ​របស់​ព្រះអង្គ Sultan Muhammad ទី​៥ ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ បន្ទាប់​ពី​មាន​មន្ទិល​សង្ស័យ​ថា ព្រះអង្គ​បាន​ឈប់​សម្រាក​ទទួល​ការ​ព្យាបាល​កាល​ពី​ដើម​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ ខណៈ​មាន​ពាក្យ​ចចាមអារ៉ាម​ថា ព្រះអង្គ​រៀប​អភិសេក​ជាមួយ​នឹង​អតីត​បវរ​កញ្ញា​រុស្ស៊ី​ម្នាក់។
សេចក្តីថ្លែងការណ៍​នោះ​មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​ព្រះមហាក្សត្រ​ព្រះជន្ម៤៩​ព្រះវស្សា​រូប​នេះ​សម្រេច​ព្រះទ័យ​ដូច្នេះ​នោះ​ទេ។

នេះ​គឺ​ជា​ការ​ដាក់​រាជ​លើក​ដំបូង​បង្អស់​ចាប់​តាំង​ពី​ប្រទេស​ម៉ាឡេស៊ី​ទទួល​បាន​ឯករាជ្យ​ពី​អង់គ្លេស​ក្នុង​ឆ្នាំ​១៩៥៧​មក។

ប្រមុខ​ដឹកនាំ​តាមរយៈ​ឈាមជ័រ​នៅ​តាម​រដ្ឋ​ទាំង​៩​នាក់​នៃ​ប្រទេស​នេះ ត្រូវ​ប្ដូរ​វេន​គ្នា​ឡើង​គ្រង​រាជសម្បត្តិ​ជា​ស្តេច​រយៈពេល​៥​ឆ្នាំ។ ​

ព្រះអង្គ Sultan Muhammad ទី​៥ នៃ​រដ្ឋ Kelantan ដែល​ស្ថិតនៅ​ប៉ែក​ឥសាន្ត​នៃ​ប្រទេស​ម៉ាឡេស៊ី គឺ​ជា​ព្រះមហាក្សត្រ​ធម្មនុញ្ញ​ដ៏​ក្មេង​បំផុត​មួយ​អង្គ ហើយ​ទើប​តែ​បាន​ឡើយ​គ្រង​រាជសម្បត្តិ​ជា​ស្តេច​កាល​ពី​ខែ ធ្នូ ឆ្នាំ ២០១៦ ប៉ុណ្ណោះ៕

XS
SM
MD
LG