ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ប្តេជ្ញា​មិន​ចុះ​ចេញ​ពី​តំណែង


នាយក​រដ្ឋ​មន្រ្តី​ម៉ាឡេស៊ី​លោក​ Najib Razak​ កំពុង​គ្រវី​ទង់​ជាតិ​ម៉ាឡេស៊ី​ ក្នុង​អំឡុង​ពេល​ការ​ប្រារព្ធ​ទិវា​ជាតិ​ទី​៥៨​ នៅ​ទី​លាន​ឯករាជ្យ​ ក្នុង​ទី​ក្រុង​កូឡាឡាំពួរ​ប្រទេស​ម៉ាឡេស៊ី​ នៅ​ថ្ងៃ​ច័ន្ទ​ ទី​៣១​ ខែ​សីហា​ ឆ្នាំ​២០១៥។

រដ្ឋា​ភិបាល​ម៉ាឡេស៊ី​កាន់​កាប់​វិថី​នានា​នៅ​ ក្នុង​រដ្ឋ​ធានី​នា​ថ្ងៃច័ន្ទ​នេះ​ បន្ទាប់​ពី​មាន​បាតុកម្ម​មហាជន​រយៈ​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា​ ទាមទារ​ឲ្យ​បណ្តេញ​លោក​នាយក​រដ្ឋមន្ត្រី​Najib Razak​ ចុះ​ចេញ​ពី​តំណែង។

លោក​ Najib​ បាន​ចូលរួម​ជាមួយ​នឹង​ហ្វូង​មនុស្ស​រាប់ពាន់​នាក់​ដែល​ចេញ​មក​មើល​ការ​ដើរ​ក្បួន​របស់​ប៉ូលិស​ ទាហាន​ និង​មន្ត្រី​រដ្ឋ​ការ។

លោក​នាយក​រដ្ឋមន្ត្រី​ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​ការ​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​យ៉ាង​ធ្ងន់ធ្ងរ​ បាន​ប្តេជ្ញា​ថា​លោក​នឹង​មិន​ចុះ​ចេញ​ពី​តំណែង​ទេ​ហើយ​បាន​ព្រមាន​ក្រុម​អ្នក​តវ៉ា​ពី​«គំនិត​រាក់​កំផែល​ និង​ស្មារតី​ជាតិ​និយម​អន់​ថយ​របស់​ពួក​គេ‍»។

ក្រុម​អ្នក​រៀប​ចំ​ការ​តវ៉ា​និយាយ​ថា​ មាន​ពលរដ្ឋ​ជាង​២​សែន​នាក់​ បាន​ចេញ​មក​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​សៅរ៍​ និង​ថ្ងៃ​អាទិត្យ​នេះ​ ដើម្បី​ទាមទារ​ឲ្យ​លោក​ណាជីប​ ចុះចេញ​ពី​តំណែង។ ប៉ុន្តែ​ប៉ូលិស​និយាយ​ថា​មាន​បាតុករ​មិន​ដល់​៣​ម៉ឺន​នាក់​ទេ៕

XS
SM
MD
LG