ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម៉ាឡេស៊ី​ចាប់​បាន​មនុស្ស​៣​នាក់​ទាក់​ទង​នឹង​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ថៃ​


រូបភាពឯកសារ ៖ រូប​ចម្លាក់​ព្រះ​ព្រហ្មនៃ​សាសនា​ហិណ្ឌូនៅ​ឯ​ទីសក្ការបូជា Erawan ត្រូវ​បាន​ជួស​ជុល​ឡើង​វិញ​ បន្ទាប់​ពី​ត្រូវ​បាន​ខូច​ខាត​ដោយ​សារ​ការបំផ្ទុះ​ដ៏​ប្រល័យ​ ​ក្នុង​ទី​ក្រុង​បាងកក ប្រទេស​ថៃ​ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៥។​
រូបភាពឯកសារ ៖ រូប​ចម្លាក់​ព្រះ​ព្រហ្មនៃ​សាសនា​ហិណ្ឌូនៅ​ឯ​ទីសក្ការបូជា Erawan ត្រូវ​បាន​ជួស​ជុល​ឡើង​វិញ​ បន្ទាប់​ពី​ត្រូវ​បាន​ខូច​ខាត​ដោយ​សារ​ការបំផ្ទុះ​ដ៏​ប្រល័យ​ ​ក្នុង​ទី​ក្រុង​បាងកក ប្រទេស​ថៃ​ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៥។​

អាជ្ញាធរ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​បាន​និយាយ​ថា​ ពួក​គេ​ចាប់​បាន​មនុស្ស​បី​នាក់​ ទាក់ទិន​នឹងការ​បំផ្ទុះ​គ្រាប់​បែក​ដ៏​ប្រល័យ​កាល​ពី​ខែ​មុន​ នៅ​ក្នុង​រាជធានី​បាងកក​នៃ​ប្រទេស​ថៃ។

លោក Khalid Abu Bakar ប្រធាន​កង​ក​ម្លាំង​ប៉ូលិស​ជាតិ​នៃ​ប្រទេសម៉ាឡេស៊ី​បាន​ប្រកាស​អំពី​ការ​ចាប់​ខ្លួន​បុរស​ជន​ជាតិ​ប៉ាគីស្ថាន​ម្នាក់​ និង​ជន​ជាតិម៉ាឡេស៊ី​ពីរ​នាក់​ ដែល​ក្នុង​នោះ​មានម្នាក់​ជា​ស្ត្រី។ លោក​បាន​ប្រកាស​អំពី​ការចាប់​ខ្លួន​នេះ​ នៅ​ក្នុង​សន្និសីទ​កាសែត​មួយ ​ក្នុង​ទី​ក្រុង​គួឡា​ឡាំ​ពួរ​នៅ​ថ្ងៃ​ចន្ទនេះ​ ហើយ​បាន​ថ្លែង​ថា ម៉ាឡេស៊ី​គ្មាន​ផែនការ​បញ្ជូន​ជន​ទាំង​បី​នាក់​នេះ​ទៅ​ប្រទេស​ថៃ​ទេ។

លោក​ Bakar បាន​និយាយ​ថា​ កង​កម្លាំង​ប៉ូលិស​របស់​លោក​បាន​ធ្វើការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អាជ្ញាធរ​ថៃ​ ក្នុង​ការ​ស៊ើប​អង្កេត​អំពី​ការ​បំផ្ទុះ​គ្រាប់​បែក​កាល​ពី​ថ្ងៃ​ទី​១៧ ​ខែ​សីហា​ នៅ​កន្លែង​ទី​សក្ការបូជា​ Erawan ​នៅ​ក្នុង​រាជធានី​នៃ​ប្រទេស​ថៃ​ ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​២០​នាក់​ស្លាប់ ​និង​ធ្វើ​ឱ្យ​មនុស្ស​ច្រើន​នាក់​ទៀត​ត្រូវ​របួស​ ភាគ​ច្រើន​ជា​អ្នក​ទេសចរ​ជន​ជាតិ​ចិន។

របាយការណ៍​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​បាន​និយាយ​ដោយ​ចំហ​ អំពី​លទ្ធភាព​នៃ​ទំនាក់​ទំនង​រវាង​ការបំផ្ទុះ​គ្រាប់​បែក​នេះ​ជាមួយ​នឹង​ការបញ្ជូន​ជន​ជាតិ​ភាគ​តិចអំបូរ​ Uighur ​ជាង​១០០នាក់​ឱ្យ​វិល​ត្រឡប់​ទៅ​ប្រទេស​ចិន​វិញ​ ដោយ​អាជ្ញាធរ​ថៃ។

​ជន​ជាតិ​នេះ​ជា​អ្នក​កាន់​សាសនា​ឥស្លាម​ និយាយភាសា​តួកគី​ មក​ពី​តំបន់​ដាច់​ស្រយាល​ Xinjiangក្នុង​ប្រទេស​ចិន។​ ក្រុម​ជន​អំបូរ Uighurបាន​ត្អូញ​ត្អែរ​ដោយ​ចំហ​អំពី​ការ​សង្កត់ខាង​ផ្នែកវប្បធម៌​ សាសនា​ និង​ការ​គាប​សង្កត់​ផ្នែក​សេដ្ឋកិច្ច​នៅ​ក្រោម​ការគ្រប់គ្រង​របស់​ចិន៕

XS
SM
MD
LG