ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​គេហទំព័រ​វីគីលីក​ត្រូវ​បាន​ដាក់​បេក្ខភាព​សម្រាប់​ពាន​រង្វាន់​ណូបែល


Posle mećave u severoistčnom delu SAD.
Posle mećave u severoistčnom delu SAD.

ទីក្រុង​ឡុងដ៍៖ វីគីលីក (WikiLeaks) ​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ឈរ​ឈ្មោះ​សម្រាប់​ពាន​រង្វាន់​ណូបែល​សន្តិភាព​ពិភពលោក​ឆ្នាំ​២០១១ ​ហើយ​បុរស​ដែល​បាន​ជ្រើស​ WikiLeaks ​គឺ​លោក​ Snorre ​Valen ​មាន​អាយុ​២៦ឆ្នាំ ​គឺ​ជា​អ្នក​នយោបាយ​ជនជាតិ​ណ័រវេស្ស៍។​ បន្ទាប់​ពី​បាន​បោះ​ឆ្នោត​ជ្រើសរើសវីគីលីកហើយ​លោក​បាន​សរសេរ​នៅ​លើ​គេហ​ទំព័រ ​Blog ​របស់​លោក​ថា​ WikiLeaks បាន​បង្ហាញ​ពី​អំពើ​ពុករលួយ​ អំពី​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ និង​ទារុណកម្ម​នៅ​ជុំវិញ​ពិភព​លោក។

លោក​បាន​ប្រៀប​ធៀប​ពី​អ្វី​ដែល​លោក​បាន​ហៅ​ការ​តស៊ូ​របស់​ WikiLeaks ​ដើម្បី​សិទ្ធិ​មនុស្ស​និង​លិទ្ធិ​ប្រជា​ធិបតេយ្យនោះ​ជាមួយ​នឹង​ម្ចាស់​ពាន​រង្វាន់​ណូបែល​កាល​ពីឆ្នាំ​ទៅ ​គឺ​សកម្មជន​ប្រឆាំង​ជនជាតិ​ចិន​ឈ្មោះ លីវ ស៊ាវបូ (Liu​ Xiaobo)។

អ្នកនាំ​ពាក្យ​ ​WikiLeaks​ ម្នាក់​បាន​និយាយ​ថា​ ការ​ជ្រើស​រើស​នេះ​គឺ​ជា​ការរៀប​ចំ​ឱ្យ​មាន ​«ការភ្ញាក់​ផ្អើល​ប្រកប​ដោយ​ភាព​កត្តញូ»។

អ្នក​ឃ្លាំ​មើល​រឿង​រង្វាន់​ណូបែល​និង​ជា​នាយក​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​សន្តិភាព​ក្នុង​ទីក្រុង​ Oslo លោក​ Kristian​ Berg ​Harpviken ​និយាយ​ថា ​លោក​មិន​មាន​ការ​ភ្ញាក់​ផ្អើល​ទេ​ចំពោះ​WikiLeaks ​ដែល​ត្រូវ​បាន​ជ្រើស​រើស ​ហើយ​លោក​សង្ឃឹម​ថា ​គេហ​ទំព័រ​នេះ​នឹង​ទទួល​បាន​ការ​គាំទ្រ​ជា​សំឡេង​ឆ្នោត​ច្រើន​ជាង​មួយ។

«WikiLeaks​ បាន​ក្លាយ​ជា​ចំណង​ជើង​ព័ត៌មាន​អន្តរជាតិ​ដ៏​កំពូល​រយៈពេល​១២​ខែ​កន្លង​ទៅ។​ គេហទំព័រ​នេះ​ជា​ច្រក​ថ្មី​មួយ​ដែល​មាន​នាទី​ច្រើន​ជាង​ការដែល​គ្រាន់តែ​នាំ​យក​ព័ត៌មាន​ដែល​ចាប់​អារម្មណ៍។ ជាការពិត​គេហ​ទំព័រ​នេះ​មាន​ព័ត៌មាន​សំខាន់ៗ​ហើយ​បាន​បង្ក​ខ្លួន​ឯង​ទៅ​ជា​ «បាតុភូត​ដ៏អស្ចារ្យ»។ ​វា​ជា​រឿង​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយ​ ហើយ​មាន​វិធី​យ៉ាង​ច្រើន​ដែល​ល្បង​បេក្ខជន​នៅ​ក្នុង​សិទ្ធិ​ផ្ទាល់​របស់​ខ្លួន»។

ចំនួន​មនុស្ស​ជា​ច្រើន​ត្រូវ​គេ​អញ្ជើញ​ចូលរួម​ក្នុង​ការជ្រើស​រើស​បេក្ខជន​ពាន​រង្វាន់​សន្តិភាព​ រួម​ទាំង​អ្នក​នយោបាយ​ សាស្ត្រាចារ្យ​ និង​អតីត​ម្ចាស់​ពាន​រង្វាន់​ណូបែលសន្តិភាព​ផង​ដែរ។

Harpviken ​និយាយ​ថា ​លោក​គិតថា ​ជា​រឿង​មិន​ទំនង​ទេ​ដែល​ថា​ WikiLeaks នឹង​ឈ្នះ​ពាន​រង្វាន់។ មួយ​ផ្នែក​ពី​ព្រោះ​ក្រុម​អ្នក​រិះគន់​គេហ​ទំព័រ​នេះ​និយាយ​ថា ​ព័ត៌មាន​ដែល​បាន​ធ្លាយ​អាច​ធ្វើ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​មនុស្ស​ជា​ច្រើន។

លោក​បាន​ថ្លែង​ថា​ រឿង​នេះ​អាច​ក្លាយ​ជា​ជម្រើស​ដ៏​ប្រទាញ​ប្រទង់​មួយ។

«ពាន​រង្វាន់​របៀប​នេះគ្មាន​ប្រជា​ប្រិយ៍​ភាព​ទាល់​តែ​សោះ​ផងដែរ​ ក្នុង​ចំណោម​មនុស្ស​ខ្លះ​ ជា​ពិសេស​អ្នកស្តាំ​និយម​នៃ​គណបក្ស​សាធារណរដ្ឋ​និយម​ដែល​មាន​បុគ្គល​ជា​ច្រើន ​មិន​គ្រាន់​តែ​បាន​យល់​ឃើញ​ថា​ គេហ​ទំព័រ ​WikiLeaks និង​ Julian ​Assange ​គឺ​ជា​ឧក្រិដ្ឋជន​តែ​ប៉ុណ្ណោះ​ទេ​ ក៏​ប៉ុន្តែ​ជាក់​ស្តែង​បាន​ប្រៀប​ពួកគេ​ស្មើ​នឹង​ក្រុម​ភេរវករ​ទៀត​ផង។​ ដូច្នេះ​ ជា​ការ​ពិត​ វាជា​រឿង​ច្បាស់​លាស់​ណាស់​ដែល​ពាន​រង្វាន់សម្រាប់​ WikiLeaks ​មិន​ត្រូវ​គេ​មើល​ឃើញ​ថា​តិចតួច​ទេ​ពីជ្រុង​ទាំង​នោះ»។

ក៏​ប៉ុន្តែ​គណៈ​កម្មាធិការ​ពាន​រង្វាន់​ណូបែល​ក៏មិន​ខ្លាច​ប្រឈម​មុខនឹង​ភាព​ចម្រូង​ចម្រាស​នោះ​ទេ។​ កាល​ពីឆ្នាំ​២០០៩ គណៈ​កម្មាធិការ​នេះ​បាន​ផ្តល់​ពាន​រង្វាន់​ណូបែលសន្តិភាព​ជូន​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់ អូបាម៉ា។​ ហើយ​កាល​ពី​ឆ្នាំ​២០១០​ បាន​ផ្តល់​ពាន​រង្វាន់​ណូបែល​សន្តិភាព​ជូន​ទៅ​សកម្មជនចិន​ លោក លីវ ស៊ាវបូ។ ការជ្រើស​រើស​អ្នក​ទាំងពី​មានការ​ជំទាស់​ជា​ច្រើន​ដែរ។

«ខ្ញុំ​មិន​គិត​ថា ​គណៈ​កម្មាធិការ​ពាន​រង្វាន់​ណូបែល​យល់​ឃើញ​រឿង​នេះ​ថា​មាន​តម្លៃ​ក្នុង​សិទ្ធិ​របស់​ខ្លួន​ដើម្បី​ល​លេង​ជាមួយ​នឹង​ភាព​ចម្រូង​ចម្រាស​នោះ​ទេ​ ក៏​ប៉ុន្តែ​ជា​ការណ៍​ពិតមាន​ពាន​រង្វាន់​ជា​ច្រើន​ដែល​មាន​រឿង​ចម្រូង​ចម្រាស។ ហើយ​ពាន​រង្វាន់​ណូបែល​សន្តិភាព​ជានិច្ច​កាល​ជារឿង​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅពេល​ដែល​វា​មាន​ការធ្វើ​សេចក្តី​ថ្លែង​ការណ៍​នយោបាយ​ដ៏​រឹង​ប៉ឹង​នោះ»។

ម្ចាស់​ពាន​រង្វាន់​ណូបែល​នឹង​ត្រូវ​គេ​ប្រកាស​ឲ្យ​ដឹង​នៅ​ខែ​តុលា។​ WikiLeaks គឺ​ជា​គេហ​ទំព័រ​ឬ​Website ​មួយ​ដែល​បោះពុម្ភ​ផ្សាយ​ជា​អនាមិក​នូវ​ឯកសារ​នានា​ដូច​ ជា​ឯកសារ​សង្គ្រាម ​ស.រ.អា​ពី​ប្រទេស​អ៊ីរ៉ាក់​និង​អាហ្វហ្កានីស្ថាន។​ ក្រុម​អ្នក​គាំ​ទ្រ និយាយ​ថា​គេហទំព័រ​ WikiLeaks​ ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ផ្នែក​តម្លាភាព​និង​ប្រជាធិប​តេយ្យ។​ តែ​ក្រុម​អ្នករិះគន់​វិញ​និយាយ​ថា​គេហទំព័រ​នេះ​ជា​ការគំរាម​កំហែង​ដល់​សន្តិសុខ​ពិភព​លោក៕

ប្រែសម្រួលដោយ សុខ ខេមរា

XS
SM
MD
LG