ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​សិក្សា​ថ្មី​មួយ​បង្ហាញ​ថា​ពលរដ្ឋ​កម្ពុជា​ច្រើន​លើសលប់ ចង់​ឱ្យ​ស្ថាប័ន​ឯករាជ្យ​ រក្សា​បណ្ណាសារ​សាលាក្ដី​ខ្មែរក្រហម


រូបឯកសារ៖ អង្គជំនុំជម្រះវិសាមញ្ញកម្ពុជា សម្រេច​តម្កល់​សេចក្តី​សម្រេច​របស់​អង្គជំនុំជម្រះ​សាលា​ដំបូង ដែល​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​​លោក​ខៀវ សំផន និង​លោក​នួន ជា​ឲ្យ​ជាប់ពន្ធនាគារ​មួយ​ជីវិត។ (នៅ វណ្ណារិន/VOA)

ការ​សិក្សា​ថ្មី​នេះ បង្ហាញ​ថា ប្រមាណ​៩៦​ភាគរយ​នៃ​អ្នក​ដែល​ត្រូវ​បាន​ស្ទង់​មតិ គិត​ថា វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ក្នុង​ការ​រក្សា​ទុក​សំណុំ​ឯកសារ​និង​នីតិវិធី​តុលាការ​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដែល​គេ​តែង​ហៅ​ជា​ទូទៅ​ថា​សាលា​ក្តី​ខ្មែរក្រហម​ឬ​ហៅ​កាត់​ថា ECCC។

ពលរដ្ឋ​កម្ពុជា​ច្រើន​លើសលប់​ គិត​ថា​ការ​ចាត់ចែង​ទុក​ដាក់​បណ្ណាសារ​របស់​សាលាក្តី​ខ្មែរក្រហម មាន​សារៈ​សំខាន់​យ៉ាង​ខ្លាំង​ ហើយ​ថា​បណ្ណាសារ​ទាំង​នោះ គួរតែ​ត្រូវ​បាន​រក្សា​ទុក​ដោយ​ស្ថាប័ន​ឯករាជ្យ​ដែល​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​បាន​ ដោយ​មិន​ស្ថិត​ក្រោម​ឥទ្ធិពល​នយោបាយ​ឬ​បុគ្គល​ណាមួយ​ឡើយ។ នេះ​បើ​យោង​តាម​ការ​រក​ឃើញ​នៃការសិក្សា​ថ្មី​មួយ​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ឬ​ហៅ​កាត់​ថា DC-Cam ដែល​បានចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ។

​ការ​ស្ទង់មតិ​អំពី​ទស្សនៈ​របស់​សាធារណជន​ទៅ​លើ​ការចាត់ចែង​និង​ការ​ទុក​ដាក់​បណ្ណាសារ​របស់​សាលាក្ដី​ខ្មែរក្រហម​នេះ បាន​សម្ភាស​មនុស្ស​ចំនួន​ជាង​១៥០០​នាក់​នៅ​ក្នុង​ខេត្ត​ក្រុង​ចំនួន​៥ ដែល​សុទ្ធតែ​មាន​ចំនួន​ពលរដ្ឋ​រស់នៅ​ច្រើន​ជាង​គេ​ក្នុង​ប្រទេស​កម្ពុជា។ ខេត្ត​ក្រុង​ទាំង​នោះ​រួម​មាន ខេត្ត​ព្រៃវែង កណ្តាល បាត់ដំបង កំពង់​ចាម និង​រាជធានី​ភ្នំពេញ។​

ការ​សិក្សា​ថ្មី​នេះ បង្ហាញ​ថា ប្រមាណ​៩៦​ភាគរយ​នៃ​អ្នក​ដែល​ត្រូវ​បាន​ស្ទង់​មតិ គិត​ថា វា​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ក្នុង​ការ​រក្សា​ទុក​សំណុំ​ឯកសារ​និង​នីតិវិធី​តុលាការ​នៃ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដែល​គេ​តែង​ហៅ​ជា​ទូទៅ​ថា​សាលា​ក្តី​ខ្មែរក្រហម​ឬ​ហៅ​កាត់​ថា ECCC។

អ្នក​ឆ្លើយ​តប​ក្នុង​ការ​ស្ទង់​មតិ​នេះ​ ជឿ​ថា​ឯកសារ​ទាំង​នោះ គួរតែ​ត្រូវ​រក្សា​ទុក​នៅ​ក្នុង​ទីតាំង​ដែល​មាន​សន្តិសុខ និង​សុវត្ថិភាព​ខ្ពស់ ហើយ​ងាយ​ស្រួល​ឱ្យ​សាធារណជន​ អាច​ចូល​មើល​បាន។

​របាយការណ៍​ស្ទង់​មតិ​សាធារណជន​ដែល​មាន​កម្រាស់​៥០​ទំព័រ​នេះ ក៏​បាន​បង្ហាញ​ទៀត​ថា​អ្នក​ចូលរួម​ក្នុង​ការ​សិក្សា​នេះ ជឿ​ថា​ស្ថាប័ន​ដែល​ទទួល​បន្ទុក​ថែ​រក្សា​និង​ទុកដាក់​បណ្ណាសារ​របស់​សាលាក្ដី​ខ្មែរ​ក្រហម ត្រូវ​តែ​ជា​ស្ថាប័ន​ដែល​ប្រជាជន​កម្ពុជា​ អាច​ជឿ​ទុកចិត្ត​បាន​ថា​ជា​ស្ថាប័ន​ឯករាជ្យ អព្យាក្រឹត និង​មិន​ត្រូវ​ពាក់ព័ន្ធ​ឬ​មាន​ចំណង​ទាក់ទង​ខាង​នយោបាយ​ឡើយ។

ការ​ចេញ​របាយការណ៍​ស្ទង់​មតិ​សាធារណជន​នេះ កើតឡើង​ក្រោយ​ពី​អតីត​មេដឹកនាំខ្មែរក្រហម​ម្នាក់​ទៀត​គឺ​លោក នួន ជា ដែល​ជា​អតីត​មេ​មនោគមវិជ្ជា​ខ្មែរក្រហម បាន​ទទួល​មរណភាព​កាល​ពី​ខែ​មុខ ដោយ​ធ្វើ​ឱ្យ​មាន​មន្ទិល​កាន់តែ​ខ្លាំង​ឡើង​អំពី​អនាគត​នៃ​សាលាក្ដី​ខ្មែរក្រហម៕

អត្ថបទ​ទាក់ទង

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG