ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

បញ្ហា​ប្រឈម​សម្រាប់​គណបក្ស​នយោបាយ​ក្នុងការ​បោះឆ្នោត​ឆ្នាំ​ ២០១៣

  • ម៉ែន​ គឹមសេង

លោក​អ៊ូ វីរៈ​ ប្រធាន​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​

គេសង្កេត​ឃើញ​មាន​ការ​វិវត្តន៍​ច្រើន​ខាង​ផ្នែក​នយោបាយ​ក៏​ដូច​ជា​សិទ្ធិ​មនុស្ស​មុន​នឹង​ឈាន​ទៅ​ដល់​ការ​បោះឆ្នោត​នេះ។

វ៉ាស៊ីនតោន៖ ការបោះឆ្នោត​ជាតិ​ដើម្បី​ជ្រើសរើស​នាយករដ្ឋ​មន្ត្រី​ថ្មី​ និង​សមាជិក​សភា​ថ្មី​នឹង​រៀបចំ​ធ្វើ​ឡើង​នៅ​ថ្ងៃទី​២៨​ខែ​កក្កដា​ឆ្នាំ​២០១៣​ខាង​មុខ​នេះ។ គេសង្កេត​ឃើញ​មាន​ការ​វិវត្តន៍​ច្រើន​ខាង​ផ្នែក​នយោបាយ​ក៏​ដូច​ជា​សិទ្ធិ​មនុស្ស​មុន​នឹង​ឈាន​ទៅ​ដល់​ការ​បោះឆ្នោត​នេះ។

ខាង​គណបក្ស​ប្រឆាំង​បាន​បង្រួប​បង្រួម​គ្នា​ដើម្បី​ជា​ការ​ជំរុញ​មួយ​វគ្គ​ចុងក្រោយ​នេះ​ដើម្បី​ប្តូរ​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ដែល​កាន់​អំណាច​ជាច្រើន​ទសវត្សរ៍។ រីឯ​គណបក្ស​កាន់​អំណាច​ក៏​បាន​ខិតខំប្រឹង​ប្រែង​បកស្រាយ​ពន្យល់​ពី​បញ្ហា​ព្រំដែន​និង​បង្ហាញ​ចេតនា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ទំនាស់​ដី​ធ្លី​ដែល​រីករាល​ដាល​កាន់​តែ​ខ្លាំង​ក្នុង​សង្គម​កម្ពុជា។ នៅលើ​ជ្រុង​នៃ​សិទ្ធិ​មនុស្ស​មាន​សកម្មជន​សិទ្ធិ​មនុស្ស​និង​អ្នក​ការពារ​ធន​ធាន​ធម្មជាតិ​ត្រូវបាន​បាញ់​សម្លាប់​និង​ចាប់​ដាក់​ពន្ធនាគារ​ជាបន្ត​បន្ទាប់។

ចូលរួម​ជា​វាគ្មិន​ប្រចាំ​ខែ​ដើម្បី​ពិភាក្សា​ពី​បញ្ហា​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត​ក្នុង​ខែ​នេះ​លោក​អ៊ូ វីរៈ​នាយក​មជ្ឈណ្ឌល​សិទ្ធិ​មនុស្ស​ផ្តល់​ការ​ពិភាក្សា​ទាក់​ទង​នឹង​បញ្ហា​ប្រឈម​ដែល​គណបក្ស​នានា​ត្រូវ​ដោះស្រាយ​សម្រាប់​ការ​បោះឆ្នោត​ឆ្នាំ​២០១៣​ខាង​មុខ​នេះ។
XS
SM
MD
LG