ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រព័ន្ធ​បោះឆ្នោត​ និង​ការបោះឆ្នោត​ជា​សាកល​ឆ្នាំ​២០១៣​នៅ​កម្ពុជា


លោក​បណ្ឌិត​ ពុទ្ធា ហង្ស​ នាយក​ប្រតិបត្តិ​នៃអង្គការ​ឃ្លាំ​មើល​ការបោះឆ្នោត​និចហ្វិក​។
លោក​បណ្ឌិត​ ពុទ្ធា ហង្ស​ នាយក​ប្រតិបត្តិ​នៃអង្គការ​ឃ្លាំ​មើល​ការបោះឆ្នោត​និចហ្វិក​។
វ៉ាស៊ីនតោន៖ អ្នកឃ្លាំមើល​ការបោះឆ្នោត​បន្ទរ​តាម​មន្ត្រីអង្គការ​សហ​ប្រជាជាតិ​ទាក់ទង​ការទាមទារ​ឲ្យ​មាន កំណែ​ទម្រង់​យន្តការ​បោះឆ្នោត​មួយ​ចំនួន​ដើម្បី​ឲ្យ​មាន​ការបោះឆ្នោត សេរី​យុត្តិធម៌​និង​ត្រឹមត្រូវ​ អាច​ទទួល​យក​បាន​ពី​គ្រប់​ភាគី។​ នេះ​ជា​ការអះអាង របស់​លោក​បណ្ឌិត​ ពុទ្ធា ហង្ស​ នាយក​ប្រតិបត្តិ​នៃអង្គការ​ឃ្លាំ​មើល​ការបោះឆ្នោត​មួយ​ឈ្មោះ ​និចហ្វិក​នៅ​ពេល​លោក​អញ្ជើញ​ចូលរួម​ជា​វាគ្មិន​នៃ​កម្មវីធី​ហេឡូវីអូអេ។

«អញ្ចឹង​ហើយ​បាន​ជា​សង្គម​ស៊ីវិល​ចង់​ឲ្យ​មាន​ការកែទម្រង់​ រចនា​សម្ព័ន្ធ​ ឬ​ក៏ ការងារ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ដំណើរការ​បោះឆ្នោត​ ហើយ​មិនមាន​បំណង​ផ្ចាញ់ផ្ចាល ឬ​ក៏​ធ្វើ​ដើម្បី​អ្នកណា​នោះ​ទេ​ តែ​ផ្ទុយ​ទៅ​វិញ​មាន​បំណង​ចង់​ឲ្យ​ការបោះឆ្នោត​នេះ​មាន​ភាពកាន់តែ​ប្រសើ​ជាង​មុន»។

លោក​អះអាង​ថា​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(គជប)​នៅ​ពុំ​ទាន់​មាន​ អព្យាក្រិតភាព​១០០​ភាគ​រយ​នៅ​ឡើយទេ ​ដោយសារ​សមាស​ភាព​អាច​អញ្ជើញ​មក​ពី​ គណបក្ស​នយោបាយ​ផ្សេងៗ​គ្នា។​ នីតិវិធី​មួយ​ចំនួន​ក៏​ធ្វើ​ឲ្យ​ការជួប​លំបាក​សំរាប់​ក្រុម​មនុស្ស​ដែលត្រូវគេ​រើសអើង។​ ហើយ​មួយ​ទៀត​ទោះបី​ជា​បទបញ្ជា​និង​ នីតិវិធី​ចែង​ច្បាស់លាស់​ក៏ដោយ​ក៏ប៉ុន្តែ​ការអនុវត្តន៍​នីតិវិធី​នៅតែ​ខ្វះខាត។
ការអះអាង​របស់​លោក​ ពុទ្ធា ហង្ស​ស្រដៀងគ្នា​ទៅ​នឹង​លោក ស៊ូយ៉ា ស៊ូប៊ីឌី អ្នករាយការណ៍​ពិសេស​របស់​អសប​ផ្នែក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា​ដែល​បាន​លើក​ឡើង​ក្នុង​របាយការណ៍​របស់​លោក​នៅ​សប្តាហ៍​នេះ។
ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្នុង​ផ្នែក​មួយ​នៃ​របាយការណ៍​នោះ​លោក ស៊ូបេឌី បាន​អះអាង​ថា​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា​មាន​លក្ខណៈ​ខុស​ឆ្គង​ច្រើន ផ្នែក​រដ្ឋបាល​ដែល​តម្រូវ​ឲ្យ​មាន​ការកែរទម្រង់​ដើម្បី​ផ្តល់​សេចក្តី​ទុក​ចិត្ត​ដល់​ពលរដ្ឋ​កម្ពុជា​ក្នុងដំណើរការ​បោះឆ្នោត។

«ប្រសិនបើ​ដំណើរការ​បោះឆ្នោត​មិន​អាច​ធ្វើ​ឲ្យ​មាន​ការទុកចិត្ត​ មាន​ការជឿជាក់​ដល់​ក្រុម​អ្នកបោះឆ្នោត​ទេ​ គ្រឹះ​ដ៏​រឹងម៉ាំ​នៃ​ការស្ថាបនា​រដ្ឋធម្មនុញ្ញ​ និង​នយោបាយ​ កម្ពុជា​ដែល​ចែង​ក្នុង​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ត្រូវ​រង្គោះរង្គើរ​ ហើយ​ប្រទេស​កម្ពុជា​អាច​នឹង​ជួប​គ្រោះថ្នាក់​នៃ​ការវិល​ត្រឡប់​ទៅ​រក​អំពើ​ហិង្សា»។

លោក​បាន​បន្ថែម​ដោយ​ការផ្តល់​អនុសាសន៍​១៧​ចំណុច​ដើម្បី​ឲ្យ​មាន​យន្តការណ៍​ បោះឆ្នោត​មួយ​មាន​បទដ្ឋាន​អន្តរជាតិ។​ បញ្ហា​ទាំង​នោះ​រួម​មាន​ដូចជា​គណៈ កម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(គជប)​ ត្រូវតែ​ឯករាជ្យ​ មាន​កុងសង់ស៊ុស (ការព្រមព្រៀងគ្នា​ជារួម) ពី​តំណាងរាស្ត្រ​គ្រប់​គណបក្ស​សំខាន់ៗ​ក្នុងការ​តែងតាំង​ប្រធាន​សមាជិក​ គជប​ ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត​ ហើយ​សមាជិក​ត្រូវតែ​មាន​តុល្យភាព​ រវាង​គណបក្ស​នយោបាយ​ទាំង​អស់​ក្នុង​រដ្ឋសភា​ គណបក្ស​សំខាន់ៗ​ទាំង​អស់​ត្រូវ​មាន​សិទ្ធិ​ស្មើ​គ្នា​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​ឃោសនា​ដើម្បី​ផ្ញើរសារ​ជូន​ដល់​អ្នកបោះឆ្នោត និង​យន្តការណ៍​សំខាន់ៗ​ជាច្រើន​ទៀត។

របាយការណ៍​លោក​ស៊ូបេឌី​ ត្រូវ​ទទួលរង​ការរិះគន់​យ៉ាង​ខ្លាំង​ពី​មន្ត្រី​រដ្ឋាភិបាល។
ទោះជា​យ៉ាង​ណា​ក៏ដោយ​លោក​ពុទ្ធា ហង្ស បាន​អះអាង​ថា លោក ​សូយ៉ា ស៊ូប៊ីឌី​គ្មាន​ផល​ប្រយោជន៍អ្វី​ក្នុងប្រទេស​កម្ពុជាទេ។​តែអ្វី​ដែលលោក​លើក​ឡើង​ប្រហែល​ជា​លោក​ចង់​ឲ្យ​ការបោះឆ្នោត​នៅ​កម្ពុជា​នេះ មាន​ភាព​កាន់តែ​ល្អ​ប្រសើរ​ ជាង​មុន។

«អញ្ចឹងការ​លើក​ឡើង​នូវ​ការកែទម្រង់​ និង​អនុសាសន៍​ផ្សេងៗ​អាច​បណ្តាល​មក​ពី​ មូលហេតុ ​ដែល​មាន​ភាព​មិន​ប្រក្រតី ឬ​បញ្ហា​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​ការបោះឆ្នោត​នេះ​ឯង​ប្រព្រឹត្ត​ទៅ​ដោយ​ត្រឹម​ពាក្យ​ថា​ អាច​ទទួល​យក​បាន​ឬ​មិន​ទទួល​យក​បាន​ ដោយ​គណបក្ស​នយោបាយ​ដែល​ប្រកួត​ប្រជែង។​ បាន​ន័យ​ថា​ប្រហែល​ជា​មិន​ ទាន់​ហ៊ាន​ប្រើ​ពាក្យ​ដល់​ថា​សេរី​ ត្រឹមត្រូវ​នឹងយុត្តិធម៌​ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ឡើយ​ទេ​បាទ»។
XS
SM
MD
LG