ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​បក្ស​ប្រឆាំង​នៅវេ៉ណេស៊ុយអេឡា​បញ្ជាក់​ពី​ក្តី​រំពឹង​ថា​ក្រុមយោធា​នឹង​រត់ចោល​ជួរ


ប្រធានាធីបតី​វ៉េណេស៊ុយអេឡា Nicolas Maduro ថត​រូប​ជាមួយ​ក្រុម​ទាហានអំឡុង​ទស្សនកិច្ច​របស់​លោក​ទៅកាន់​មជ្ឈមណ្ឌល​ហ្វឹកហាត់​យោធា​នៅ​ទីក្រុង El Pao ប្រទេស​វ៉េណេស៊ុយអេឡា​កាលពី​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ២០១៩។
ប្រធានាធីបតី​វ៉េណេស៊ុយអេឡា Nicolas Maduro ថត​រូប​ជាមួយ​ក្រុម​ទាហានអំឡុង​ទស្សនកិច្ច​របស់​លោក​ទៅកាន់​មជ្ឈមណ្ឌល​ហ្វឹកហាត់​យោធា​នៅ​ទីក្រុង El Pao ប្រទេស​វ៉េណេស៊ុយអេឡា​កាលពី​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ២០១៩។

លោកហ័ន កៃដូ (​Juan Guaido)​ មេដឹកនាំ​ក្រុម​ប្រឆាំង​នៅ​ប្រទេស​វេណេស៊ុយអេឡា​និយាយ​ថា​លោក​គិត​ថា​ មាន​ក្រុម​យោធា​ជាច្រើន​ទៀត​នឹង​ក្រោកឈរ​ឡើង​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី​នីកូឡាស ម៉ាឌូ​រ៉ូ (Nicolas Maduro) ​ក្នុង​អំឡុង​ពេល​យុទ្ធនាការ កាលពី​ថ្ងៃ​អង្គារ ​ដើម្បី​ផ្តួល​រំលំ​មេដឹកនាំ​ដែល​កំពុង​តែ​មាន​បញ្ហា​នេះ។

នៅ​ក្នុ​ងបទ​សម្ភាស​ជាមួយ​នឹង​កាសែត​វ៉ាស៊ីនតោន​ប៉ុស្តិ៍​ លោក​ កៃដូ បាន​និយាយ​ថា​លោក​រំពឹង​ថា​ លោក​ ម៉ាឌូរ៉ូ​ នឹង​ចុះចេញ​ពី​តំណែង ​បន្ទាប់​ពីក្រុម​យោធា​បាន​រត់ចោល​ជួរ​ជាច្រើន។ ប៉ុន្តែ​ក្នុង​ពេល​ដែល​លោក​ ម៉ាឌូរ៉ូ​ និង​លោក​ កៃដូ ខិតខំប្រឹងប្រែង​ស្វែងរក​ការគាំទ្រ​ពី​ក្រុម​យោធា​ គឺ​គ្មាន​ក្រុម​យោធា​រត់ចោលជួរដោយ​ចំនួន​ច្រើននៅ​ឡើយ​ទេ។

ភាព​តាន​តឹង​បាន​បន្ត​កើន​ឡើង​ខ្ពស់​នៅ​ក្នុង​ប្រទេស​វេ៉ណេស៊ុយ​អេឡា​ ចាប់​តាំង​ពី​យុទ្ធនាការ​ផ្តួល​រំលំ​លោក​ ម៉ាឌូរ៉ូ​ បាន​បរាជ័យ។ ក្រុមលីម៉ា (Lima Group) ដែល​ជា​ក្រុម​មាន​ ១២ ​ប្រទេស​បង្កើត​ឡើង​កាលពីឆ្នាំ ​២០១៧ ដើម្បី​បញ្ចប់​វិបត្តិ​នៅ វេ៉ណេស៊ុយអេឡា​ដោយ​សន្តិវិធី​ បាន​ជួប​ជុំ​គ្នា​នៅ​រដ្ឋ​ធានី​នៃ​ប្រទេស​ប៉េរ៉ូ​ កាលពីថ្ងៃ​សុក្រ ហើយ​បាន​សម្រេច​ឱ្យ​ប្រទេស​គុយ​បា​ បញ្ចុះ​បញ្ចូល​រក​ដំណោះស្រាយ​ដើម្បី​បញ្ចប់​ចលាចល​នេះ។​

កាលពីថ្ងៃសៅរ៍ លោក ​ម៉ាឌូរ៉ូ​ បាន​អំពាវនាវ​ដល់​ក្រុមយោធា​ថា​៖

«យើង​មិន​មែន​ជា​ប្រទេស​ទន់ខ្សោយ​ទេ ប៉ុន្តែ​ជា​ប្រទេស​មួយ​មាន​កងកម្លាំង​ប្រដាប់​អាវុធ​ខ្លាំង ដែល​បាន​បង្ហាញ​ពីសាមគ្គីភាព​និង​ស្អិត​រមួត​ជារៀងរហូត។ សូមបដិសេធ​ជនក្បត់ជាតិ! ជនក្បត់ជាតិ​ត្រូវតែ​ចាកចេញ! ចូរ​ផ្តល់​សាមគ្គីភាព​និង​ភក្តី​ភាព​ចំពោះ​រដ្ឋ​ធម្មនុញ្ញ មាតុភូមិ បដិវត្តន៍ និង​អគ្គមេបញ្ជាការ​ស្របច្បាប់‍»។

លោក​បាន​ថ្លែង​ដូចនេះ​ ដោយ​ប្រាប់​ឱ្យ​កងទ័ព​លើក​អាវុធ​ឡើងលើ​បង្ហាញ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG