ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានា​ធិបតី​ម៉ាឌុយរ៉ូ ​នៅតោ​ងអំណាច​នៅ​វ៉េណេស៊ុយអេឡា ​ដោយ​ជំរុញ​​​ឲ្យ​យោធា​ប្រឆាំង​នឹង​អ្នក​រៀប​ចំ​រដ្ឋ​ប្រហារ


ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​ Nicolas Maduro ដើរ​នៅ​ក្បែរ​មន្រ្តី​ការពារ​ប្រទេស​លោក Vladimir Padrino Lopez និង​លោក Remigio Ceballos មេបញ្ជាការ​យុទ្ធសាស្រ្តនៃកងកម្លាំង​ប្រដាប់អាវុធជាតិ​បូលីវីអំឡុងពិធី​មួយ​នៅ​បន្ទាយ​យោធាមួយនៅ​រដ្ឋធានី​ការ៉ាកាស​ប្រទេស​វ៉េណេស៊ុយអេឡា។
ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​ Nicolas Maduro ដើរ​នៅ​ក្បែរ​មន្រ្តី​ការពារ​ប្រទេស​លោក Vladimir Padrino Lopez និង​លោក Remigio Ceballos មេបញ្ជាការ​យុទ្ធសាស្រ្តនៃកងកម្លាំង​ប្រដាប់អាវុធជាតិ​បូលីវីអំឡុងពិធី​មួយ​នៅ​បន្ទាយ​យោធាមួយនៅ​រដ្ឋធានី​ការ៉ាកាស​ប្រទេស​វ៉េណេស៊ុយអេឡា។

ប្រធានា​ធិបតី​សង្គម​និយម​នៃ​ប្រទេសវ៉េណេស៊ុយអេឡា​លោក នីកូឡាស ​ម៉ា​ឌុយរ៉ូ ដែលបាន​នៅ​តាង​អំណាច​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​បាន​អំពាវនាវ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ប្រទេស​នោះ​ឲ្យ​ជំទាស់​ប្រឆាំង​នឹង​អ្នក​រៀប​ចំ​រដ្ឋ​ប្រហារ ​បន្ទាប់​ពី​លោក Juan Guaido មេដឹកនាំ​គណបក្ស​ប្រឆាំង ​មិន​បាន​ទទួលការរត់​ចោល​មក​ពី​មេដឹកនាំ​យោធា។

​បន្ទាប់​ពី​បាតុកម្ម​ដ៏​ធំ​នៅ​តាម​ផ្លូវ​ចំនួន ២ ​ថ្ងៃ​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក ​ប្រ​ធានា​ធិបតី​ដែល​មាន​ជម្លោះ​ លោក ​ម៉ាឌុយរ៉ូ ​បាន​និយាយ​នៅ​ឯពិធី​មួយ​ផ្សាយ​តាម​ទូរទស្សន៍​ជាមួយ​មេបញ្ជាការ​យោ​ធា​ជាន់​ខ្ពស់​ថា៖

«​យើង​កំពុង​ប្រយុទ្ធ ​រក្សាទឹក​ចិត្ត​ឲ្យ​នៅ​ខ្ពស់​នៅ​ក្នុង​ការ​ប្រយុទ្ធ​នេះ​ដើម្បី​ដក​អាវុធ​ជន​ក្បត់​ជាតិ ​មេរៀបចំ​រដ្ឋ​ប្រហារ​នេះ»។

​លោក Guaido ដែល​បាន​ទទួល​ការគាំទ្រ​ដោយ​កងកម្លាំង​សន្តិសុខមួយ​ក្រុម​ដែលរត់ចេញ​ពី​រដ្ឋាភិបាល ​នៅ​ក្នុង​ដើម​សប្តាហ៍​នេះ​បាន​អំពាវនាវ​ឲ្យ​មានការ​ងើបបះ​បោរ​ដ៏​ធំ​មួយ​ប្រឆាំង​នឹង​ប្រធានា​ធិបតី​ម៉ាឌុយរ៉ូ។ ​

មនុស្ស​រាប់​ពាន់​នាក់​បាន​ធ្វើ​បាតុ​កម្ម​នៅ​តាម​ផ្លូវនានា​ក្នុង​រដ្ឋ​ធានី​ការ៉ាកាស​ កាល​ពី​ថ្ងៃ​អង្គារ​និងថ្ងៃ​ពុធ ​ដោយ​មាន​បាតុ​ករ​ខ្លះ​បាន​ចោល​ដុំ​ថ្ម​ដាក់​កងកម្លាំង​សន្តិសុខ ​ដែល​ជួនកាល​បាន​បាញ់​គ្រាប់​កាំ​ភ្លើង​ពិតៗ ​គ្រាប់​កាំភ្លើង​ជ័រ​និងឧស្ម័ន​បង្ហូរទឹក​ភ្នែក​លើ​ពួក​បាតុករ​វិញ។ ​មនុស្ស​ ៤​ នាក់​បាន​ស្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នានេះ ​ហើយ​រាប់​សិបនាក់​ទៀត​បាន​រង​របួស។

ទោះ​ជាយ៉ាង​ណាក៏ដោយ ​មេដឹកនាំ​យោធា​ភាគច្រើនទំនង​ជាមិនចុះ​ចូល​ ទៅខាង​លោក Guaido ដែល​ជា​មេដឹកនាំរដ្ឋ​សភា​ ដែល​បាន​ប្រកាសខ្លួន​លោក​ជា​ប្រធានា​ធិបតី​អន្តរកាល​របស់វ៉េណេស៊ុយអេឡា ​កាល​ពីខែមករា​ ហើយ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ប្រហែល​ ៥០ ថាជា​មេដឹកនាំ​ស្របច្បាប់​របស់​ប្រទេស​នៅ​តំបន់​អាមេរិកខាង​ត្បូង៕

XS
SM
MD
LG