ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​គណបក្ស​ប្រឆាំង​វ៉េណេស៊ុយអេឡា​ប្រើ​យុទ្ធសាស្ត្រ​ថ្មី​ដើម្បី​ទម្លាក់​លោក​ប្រធានាធិបតី Nicolas Maduro


មេដឹកនាំបក្សប្រឆាំងលោក Juan Guaido លើកដៃនៅពេលលោកជួបជាមួយនឹង​ក្រុម​អ្នក​គាំទ្រ​នៅ​ក្រុង​ការ៉ាកាស ប្រទេសវ៉េណេស៊ុយអេឡា កាល​ពី​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០១៩។ 
មេដឹកនាំបក្សប្រឆាំងលោក Juan Guaido លើកដៃនៅពេលលោកជួបជាមួយនឹង​ក្រុម​អ្នក​គាំទ្រ​នៅ​ក្រុង​ការ៉ាកាស ប្រទេសវ៉េណេស៊ុយអេឡា កាល​ពី​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០១៩។ 

ប្រជាពលរដ្ឋ​វ៉េណេស៊ុយអេឡា​រាប់​លាន​នាក់​បាន​គេច​ចេញ​ពី​ប្រទេស ដោយសារតែ​ឆ្អែត​ចិត្ត​ជាមួយ​នឹង​បញ្ហា​អតិផរណា​ខ្ពស់​ហួស​កម្រិត បញ្ហា​កង្វះ​ម្ហូប​អាហារ និង​ប្រេង​សាំង បញ្ហា​កង្វះ​សេវា​សុខាភិបាល និង​បញ្ហា​ដាក់​ភ្លើង​តាម​ការ​កំណត់។

លោក Juan Guaido ប្រធាន​គណបក្ស​ប្រឆាំង​ប្រទេស​វេ៉ណេស៊ុយអេឡា និង​ជា​អ្នក​អះអាង​ខ្លួន​ឯង​ថា​ជា​ប្រធានាធិបតី បាន​បញ្ជាក់​ថា ​កូដកម្ម​របស់​កម្មករ​ដ៏​ភ្ញាក់ផ្អើល​មួយ​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​នឹង​ឈាន​ឆ្ពោះ​ទៅ​ដល់​ការ​ធ្វើ​កូដកម្ម​ជា​ទូទៅ។

កូដកម្ម​នេះ​ គឺ​ជា​យុទ្ធសាស្ត្រ​ថ្មី​ចុងក្រោយ​បង្អស់​របស់​លោក ដើម្បី​បង្ខំ​លោក​ប្រធានាធិបតី Nicolas Maduro ឲ្យ​ចុះចេញ​ពី​តំណែង តាម​រយៈ​ការ​ងើប​បះបោរ​របស់​ប្រជាពលរដ្ឋ។

ការ​តវ៉ា​រយៈពេល​ពីរ​ថ្ងៃ​ នៅ​ក្នុង​ទីក្រុង​ការ៉ាកាស​កន្លង​មក បាន​បណ្ដាល​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​ដោយ​ហិង្សា​រវាង​អ្នក​គាំទ្រ​លោក Guaido និង​កង​កម្លាំង​នៃ​ប្រទេស​វេ៉ណេហ្ស៊ុយអេឡា។ មន្ត្រី​យោធា​កំពូលៗ​មិន​ទាន់​ចាប់​អារម្មណ៍​ចំពោះ​ការ​អំពាវនាវ​របស់​លោក Guaido ដែល​ចង់​ឲ្យ​ផ្ដាច់​ខ្លួន​ចេញ​ពី​លោក Maduro នៅ​ឡើយ​ទេ។

ប្រជាពលរដ្ឋ​វ៉េណេស៊ុយអេឡា​រាប់​លាន​នាក់​បាន​គេច​ចេញ​ពី​ប្រទេស ដោយសារតែ​ឆ្អែត​ចិត្ត​ជាមួយ​នឹង​បញ្ហា​អតិផរណា​ខ្ពស់​ហួស​កម្រិត បញ្ហា​កង្វះ​ម្ហូប​អាហារ និង​ប្រេង​សាំង បញ្ហា​កង្វះ​សេវា​សុខាភិបាល និង​បញ្ហា​ដាក់​ភ្លើង​តាម​ការ​កំណត់។

ភាព​ចលាចល​នយោបាយ​នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា​បាន​ក្លាយ​ទៅ​ជា​សមរភូមិ​ប្រយុទ្ធ​ខាង​វោហារសាស្ត្រ​រវាង​សហរដ្ឋ​អាមេរិក និង​ប្រទេស​រុស្ស៊ី។

បន្ទាប់ពី​បាន​សន្ទនា​គ្នា​តាម​ទូរស័ព្ទ​រវាង​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក Mike Pompeo និង​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Lavrov កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ លោក Lavrov បាន​ព្រមាន​ថា​ នឹង​មាន «ផល​វិបាក​ដ៏​ធ្ងន់ធ្ងរ​បំផុត‍» ប្រសិនបើ​សហរដ្ឋ​អាមេរិក​បន្ត​នូវ​អ្វី​ដែល​ខ្លួន​ហៅ​ថា​ជា «វិធានការ​ដ៏​គឃ្លើន»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG