ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ចប្រជុំ​ស្ដី​ពី​អាកាសធាតុ​នៅ​ទីក្រុង Madrid បញ្ចប់​ទៅ​ដោយ​ការ​ខកចិត្ត


រដ្ឋមន្ត្រី​បរិស្ថាន​របស់​ឈីលី និង​ប្រធាន​សន្និសីទ​ស្តីពី​បម្រែបម្រួល​អាកាសធាតុ​អង្គការ​សហប្រជាជាតិ​ (សន្និសីទ COP25 ) ថ្លែង​នៅ​សន្និសីទ COP25 នៅ​ក្នុង​ក្រុង Madrid ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩។
រដ្ឋមន្ត្រី​បរិស្ថាន​របស់​ឈីលី និង​ប្រធាន​សន្និសីទ​ស្តីពី​បម្រែបម្រួល​អាកាសធាតុ​អង្គការ​សហប្រជាជាតិ​ (សន្និសីទ COP25 ) ថ្លែង​នៅ​សន្និសីទ COP25 នៅ​ក្នុង​ក្រុង Madrid ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩។

កិច្ចប្រជុំ​ស្ដី​ពី​អាកាសធាតុ​ដែល​មាន​រយៈពេល​យូរ​បំផុត​របស់​អង្គការ​សហប្រជាជាតិ​បាន​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ទីក្រុង Madrid ប្រទេស​អេស៉្បាញ ដោយ​បណ្ដា​ប្រទេស​នានា​ព្រមព្រៀង​គ្នា​ថា​នឹង​ប្ដេជ្ញា​កាន់​តែ​ខ្លាំងក្លា ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិច​នៅ​ឆ្នាំ​ក្រោយ ប៉ុន្តែ​ប្រទេស​ទាំង​នោះ​បាន​ពន្យារពេល​លើ​ការ​សម្រេច​ចិត្ត​ឲ្យ​បាន​ច្បាស់លាស់​លើ​ចំណុច​សំខាន់ៗ​មួយ​ចំនួន។

ក្រុម​អ្នក​រិះគន់​បាន​ចោទប្រកាន់​ប្រទេស​ដែល​បំពុល​បរិស្ថាន​ច្រើន​ជាង​គេ​បំផុត​មួយ​ចំនួន​នៅ​ក្នុង​ពិភពលោក​ ដោយ​រួមមាន​ទាំង​សហរដ្ឋអាមេរិក​ផង​ដែរ ថា​បាន​រារាំង​ដល់​ដំណើរការ​ដោះស្រាយ​វិបត្តិ​អាកាសធាតុ ដែល​កាន់​តែ​ធ្ងន់ធ្ងរ​នេះ។

កិច្ចប្រជុំ​នេះ​បាន​បញ្ចប់​ទៅ​ដោយ​មាន​ដំណើរ​វិវត្តន៍​ទៅ​មុខ​និង​ការ​យោគយល់​គ្នា​មួយ​ចំនួន។ សហភាព​អឺរ៉ុប​ទាំងមូល លើកលែង​តែ​ប្រទេស​ប៉ូឡូញ បាន​ប្ដេជ្ញា​កាល​ពី​សប្ដាហ៍​មុន​ថា​នឹង​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិច​រហូត​ដល់​សូន្យ ត្រឹម​ឆ្នាំ​២០៥០។ ប្រតិភូ​ទាំង​អស់​បាន​ព្រមព្រៀង​គ្នា​ថា​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ផែនការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិច។ ក៏​ប៉ុន្តែ​ពួកគេ​បាន​បរាជ័យ​ក្នុង​ការ​ព្រមព្រៀង​គ្នា​ទៅ​លើ​គោលដៅ​ច្បាស់លាស់​ បទបញ្ញត្តិ​សម្រាប់​ទីផ្សារ​ ឬ​ការ​ផ្ដល់​ហិរញ្ញប្បទាន​ចំពោះ​ប្រទេស​ដែល​ក្រីក្រ​ជាង​ក្នុង​ការ​សម្រប​និង​ឆ្លើយតប​ទៅ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ។ ការណ៍​នេះ​បាន​បន្ថែម​សម្ពាធ​សម្រាប់​ឆ្នាំ​ក្រោយ នៅ​ពេល​ដែល​កិច្ចព្រមព្រៀង​អាកាសធាតុ​ទីក្រុង​ប៉ារីស​ឆ្នាំ​២០១៥​ចាប់​ផ្ដើម​អនុវត្ត៕

XS
SM
MD
LG