ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក ​Pompeo ​ថា ​ការ​ទាក់​ទង​ដ៏​យូរ​អង្វែង​ជាមួយ​​ចិន​លែង​មាន​ដំណើរ​ការ​ទៀត​ហើយ


លោក Mike Pompeo ថ្លែង​នៅ​ឯ​បណ្ណាល័យ​អតីត​ប្រធានាធិបតី Richard Nixon កាល​ពី​ថ្ងៃទី ២៣ កក្កដា ២០២០ នៅ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។
លោក Mike Pompeo ថ្លែង​នៅ​ឯ​បណ្ណាល័យ​អតីត​ប្រធានាធិបតី Richard Nixon កាល​ពី​ថ្ងៃទី ២៣ កក្កដា ២០២០ នៅ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក។

ការទាក់​ទង​របស់​សហរដ្ឋ​អាមេរិក​កាលពី​ជិត​៥០​ឆ្នាំ​ជាមួយ​ប្រទេស​ចិន​លែង​មាន​ដំណើរការ​ទៀត​ហើយ​ ហើយ​ត្រូវ​មាន​វិធី​ទាក់ទង​ផ្សេង​និង​តឹង​តែង​ជាង​មុន។ នេះ​បើ​តាម​លោក​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក ​Mike Pompeo។

លោក​រដ្ឋមន្រ្តី​ការបរទេស ​Pompeo ​បាន​ថ្លែង​ដូច្នេះ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ឯ​មូលនិធិនិចសុន​ក្នុង​ទីក្រុង​ Yorba Linda រដ្ឋ​កាលីហ្វ័រញ៉ា ​ដែល​បាន​ដាក់​ឈ្មោះ​ប្រធានាធិបតី​និចសុន។ លោក​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ Pompeo បាន​និយាយ​ទៀត​ថា «ការ​ទាក់​ទង​បែប​នេះ​ដែល​យើង​បាន​ធ្វើ​មិន​បាន​ធ្វើ​ឲ្យ​មាន​ការផ្លាស់​ប្តូរ​ក្នុង​ប្រទេស​ចិន​ដែល​លោក​ប្រធានាធិបតី​និច សុន​សង្ឃឹម​នោះ​ទេ»។

លោក​រដ្ឋមន្រ្តី​ការបរទេស​ បាន​មាន​ប្រសាសន៍​ទៀត​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ទទួល​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ជាងសហរដ្ឋ​អាមេរិក​ហើយថា​ ចិនបាន​ខាំដៃសហគមន៍អន្តរជាតិដែល​បានចិញ្ចឹមខ្លួន។

សុន្ទរកថាកាល​ពីថ្ងៃព្រហស្បតិ៍របស់លោក​ Pompeo គឺជាលើកទី​៤នៅ​ក្នុងសុន្ទរកថាជាបន្ត​បន្ទាប់ដោយពួកមន្រ្តីរដ្ឋបាល​ដើម្បីពន្យល់អំពីអ្វីដែលលោក​រដ្ឋមន្រ្តីការបរទេស​ ​ Pompeo ​ហៅថា ទំនាក់ទំនងរបស់អាមេរិកជាមួយ​ចិននិងអតុល្យភាពនៃទំនាក់ទំនងនេះ។

កាល​ពី​ពេល​មុន លោក Robert O’Brien ​ទីប្រឹក្សា​សន្តិសុខ​ជាតិ បាន​ថ្លែងអំពីការ​ខំប្រឹង​ប្រែង​របស់​សហរដ្ឋ​អាមេរិក​ដើម្បី​ធ្វើឲ្យ​ប្រព័ន្ធ​នយោបាយ​របស់​ចិនស្ថិត​នៅ​លើ​ផ្លូវ​កណ្តាល។ លោក Christopher Wray នាយក​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ FBI បាន​និយាយ​អំពី​ចារកម្ម​សេដ្ឋកិច្ច​និង​ការលួច​កម្មសិទ្ធ​បញ្ញានិង​លោក​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌ ​William Barr ​បាន​និយាយ​អំពី​យុទ្ធនាការ​វាយ​ប្រហារ​ខាង​សេដ្ឋកិច្ច​ដើម្បី​ជំនួស​សហរដ្ឋ​អាមេរិក​ជា​មហា​អំណាច​ពិភព​លោក​ផុតលេខ​របស់​ពិភពលោក។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ​ លោករដ្ឋមន្រ្តី​ការបរទេស​ Pompeo បាន​រំលឹក​ឡើង​វិញ​ថា កាល​ពី​ពេល​មុន ​លោក​ប្រធានាធិបតី​និចសុន ​បាននិយាយ​ថា លោក​ភ័យ​ខ្លាច​ថា ​លោក​បាន​បង្កើត​ព្រាយ​បីសាច​ Frankenstein ​ជាមួយ​ចិន ហើយ​ឥឡូវ​នេះ​ យើង​បាន​ស្ថិត​នៅ​ទីនេះ​មែន។​

លោក​រដ្ឋមន្រ្តី​ការបរទេស​ Pompeo បាន​និយាយ​ថា ចិន​បាន​កេង​ប្រយោជន៍​ពី​សង្គម​សេរី​និង​បើក​ចំហរ​របស់​សហរដ្ឋ​អាមេរិក​ដោយ​ការ​បញ្ជូន​អ្វី​ដែល​លោក​ បាន​ហៅថា​ ពួក​អ្នកឃោសនា​ទៅ​កាន់​មហាវិទ្យាល័យ​ មជ្ឈមណ្ឌល​ស្រាវជ្រាវ​សហរដ្ឋ​អាមេរិក​និង​សន្និសីទ​កាសែត៕

XS
SM
MD
LG