ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បុគ្គលិក​ការទូត​សហរដ្ឋអាមេរិក​ដែល​បម្រើ​ការងារ​យូរ​មក​ហើយ​ ​លាលែង​ចេញ​ពី​តំណែង​ក្រោមរដ្ឋបាល​លោក Trump


អនុរដ្ឋលេខាធិកា​សហរដ្ឋអាមេរិក​ Thomas Shannon និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​ជំនួប​ជាមួយ​ប្រធានក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ជប៉ុន​ Shotaro Yachi នៅ​ការិយាល័យ​នាយករដ្ឋមន្រ្តី​កាលពី​ថ្ងៃអង្គារ​ទី១៣ មិថុនា ២០១៧ ទីក្រុង​តូក្យូ។
អនុរដ្ឋលេខាធិកា​សហរដ្ឋអាមេរិក​ Thomas Shannon និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​បន្ទាប់​ពី​ជំនួប​ជាមួយ​ប្រធានក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ជប៉ុន​ Shotaro Yachi នៅ​ការិយាល័យ​នាយករដ្ឋមន្រ្តី​កាលពី​ថ្ងៃអង្គារ​ទី១៣ មិថុនា ២០១៧ ទីក្រុង​តូក្យូ។

អ្នកការទូត​ជាន់ខ្ពស់​លំដាប់​ទីបី​នៅក្នុង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​ប្រកាសលា​លែង​ចេញ​ពីតំណែង​ កាល​ពី​ថ្ងៃព្រហស្បតិ៍​បន្ទាប់​ពី​បម្រើការងារ​អស់​រយៈពេល​៣៥ឆ្នាំ។ នេះ​គឺ​ជា​ការប្រកាស​លាលែង​ពី​តំណែង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក​នៅពេល​ថ្មីៗបំផុត​ ចាប់តាំង​ពី​លោក​ប្រធានាធិបតី Donald Trump ចូល​កាន់​តំណែង​ជាងមួយ​ឆ្នាំ​កន្លង​មក​នេះ។

លោក Thomas Shannon បាន​ថ្លែង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​លោក​ថា«ការ​សម្រេចចិត្ត​របស់​ខ្ញុំ​ គឺ​ជា​ការ​សម្រេចចិត្ត​ផ្ទាល់ខ្លួន​ និង​ដើម្បី​ចំណាយ​ពេល​ឲ្យ​ច្រើន​នៅ​ជាមួយ​គ្រួសារ​របស់ខ្ញុំ​ និង​រៀបចំ​ផែនការ​ថ្មី​សម្រាប់​ជីវិត​របស់​ខ្ញុំ»។

លោករដ្ឋមន្តី្រ​ការបទេស​សហរដ្ឋអាមេរិក Rex Tillerson បាន​ប្រាប់​សារពត៌មាន AP ថា​លោក​បាន​ស្នើ​ទៅ​លោក Shannon កុំ​ឲ្យ​លោក​លាលែង​ចេញ​ពី​តំណែង​ និង​បាន​ទទួល​ស្គាល់​ថា​ ការចាកចេញ​របស់​លោក Shannon គឺជា​ការខាតបង់​មួយ។

លោក Tillerson បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា«លោកTom បាន​ផ្តល់​ការប្រឹក្សា​ល្អៗ​ដល់​រដ្ឋបាល​ជា​ច្រើន​ជំនាន់។ ខ្ញុំ​ពិត​ជា​មាន​ការស្ងើច​សសើរ​នូវ​ចំណេះដឹង​ និង​តួនាទី​បំពេញ​ការងាររ​បស់លោក​ ក្នុង​អំឡុង​ពេល​អន្តរកាល​ ដោយ​លោក​បាន​ធ្វើ​ជា​រដ្ឋមន្រ្តី​ការបរទេស​ស្តីទី​មុន​នឹង​ខ្ញុំ​ចូល​កាន់តំណែង​ និង​បន្ទាប់​មក​បាន​ធ្វើ​ជាអនុរដ្ឋមន្រ្តី​ការបរទេស​ស្តីទី​របស់​ខ្ញុំ​ និង​ការចូលរួម​របស់​លោក​នៅក្នុង​ដំណើរការយុទ្ធសាស្រ្ត​របស់​យើង​កន្លង​មក​នេះ។ ការ​លះបង់​របស់​លោក Tom នឹង​បន្ត​លើក​ទឹកចិត្ត​ដល់​សហការី​នៅ​ក្នុងក្រសួង​ការបរទេស​ជា​រៀងរហូត។

ក្រៅ​ពី​ពាក្យ​សរសើរ​របស់​លោក Tillerson ការ​ចាកចេញ​របស់​លោក Shannonទំនង
ជា​នឹង​បង្ក​ឲ្យ​មាន​ការរិះគន់​ពី​ពួកអ្នករិះគន់​រដ្ឋបាល​លោកTrump ថា​លោក Trump និង​លោក Tillerson កំពុង​ជាន់ពន្លិច​មុខមាត់​ក្រសួងការបរទេស​ ដែល​បាន​បង្កឲ្យ​មាន​បញ្ហាសីលធម៌​ក្នុង​ចំណោម​បុគ្គលិក​ជាន់ខ្ពស់​នៅក្នុង​ក្រសួង​នេះ៕

XS
SM
MD
LG