នេះគឺជាវីដេអូស្តីអំពីលទ្ធផលបោះឆ្នោតបឋមនៅអាមេរិក
- ដោយ ប៉ូច រាសី
អង្គការ WTO ថា ការដាក់ពន្ធលើទំនិញចិនដោយអាមេរិកជាការខុសច្បាប់
នេះជាលើកទីមួយហើយ ដែលអង្គការពាណិជ្ជកម្មពិភពលោក បានធ្វើសេចក្តីសម្រេចចិត្តប្រឆាំងចំពោះរដ្ឋបាលលោកTrump ដែលបានកំណត់យកពន្ធ លើទំនិញនិងផលិតផលនាំចូលអាមេរិក ពីប្រទេសមួយចំនួន ដែលរួមមានបណ្តាប្រទេសសម្ព័ន្ធមិត្ត និងគូសត្រូវរបស់អាមេរិកផងដែរ។
- ដោយ ហ៊ាន សុជាតា
ការស្រាវជ្រាវមួយរកឃើញថា ប្រាក់ឈ្នួលកម្មករទូទៅថយចុះខ្លាំងដោយសារវិបត្តិជំងឺកូវីដ១៩
ការសិក្សាស្រាវជ្រាវចុងក្រោយបំផុតមួយ បានបង្ហាញថា កម្មករធ្វើការស្ទើរគ្រប់វិស័យ បានឃើញការធ្លាក់ចុះប្រាក់ឈ្នួលប្រចាំខែយ៉ាងហោចណាស់៣០ភាគរយ ក្នុងចន្លោះបួនខែដើមឆ្នាំ២០២០នេះ ក្នុងគ្រាមានវិបត្តិនៃជំងឺកូវីដ១៩។ ការសិក្សាស្រាវជ្រាវដែលមានចំណងជើងថា «ផលប៉ះពាល់នៃកូវីដ១៩ទៅលើកម្មកររំពឹងប្រាក់ឈ្នួល» ដែលរៀបរៀងរួមគ្នាដោយ អង្គការវេទិកាអនាគត និងក្រុមហ៊ុនអង្គរស្រាវជ្រាវនិងផ្តល់ប្រឹក្សា បានពិនិត្យទៅលើការបាត់បង់ចំណូលរបស់កម្មករក្នុងវិស័យកាត់ដេរ សំណង់ ទេសចរណ៍ និងវិស័យផ្សេងទៀត ដូចជាសេវាកម្មកម្សាន្តជាដើម។
អានព័ត៌មានលម្អិតដោយកញ្ញា ហ៊ាន សុជាតា
- ដោយ ម៉ែន គឹមសេង
ក្រសួងហិរញ្ញវត្ថុអាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុន UDG ចិននៅកម្ពុជា
ក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកបានសម្រេច នៅថ្ងៃអង្គារនេះ ដាក់ទណ្ឌកម្មក្រុមហ៊ុន យូញៀន ឌីវេលឡូបមិន គ្រុប ឬ Union Development Group (UDG) ដោយសារតែការរឹបអូសយកដីធ្លីនិងបំផ្លាញលំនៅដ្ឋានពលរដ្ឋកម្ពុជា នៅខេត្តកោះកុង ដើម្បីអភិវឌ្ឍន៍មណ្ឌលកម្សាន្តតារាសាគរ។ ក្រសួងហិរញ្ញវត្ថុបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា ការដាក់ទណ្ឌកម្មក្រុមហ៊ុនរបស់រដ្ឋាភិបាលកុម្មុយនីស្តចិននេះ គឺធ្វើតាមបញ្ជាប្រធានាធិបតីលេខ ១៣៨១៨ ដែលយកតាមច្បាប់ម៉ានីតស្គី (Global Magnitsky) ដោយសំដៅលើបុគ្គល ឬស្ថាប័នណាដែលរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងប្រព្រឹត្តអំពើពុករលួយ ក៏ដូចជាលើអ្នកដែលគាំទ្រផងដែរ។