ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​តួកគី​កាត់ក្ដី​ឲ្យ​មនុស្ស​១៥១​នាក់​ជាប់​ពន្ធនាគារ​មួយ​ជីវិត​ពាក់ព័ន្ធ​នឹង​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ


ទាហាន​តួកគី​ម្នាក់​ឈរ​យាម​នៅ​ខាង​មុខ​ពន្ធនាគា Aliaga Prison និង​តុលាការ​នៅ​ក្នុង​ទីក្រុង​ Izmir តួកគី​កាលពី​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ២០១៨។
ទាហាន​តួកគី​ម្នាក់​ឈរ​យាម​នៅ​ខាង​មុខ​ពន្ធនាគា Aliaga Prison និង​តុលាការ​នៅ​ក្នុង​ទីក្រុង​ Izmir តួកគី​កាលពី​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ២០១៨។

តុលាការ​តួកគី​មួយ​បាន​កាត់​ទោស​មនុស្ស​ចំនួន​១៥១​នាក់​ដាក់​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ព្រហស្បហតិ៍ នៅ​ក្នុង​សវនាការ​មួយ ចំពោះ​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​កាល​ពី​ឆ្នាំ​២០១៦ ប្រឆាំង​នឹង​លោក​ប្រធានាធិបតី Recep Tayyip Erdogan។ ក្នុង​ចំណោម​ជនសង្ស័យ​ដែល​ត្រូវ​បាន​កាត់ទោស​ទាំង​នោះ​ក៏​មាន​មន្ត្រី​យោធា​ជាន់ខ្ពស់​ចំនួន​១៧​នាក់​ផង​ដែរ។

យោង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​តួកគី តុលាការ​តួកគី​មួយ​ក្នុង​ទីក្រុង អង់ការ៉ា បាន​កាត់ទោស​មនុស្ស​ចំនួន​១២៨​នាក់​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត​ដោយ​តម្រូវ​ឲ្យ​ធ្វើ​ការងារ​ធ្ងន់ៗ និង​បាន​កាត់ទោស​មនុស្ស​២៣​នាក់​ដាក់​ពន្ធនាគារ​ដែរ តែ​មិន​តម្រូវ​ឲ្យ​ធ្វើការងារ​ធ្ងន់ៗ​អ្វី​នោះ​ទេ។ ពួកគេ​ត្រូវ​បាន​ចោទប្រកាន់​ថា​បាន​ចូលរួម​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​កាល​ពី​ឆ្នាំ​២០១៦ ដែល​បាន​បង្ក​ឲ្យ​មនុស្ស​២០០​នាក់​ស្លាប់និង​មនុស្ស​ជាង​២ពាន់​នាក់​ទៀត​រងរបួស។

បុគ្គលិក​សំខាន់​បំផុត​ដែល​ត្រូវ​បាន​កាត់ទោស​នោះ​គឺ​លោក Akin Ozturk ដែល​ជា​មេបញ្ជាការ​កងទ័ព​ផ្លូវ​អាកាស​និង​លោក Ali Yazici ដែល​ជា​ជំនួយការ​របស់​ប្រធានាធិបតី។

កាល​ពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ២០១៦ កងកម្លាំង​របស់​យោធា​តួកគី​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​តាម​ទីក្រុង​មួយ​ចំនួន​នៅ​ទូទាំង​ប្រទេស ដើម្បី​ព្យាយាម​ទម្លាក់​លោក​ប្រធានាធិបតី Erdogan ចេញ​ពី​តំណែង។ រដ្ឋប្រហារ​នោះ​ត្រូវ​បាន​បង្ក្រាប​ដោយ​កងទ័ព​តួកគី​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​មក ហើយ​អ្នក​ចូលរួម​ជាច្រើន​បាន​យល់​ព្រម​ប្រគល់​ខ្លួន៕

XS
SM
MD
LG