ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិកស្វែង​រក​ការ​ពិភាក្សា​​នុយក្លេអែរ​ជាមួយ​កូរ៉េខាង​ជើង​


មេដឹកនាំ​ប្រទេស​កូរ៉េ​ខាងជើង​ Kim Jong Un ផ្តល់​ការណែនាំ​នៅ​ក្នុង​ទស្សនកិច្ច​របស់ខ្លួន​នៅ​រោងចក្រ​ម៉ាស៊ីន​មួយក្នុង​ទីក្រុង​ Pyongyang កាលពី​ថ្ងៃទី​១៧ កក្កដា ឆ្នាំ ២០១៨។
មេដឹកនាំ​ប្រទេស​កូរ៉េ​ខាងជើង​ Kim Jong Un ផ្តល់​ការណែនាំ​នៅ​ក្នុង​ទស្សនកិច្ច​របស់ខ្លួន​នៅ​រោងចក្រ​ម៉ាស៊ីន​មួយក្នុង​ទីក្រុង​ Pyongyang កាលពី​ថ្ងៃទី​១៧ កក្កដា ឆ្នាំ ២០១៨។

ការ​ធ្វើមិន​ឱ្យ​ប្រទេសកូរ៉េខាង​ជើងមាន​អាវុធ​នុយក្លេអ៊ែរ គាំង​ដំណើរ​នៅ​ពេល​គំនាប​សង្កត់ដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹង​ប្រទេសនេះហាក់ដូច​ជា​បាន​ធូរស្រាល ហើយនៅ​ក្រោយ​លោក​ប្រធានាធិបតី​ស.រ.អា. Donald Trump បាន​ប្រកាស​ថា​ប្រទេសកូរ៉េខាង​ជើង​លែង​ជា​ការគំរាម​កំហែង​នុយក្លេអ៊ែរ​ទៀត​ហើយ។​

នៅ​ក្នុង​ការ​ប្រជុំ​គណៈរដ្ឋមន្ត្រី​មួយជាមួយ​លោកប្រធានាធិបតី​និងសមាជិក​ជាន់​ខ្ពស់​នៃរដ្ឋបាល​លោក​កាល​ពី​ថ្ងៃ​ពុធ​ លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. Mike Pompeo បាន​មាន​ប្រសាសន៍​ថា​ការសម្រេច​កិច្ចព្រមព្រៀង​មួយ​ជា​មួយ​ប្រទេស​កូរ៉េខាង​ជើងអំពី​ការធ្វើមិន​ឱ្យ​មាន​អាវុធ​នុយក្លេអ៊ែរ «ប្រហែល​ចំណាយ​ពេលខ្លះ»។

លោក Trump ក៏បាន​និយាយ​កាល​ពី​ថ្ងៃអង្គារ​ដែរ​ថា «គ្មានការ​កម្រិតពេល​វេលា» ដល់ការ​ចរចាទេ ក៏​ប៉ុន្តែ​លោកបាន​ថ្លែង​កាល​ពី​ថ្ងៃពុធ​ក្នុង​ tweet ថាការ​ដាក់​ទណ្ឌកម្ម​នឹង​នៅ​តែ​មាន​តទៅ​ទៀតហើយ​ថា​នឹងមានអត្ថប្រយោជន៍​ធំៗ​សម្រាប់​ប្រទេស​កូរ៉ខាង​ជើង​នៅទីបញ្ចប់​នៃ​ដំណើរការ​នេះ។​

លោក Cheong Seong-chang អ្នក​ធ្វើវិភាគ​កិច្ចការ​កូរ៉េខាង​ជើង​នៅ​ឯវិទ្យាស្ថាន​ Sejong ក្នុង​ប្រទេស​កូរ៉េខាង​ត្បូង​ និយាយ​ថា​របៀប​ដោះ​ស្រាយ​ថ្មីមានការអត់ធន់​របស់​រដ្ឋបាល Trump បញ្ជាក់​ថា​មានការ​ទទួល​ស្គាល់ច្រើនឡើងៗថា​ការ​ទាមទារ​កាលពី​ពេល​មុនៗ​របស់​ប្រទេស​អាមេរិក​ដែល​ឱ្យមាន​ការធ្វើ​កុំឱ្យមាន​អាវុធ​នុយក្លេអ៊ែរ​ឱ្យ​បាន​ឆាប់​រហ័ស​និង​ជា​ឯកតោ​ភាគី​នៅ​មុន​ផ្តល់សម្បទាន​ណាមួ​យ ជា​ការគ្មាន​ភាពប្រាកដ​និយមទេ៕

XS
SM
MD
LG