ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

កងទ័ព​​​អ៊ុយក្រែន​​​វាយ​​​យក​​​បាន​​​ទីក្រុង​​​មួយ​​​មក​​​វិញ​​​ពី​​​ពួក​​​ឧទ្ទាម


រថក្រោះ​​​កងទ័ព​​​អ៊ុយក្រែន​​​បើក​​​ឆ្លង​​​កាត់​​​ព្រំ​​​ប្រទល់​​​ភាគ​​​ខាង​​​កើត​​​ប្រទេស​​​អ៊ុយក្រែន​​​នៅ​​​ថ្ងៃ​​​ទី​​​៣ ខែ​​​សីហា ឆ្នាំ​​​២០១៤។ REUTERS/Valentyn Ogirenko

រដ្ឋាភិបាល​អ៊ុយក្រែន​និយាយ​ថា ​កងទ័ព​របស់​ខ្លួន ​បាន​កាន់​កាប់​ស្ថានីយ​ប៉ូលីស​ស្រុកក្នុង​ទីក្រុង Luhansk ​បន្ទាប់​ពី​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​ជាមួយ​ពួក​ទាម​ទារ​បំបែក​រដ្ឋ​ដែល​លម្អៀង​រុស្ស៊ី។

ទីក្រុង Luhansk ជាកន្លែង​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំង​បំផុត​នា​ប៉ុន្មាន​សប្តាហ៍​ថ្មី​ៗ​នេះ។

នៅ​ក្នុង​ខណៈ​នោះ​ដែរ រថពាស​ដែក​មួយ​ខ្សែ​ដែល​ដឹកនាំ​ដោយ​ពួក​ឧទ្ទាម​លម្អៀង​ទៅ​ខាង​រុស្ស៊ី ​បាន​ត្រូវ​គេ​រាយការណ៍​ថា​បាន​ប្រទះ​ឃើញនៅជិ​ត​ព្រំ​ដែន​ ដោយ​មាន​ដឹក​កាំជ្រួ​ច​មីស៊ីល​បាញ់​ពី​ដី​ទៅ​អាកាស។ ​ក្បួន​រថ​ពាស​ដែក​នោះ​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​លិច​នៅ​ក្នុង​ទឹក​ដី​ដែល​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម។

​កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ​ពួក​ទាម​ទារ​បំបែក​រដ្ឋ​លម្អៀង​ទៅ​ខាង​រុស្ស៊ី​បាន​បាញ់​ទម្លាក់​យន្តហោះ​ប្រយុទ្ធ​ម៉ាក Mig-29 ​របស់​អ៊ុយក្រែន​មួយ​ដែល​ហោះ​នៅ​ជិត​តំបន់​នោះ។

​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ទៀត ​ជន​ស៊ី​វិល​យ៉ាង​ហោច​ណាស់​ក៏​១០​នាក់​ដែរ ​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការ​ប្រយុទ្ធ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​នៅ​ក្នុង​ទីក្រុង Donetsk ​ដែល​ត្រួតត្រា​ដោយ​ពួក​ឧទ្ទាម។

​ក្នុង​ខណៈ​នោះ​ដែរ ​ពួក​មន្រ្តី​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរជាតិ ​បាន​ស្ថិត​ក្នុង​ប្រទេស​រុស្ស៊ី​ដើម្បី​ចាប់​ផ្តើម​ពិនិត្យ​ក្បួន​កុងវ័រ​ដឹក​ជំនួយរបស់​រុស្ស៊ី​ដែល​កំពុង​រៀប​ចំ​ចូល​ក្នុង​ប្រទេស​អ៊ុយក្រែន៕

XS
SM
MD
LG