ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​តស៊ូមតិ​ថា៖ សញ្ញា​រីកចម្រើន​នៅ​កម្ពុជា​ជា​ជំហាន​នៃ​កិច្ចខិតខំ​ទប់ស្កាត់​អំពើ ពុក​រលួយ


លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា។
លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា។

លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា បាន​និយាយ​ថា ទោះជា​មាន​សញ្ញា​រីកចម្រើន​នៃ​ការប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ពុករលួយ​មែន តែ​ប្រទេស​នេះ ត្រូវការ​ការចូលរួម​ទាំងអស់​គ្នា​ដើម្បី​លុបបំបាត់​អំពើ​ពុករលួយ​ដែល​ពិបាក​ទប់ស្កាត់​នេះបន្ត​ទៀត។

ប្រទេស​កម្ពុជា​ត្រូវគេ​ចាត់ទុក​ថា ចាប់ផ្តើម​បង្កើន​សញ្ញា​ល្អ​រឿង​ទប់ស្កាត់​អំពើ​ពុក រលួយ​ដោយ​កើន១ ពិន្ទុ គឺ​ពី​ពិន្ទុ២០​កាលពី​ឆ្នាំ​ទៅ​ដល់ ២១ នៅ​ឆ្នាំ​នេះ និង​ កើន​លេខ​រៀង​ពី​១៦០ ទៅ​ ១៥៦ វិញ​ក្នុង​សន្ទស្សន៍​យល់ឃើញ​នៃ​អំពើ​ពុករលួយ​ឆ្នាំ២០១៤ (2014 Corruption Perception Index) របស់​អង្គការ​តម្លាភាព​អន្តរជាតិ​ ដែល​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​ប្រចាំឆ្នាំ​របស់​ខ្លួន​កាលពី​ដើម​ខែធ្នូ​សម្រាប់​ប្រទេស​១៧៥៕

ទាញ​យក​ពី​តំណភ្ជាប់​ដើម

XS
SM
MD
LG