ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Putin ធ្វើ​ទស្សនកិច្ច​នៅ​តំបន់​២​របស់​អ៊ុយក្រែន


ក្នុងរូបថតដែលដកស្រង់ពីវីដេអូចេញផ្សាយដោយទូរទស្សន៍រុស្ស៊ី TV Pool នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ បង្ហាញពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានទៅដល់ទីតាំង​ដែលគេមិន​ប្រាប់ឈ្មោះ។ វិមានក្រឹមឡាំងថា លោក Putin បានទៅទស្សនាទីស្នាក់ការកណ្តាល​របស់​កងទ័ព​រុស្ស៊ីដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែន។
ក្នុងរូបថតដែលដកស្រង់ពីវីដេអូចេញផ្សាយដោយទូរទស្សន៍រុស្ស៊ី TV Pool នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣នេះ បង្ហាញពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានទៅដល់ទីតាំង​ដែលគេមិន​ប្រាប់ឈ្មោះ។ វិមានក្រឹមឡាំងថា លោក Putin បានទៅទស្សនាទីស្នាក់ការកណ្តាល​របស់​កងទ័ព​រុស្ស៊ីដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែន។

ប្រទេស​រុស្ស៊ីនិយាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ លោក​ប្រធានាធិបតី​ Vladimir Putin បាន​ទៅធ្វើ​ទស្សនកិច្ច​នៅ​តំបន់​ Kherson និង​ Luhansk របស់​អ៊ុយក្រែន​ ដែល​នៅ​ទី​នោះ​លោក​បាន​ស្តាប់​របាយការណ៍​ពី​មេបញ្ជាការ​កងទ័ព​រុស្ស៊ី។

វិមាន​ក្រឹមឡាំង​បាន​ផ្សព្វផ្សាយ​វីដេអូ​មួយ​ ដែល​បង្ហាញ​រូប​ភាព​លោក ​Putin បា្រប់​ដល់​ក្រុម​មេបញ្ជាការរុស្ស៊ី​ថា​ វា​មាន​សារៈសំខាន់​សម្រាប់​លោក​ ក្នុង​ការ​ស្តាប់ឮ​ដោយ​ផ្ទាល់ពីទស្សនៈ​របស់​ពួក​គេ​ និង​ធ្វើ​ការ​ផ្លាស់​ប្តូរ​ព័ត៌មាន​គ្នា​ទៅ​វិញ​ទៅ​មក។​

តំបន់ Kherson​ ដែល​ស្ថិត​នៅ​ភាគខាងត្បូងអ៊ុយក្រែន​ និង​ Luhansk​ នៅ​ភាគ​កើត​អ៊ុយក្រែន​ ជា​តំបន់​២ ដែល​លោក​Putin បាន​ប្រកាស​បញ្ចូលជា​ផ្នែក​មួយ​របស់​រុស្ស៊ី​កាល​ពី​ខែ​កញ្ញា​ឆ្នាំ​មុន​ ដែល​ជា​ទង្វើ​មួយ ​ដែល​ទទួលរង​ការបដិសេធ​យ៉ាងឱឡារិក​ពី​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ។​ ​

ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយក្រែន លោក​ Mykhailo Podolyak ដែល​ហាក់​និយាយ​យោង​ទៅ​លើ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ Putin នោះបាន​បង្ហោះសារ​លើ​បណ្តាញ​ Twitter​ នៅ​ថ្ងៃអង្គារ​នេះ​ អំពី​មេដឹកនាំ​រុស្ស៊ី«​ដើរ​មើល​ទឹកដី​ដែល​រងការ​ខូចខាត​និង​កាន់កាប់ ​និង​សប្បាយ​ជា​មួយ​នឹង​បេសកកម្មប្រកបដោយ​បទឧក្រិដ្ឋ​របស់​លោក​ជាលើក​ចុង​ក្រោយ»។

ទន្ទឹម​នឹង​នេះ​ដែរ​ រដ្ឋមន្ត្រី​ការបរទស​រុស្ស៊ី​ លោក​ Sergey Lavrov បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា​ ​រដ្ឋាភិបាល​ក្រុងមូស្គូ​ ចង់ឱ្យ​មានការបញ្ចប់ជម្លោះ​ក្នុង​ប្រទេស​អ៊ុយក្រែន​ឱ្យ​បាន​ឆាប់រហ័ស​ផង​ដែរ។​

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ជា​មួយ​សមភាគី​របស់​លោក​គឺ​រដ្ឋមន្ត្រី​ការបរទេស​ប្រេស៊ីល​ លោក ​Mauro Vieira ​នៅក្នុង​រដ្ឋធានី ​Brasilia លោក Lavrov ​បាន​អរគុណដល់សមភាគី​របស់​លោក​ ដែលបានយល់​ពី​ប្រភព​ដើម​នៃ​ស្ថានភាពក្នុង​ប្រទេស​អ៊ុយក្រែន​។ លោក​បន្ថែម​ថា​ រុស្ស៊ីចង់ឃើញ​ជម្លោះ​នោះ​បញ្ចប់​ទៅឱ្យ​បានឆាប់រហ័ស​ តាម​ដែ​អាច​ធ្វើ​ទៅ​បាន។

រុស្ស៊ីបាន​គូសបញ្ជាក់សា​ជា​ថ្មី​ថា​ ​កិច្ចចរចារ​សន្តិភាព​ណាមួយនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ ​ត្រូវ​តែ​ទទួល​ស្គាល់ស្ថានភាព​ជាក់ស្តែង​នៃ​ការ​ដាក់​បញ្ជូលខេត្ត​ទាំង​៤​របស់​អ៊ុយក្រែន​ ទៅ​ជា​ផ្នែក​មួយ​របស់​រុស្ស៊ី​ដោយ​ឯកតោ​ភាគី៕

ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តីរាយការណ៍​នេះ​បាន​មក​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ AP, AFP និង​ Reuters។

XS
SM
MD
LG