ភ្នំពេញ៖ នៅពេលដែលប្រទេសឡាវគ្រោងនឹងសាងសង់ទំនប់វារីអគ្គិសនីដ៏ធំមួយនៅផ្នែកខាងលើនៃអាងទន្លេមេគង្គនៅខែវិច្ឆិកាក្រោយនេះ អ្នកបរិស្ថានបានព្រមានពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើធនធានត្រីនិងជីវភាពប្រជាពលរដ្ឋនៅប្រទេសកម្ពុជា។
ទំនប់ដុង សាហុងដែលមានតម្លៃវិនិយោគ៣,៨ពាន់លានដុល្លារ មានសក្តានុពលផលិតថាមពលបាន២៦០មេហ្គាវ៉ាត់និងត្រូវសាងសង់ដោយក្រុមហ៊ុនMega First Corporation របស់ប្រទេសម៉ាឡេស៊ីដែលពុំធ្លាប់មានបទពិសោធន៍សាងសង់ទំនប់វារីអគ្គីសនីពីមុនមក។
ប្រសិនបើទំនប់វារីអគ្គិសនីនេះត្រូវសាងសង់នោះវានឹងស្ថិតនៅចម្ងាយត្រឹមតែពីរ គីឡូម៉ែត្រតែប៉ុណ្ណោះពីប្រទេសកម្ពុជាហើយគឺជាទំនប់វារីអគ្គិសនីនៅផ្នែកខាងលើទន្លេមេគង្គដែលកៀកនឹងប្រទេសកម្ពុជាជាងគេ។
គម្រោងនេះត្រូវបានរដ្ឋាភិបាលឡាវជូនដំណឹងទៅគណៈកម្មាធិការទន្លេមេគង្គកាលពីថ្ងៃច័ន្ទសប្តាហ៍មុន។
អង្គការទន្លេអន្តរជាតិនិងអង្គការបរិស្ថានក្នុងតំបន់បានអំពាវនាវរដ្ឋាភិបាលឡាវឱ្យលុបចោលគម្រោងនេះដោយសារផលប៉ះពាល់ធ្ងន់ធ្ងរនៃការវិនិយោគថាមពលនេះ។
លោកស្រី អាមី ត្រេនដឹម (AmeTrandem) នាយកកម្មវិធីអង្គការទន្លេអន្តរជាតិប្រចាំតំបន់អាស៊ីអាគ្នេយ៍ យល់ថាទំនប់នេះនឹងប៉ះពាល់ធ្ងន់ធ្ងរមកកម្ពុជាដោយសារទីតាំងភូមិសាស្ត្រ។
«ទំនប់វារីអគ្គីសនីដុង សាហុង មានចម្ងាយត្រឹមតែ២គីឡូម៉ែត្រប៉ុណ្ណោះពីប្រទេសកម្ពុជា។ ហើយអ្វីដែលយើងដឹងនោះគឺថាទំនប់នេះនឹងបិទខ្ទប់ផ្លូវទឹកតែមួយដែលអនុញ្ញាតឱ្យត្រីផ្លាស់ទីទៅពងពេញមួយឆ្នាំ ដូច្នេះប្រសិនបើផ្លូវទឹកដ៏សំខាន់នេះត្រូវបានបិទ នោះមានន័យថាទិន្នផលត្រីនឹងធ្លាក់ចុះហើយប្រជាពលរដ្ឋនឹងបាត់បង់ការងារ ហើយសុវត្ថិភាពស្បៀងរបស់ពលរដ្ឋរាប់លាននាក់នៅកម្ពុជានឹងប្រឈមនឹងហានិភ័យខ្ពស់»។
ល្បាក់ខោននៅត្រង់ចំណុចទំនប់ដុង សាហុងនេះ ជាជង្រុកត្រីពងដ៏សំខាន់ក្នុងអាងទន្លេមេគង្គជាពិសេសសម្រាប់ត្រីកម្រជិតផុតពូជរបស់កម្ពុជាដូចជាត្រីផ្សោតនិងត្រីនាគជាដើម។ ដូច្នេះប្រសិនបើទំនប់នេះត្រូវបានសាងសង់ ប្រភេទត្រីកម្រទាំងនោះត្រូវប្រឈមនឹងការផុតពូជដោយសារតែការបាត់បង់ជម្រកនិងការផ្លាស់ប្តូរប្រព័ន្ធជីវចម្រុះ។នេះបើយោងតាមអ្នកជំនាញផ្នែកបរិដ្ឋាន។
នេះជាទំនប់វារីអគ្គីសនីទីពីរនៅតាមដងទន្លេមេគង្គរបស់ប្រទេសឡាវ បន្ទាប់ពីទំនប់សាយ៉ាបូរីដ៏ចម្រូងចម្រាសដែលកំពុងសាងសង់និងដែលត្រូវបានជំទាស់យ៉ាងខ្លាំងដោយដោយប្រទេសក្នុងតំបន់។
យោងតាមការសិក្សាមួយរបស់រដ្ឋបាលជលផលកម្ពុជា បង្ហាញថាផលប៉ះពាល់ពីទំនប់នៅតាមដងទន្លេមេគង្គនឹងធ្វើឲ្យលទ្ធភាពទទួលផលត្រីសម្រាប់បរិភោគធ្លាក់ចុះពី៤៩គីឡូក្រាមសម្រាប់បុគ្គលម្នាក់ក្នុងមួយឆ្នាំមកត្រឹមតែ២២គីឡូក្រាមប៉ុណ្ណោះ នៅត្រឹមឆ្នាំ២០៣០ដោយសារការធ្លាក់ចុះទិន្នផលត្រី។
គណៈកម្មាធិការទន្លេមេគង្គនៅឆ្នាំ២០០៧បានបង្គាប់រដ្ឋាភិបាលឡាវថាគម្រោងទំនប់ដុង សាហុងនេះត្រូវពិគ្រោះយោបល់ជាមួយប្រទេសតាមដងទន្លេមេងគ្គដទៃទៀត មុននឹងសម្រេចសាងសង់។ ប៉ុន្តែរដ្ឋាភិបាលឡាវបានសម្រេចចិត្តរំលងចោលយន្តការថ្នាក់តំបន់នេះ ដោយគ្រាន់តែផ្ងើលិខិតជូនដំណឹងអំពីគម្រោងសាងសង់ទៅគណៈកម្មាធិការនេះប៉ុណ្ណោះ។ នេះបើតាមលោកស្រី អាមី ត្រេនដឹម។
លោកស្រី អាមី ត្រេនដឹម ថ្លែងថាការសម្រេចចិត្តជាឯកតោភាគីនេះគឺផ្ទុយនឹងកិច្ចព្រមព្រៀងទន្លេមេគង្គឆ្នាំ១៩៩៥ ដែលចែងថារាល់គម្រោងដែលប៉ះពាល់ដល់ទន្លេមេគង្គគប្បីស្វែងរកការប្រឹក្សាយោបល់ជាមួយប្រទេសក្បែរខាងដើម្បីសេចក្តីសម្រេចចិត្តរួមមួយ។
«អ្វីដែលយើងកំពុងតែឃើញនៅពេលនេះគឺថាគណៈកម្មាធិការទន្លេមេគង្គកំពុងតែលម្អៀងទៅខាងភាគីឡាវ លើការខាតបង់របស់ប្រទេសជិតខាង។ គណៈកម្មាធិការនេះកំពុងតែប្រឈមនឹងវិបត្តិភាពស្របច្បាប់ ដូច្នេះកំណែទម្រង់ត្រូវការជាចាំបាច់ប្រសិនបើគណៈកម្មាធិការនេះចង់ទទួលបានកេរ្តិ៍ឈ្មោះនៅថ្ងៃអនាគត។ ខ្ញុំគិតថាក្នុងករណីនេះ ការសម្របសម្រួលពីភាគីទីបីត្រូវការជាចាំបាច់។ ហើយខ្ញុំគិតថារដ្ឋាភិបាលកម្ពុជាគួរទាមទារយន្តការនេះមុនហួសពេល»។
លោក ស៊ូរ៉ាសាក់ ក្លាហាន (SurasakGlahan) មន្ត្រីទំនាក់ទំនងរបស់គណៈកម្មាធិការទន្លេមេគង្គបានថ្លែងប្រាប់វីអូអេ សំឡេងសហរដ្ឋអាមេរិក តាមទូរស័ព្ទពីប្រទេសឡាវថាការសម្រេចចិត្តដោយឯកតោភាគីរបស់រដ្ឋាភិបាលឡាវគឺមិនរំលោភនឹងកិច្ចព្រមព្រៀងឆ្នាំ១៩៩៥ទេ។
«ពុំមានការរំលោភមាត្រាណាមួយក្នុងកិច្ចព្រមព្រៀងទេ ពីព្រោះប្រទេសនីមួយៗមានសិទ្ធិពិចារណាដោយខ្លួនឯងថាយន្តការប្រភេទណាដែលនឹងត្រូវប្រើ។ យន្តការពិគ្រោះយោបល់ជាមុនមានបំណងសម្រាប់ជាការពិភាក្សាប៉ុណ្ណោះ។ យន្តការនេះមិនមានបំណងដើម្បីស្វែងរកការយល់ព្រមលើគម្រោងទេ ដូច្នេះក្នុងករណីនេះ រដ្ឋាភិបាលឡាវមានឆន្ទានុសិទ្ធិចុងក្រោយក្នុងការសាងសង់គម្រោងនេះ»។
លោក ស៊ូរ៉ាសាក់ ក្លាហាន អត្ថាធិប្បាយបន្ថែមថាគណៈកម្មាធិការទន្លេមេគង្គដែលមានប្រទេសកម្ពុជា ថៃ ឡាវ និងវៀតណាមជាសមាជិក គ្រាន់តែជាវេទិកាសម្រាប់ប្រទេសតាមដងទន្លេមេគង្គទាំងបួនជជែកពិភាក្សាគ្នាតែប៉ុណ្ណោះ ពោលគឺពុំមានអំណាចឬសមត្ថកិច្ចបង្ខំឱ្យរដ្ឋាភិបាលឡាវអនុវត្តកាតព្វកិច្ចណាមួយនោះទេ។
លោក ស៊ូរ៉ាសាក់ ក្លាហាន បន្ថែមថាគណៈកម្មាធិការទន្លេមេគង្គបានផ្ញើគម្រោងលម្អិតរបស់ទំនប់នេះទៅប្រទេសជាសមាជិករួចហើយកាលពីសប្តាហ៍មុន ហើយខ្លួនកំពុងរង់ចាំជំហរពីប្រទេសជាសមាជិកខ្លួនជុំវិញគម្រោងនេះ។
ប៉ុន្តែលោក តែ ណាវុធ អគ្គលេខាធិការគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា អះអាងថាភាគីកម្ពុជានៅពុំទាន់ទទួលបានការជូនដំណឹងជាផ្លូវការអំពីគម្រោងនេះពីរដ្ឋាភិបាលឡាវឬក៏គណៈកម្មាធិការទន្លេមេគង្គនៅឡើយទេ។
«យើងអត់ទាន់បានទទួលទេ។ ជាទូទៅគេផ្ញើឱ្យយើងហើយ។ យើងរវល់តែបុណ្យទានប៉ុន្មានថ្ងៃហ្នឹង។ រដ្ឋាភិបាលឡាវនឹងផ្ញើមក»។
បើតាមលោក ស៊ូរ៉ាសាក់ ក្លាហាន មកទល់ពេលនេះប្រទេសទាំងបួនពុំទាន់មានគម្រោងជួបប្រជុំគ្នាអំពីគម្រោងនេះនៅឡើយទេ។
នៅពេលថ្មីៗនេះរដ្ឋាភិបាលវៀតណាមបានសម្រេចលុបចោលគម្រោងកសាងទំនប់ពីរកន្លែងហើយរដ្ឋាភិបាលវៀតណាមកំពុងចាត់ទុកបញ្ហាទំនប់វារីអគ្គីសនីនេះជាបញ្ហាអាទិភាពដែលត្រូវដោះស្រាយនៅឆ្នាំ២០១៤។ ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីប្រទេសនេះឆ្លងកាត់ ការបាក់ទំនប់ជាបន្តបន្ទាប់ដែលបាននាំឱ្យលិចលង់និងសម្លាប់ប្រជាពលរដ្ឋជាច្រើននាក់នាពេលកន្លងមក ក្នុងនោះក៏មានការរញ្ជួយដីនៅទំនប់មួយកន្លែង ចំណែកឯទំនប់មួយទៀតបានបង្អាក់ការផ្គត់ផ្គង់ទឹកនៅទូទាំងក្រុងដាណាង ដែលជាទីក្រុងធំលំដាប់ទីបីរបស់វៀតណាម។
លោកស្រី អាមី ត្រេនដឹម ផ្តល់អនុសាសន៍ថាផលប៉ះពាល់ដែលកំពុងកើតមាននៅប្រទេសវៀតណាមគួរជាមេរៀនដ៏ជាក់ស្តែងមួយសម្រាប់រដ្ឋាភិបាលឡាវនិងកម្ពុជាក្នុងការពិចារណាឡើងវិញនៃគម្រោងអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីរបស់ខ្លួន៕