ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​បារម្ភ​ពី​សុវត្ថិភាព​កម្មករ​ខ្មែរ​នៅ​ថៃ​ពេល​រដ្ឋប្រហារ


លោក​ យ៉ា​ ណាវុធ នាយក​ប្រតិបត្តិ​អង្គការ​ខារ៉ាម​កម្ពុជា​ បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ថា​លោក​​មាន​ការ​ព្រួយបារម្ភខ្លាំង​​នៅ​ពេល​ដែល​ច្បាប់​អាជ្ញាសឹក​និង​បម្រាម​គោរច​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​នៅ​ទូទាំង​ប្រទេស​ថៃ​នេះ។
លោក​ យ៉ា​ ណាវុធ នាយក​ប្រតិបត្តិ​អង្គការ​ខារ៉ាម​កម្ពុជា​ បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ថា​លោក​​មាន​ការ​ព្រួយបារម្ភខ្លាំង​​នៅ​ពេល​ដែល​ច្បាប់​អាជ្ញាសឹក​និង​បម្រាម​គោរច​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​នៅ​ទូទាំង​ប្រទេស​ថៃ​នេះ។
ស្ថានការណ៍​ពលករ​​ចំណាក​ស្រុក​នៅ​ថៃ
សូម​រង់ចាំ

No media source currently available

0:00 0:30:11 0:00
ទាញ​យក​ពី​តំណភ្ជាប់​ដើម
វ៉ាស៊ីនតោន៖ អ្នក​ជំនាញ​ខាង​ពលករ​ចំណាក​ស្រុក​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​និង​សិទ្ធិ​របស់​ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​បន្ទាប់​ពី​មានរដ្ឋ​ប្រហារ​យោធា​និង​បាន​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យ​បាន​គ្រប់​គ្រាន់ដើម្បី​អាច​ជួយ​ការពារ​ពួកគេ​ទាន់​ពេល។ រីឯ​ស្ថានទូត​ខ្មែរ​វិញ​បាន​ស្នើ​សុំ​ឱ្យ​ពលករ​ខ្មែរ​រក្សា​ភាព​ស្ងៀម​ស្ងាត់​កុំ​ធ្វើ​អ្វី​ខុស​ពី​ច្បាប់​របស់​ថៃ​និង​ត្រូវ​ប្រាប់​មក​ស្ថានទូត​ជា​បន្ទាន់​ពេល​មាន​បញ្ហា​កើត​ឡើង។

លោក​ យ៉ា​ ណាវុធ នាយក​ប្រតិបត្តិ​អង្គការ​ខារ៉ាម​កម្ពុជា​ បាន​បញ្ជាក់​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ថា​លោកមាន​ការ​ព្រួយបារម្ភខ្លាំងនៅ​ពេល​ដែល​ច្បាប់​អាជ្ញាសឹក​និង​បម្រាម​គោរច​ត្រូវ​បាន​ដាក់​ឱ្យ​អនុវត្ត​នៅ​ទូទាំង​ប្រទេស​ថៃ​នេះ។

«វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​មិន​ត្រឹម​តែ​ពលករ​កម្ពុជា​ទេ​សូម្បីទាំង​ជន​ជាតិ​ថៃ​ខ្លួន​ឯង​ហ្នឹង​ក៏​មាន​ផល​ប៉ះពាល់​ដែរហើយ​ជា​ពិសេស​ពលករ​កម្ពុជា​សម្រាប់​អ្នក​ដែល​អត់​មាន​ឯកសារ​ដែល​ទៅ​ធ្វើការ​តាម​រយៈ​មេខ្យល់​នៅ​ពេល​ដែល​គាត់​មិន​បាន​ដឹង​អំពី​បញ្ហា​ហ្នឹង​ហើយ​នៅ​ពេល​ដែល​គាត់​ដើរហើរ​នៅ​ពេល​យប់​អី​អាច​នឹង​ប្រឈម​មុខ​នឹង​ការ​ចាប់​ខ្លួន»។

លោក​ក៏​ព្រួ​យ​បារម្ភ​ពី​ជីវភាព​អ្នក​ទាំង​នោះ​ដែល​បើ​សិន​ជា​មិន​បាន​ធ្វើ​ការ​អាច​នឹង​ជួប​ប្រទះ​ការខ្វះខាតផ្ទាល់​ខ្លួន​និង​មិន​មាន​ថវិកា​ផ្ញើមក​ក្រុម​គ្រួសារ​ក្នុង​ប្រទេស​កម្ពុជា។ ​

ក្រុម​យោធា​ថៃ​ដឹកនាំ​ដោយ​លោក​ឧត្តម​សេនីយ៍​ ប្រយុទ្ធ​ ចាន់​អូចា (Prayuth Chan-ocha) ​បាន​ធ្វើ​រដ្ឋ​ប្រហារ​មិន​បង្ហូរ​ឈាម​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ស្រប​ច្បាប់​កាលពី​សប្តាហ៍​មុន​ដើម្បី​បញ្ចប់ជម្លោះ​នយោបាយ​ដែល​បាន​អូស​បន្លាយ​ពេល​ជាង​៦ខែ​កន្លង​មកនេះ។​

ក្រោយ​ពី​មាន​រដ្ឋ​ប្រហារ​កើត​ឡើង​ក្រសួង​ការបរទេស​កម្ពុជា​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ដោយ​ផ្តល់​លេខ​ទូរស័ព្ទ​ចំនួន​បី​ខ្សែស​ម្រាប់​ពលករ​ទាក់​ទង​ក្នុង​ករណី​ដែល​ត្រូវ​ការ​ជំនួយ។ លេខ​ទាំង​នោះ​រួម​មាន​ ០៨១​ ៤៤១ ៩៨៧២, ០៩៨ ៤០៤ ១៥៥០, និង​លេខ​ ០៨២ ៧៩៩ ០០០៧។

លោកស្រី​រស់ សេរី អគ្គទីប្រឹក្សា​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ទីក្រុង​បាងកក​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា​លោក​ស្រី​បាន​ទទួល​ទូរស័ព្ទ​ច្រើន​ដែរ​ពី​ពលករ​ខ្មែរ​ដោយ​មាន​តម្រូវការ​ផ្សេងៗ​គ្នា។ អ្នក​ខ្លះ​សុំ​ឱ្យ​ជួយ​ដើម្បី​បាន​វិល​ត្រឡប់​ទៅ​ប្រទេស​វិញ​ដោយ​សារ​ភ័យ​ខ្លាច​ ហើយ​អ្នក​ខ្លះ​ទៀត​បាន​សុំ​កុំឱ្យ​គេ​បញ្ជូន​ទៅ​វិញ​ ជាពិសេស​អ្នក​ដែល​គ្មាន​ឯកសារ​ដោយ​សារ​នៅ​ស្រុក​ខ្មែរ​មិន​ដឹង​ថា​ទៅ​ធ្វើ​អ្វី​ទេ។

លោក​ស្រី​បាន​បន្ថែម​ថា​ដំបូន្មាន​ដែល​ស្ថានទូត​អាច​ផ្តល់​បាន​នោះ​គឺ៖​ «អត់​មាន​ចេញ​[សេចក្តីណែនាំ]​ពី​ក្រសួងការ​បរទេស​ទេ​ប៉ុន្តែ​អ្នក​ណា​ដែល​តេ [ទូរស័ព្ទ] ​មក​ជួបខ្ញុំ​ឬ​ជួប​មន្ត្រី​ការទូត​ផ្សេងៗ​ហ្នឹង​គេជួយ​ណែ​នាំ​ថា​ឱ្យនៅ​ស្ងៀមស្ងាត់​ហើយនៅកន្លែងណា​នៅ​កន្លែង​ហ្នឹង​ទៅ​ហើយ​កុំ​ធ្វើ​អ្វី​ផ្តេសផ្តាស​ខុស​ពី​ច្បាប់​របស់​គេ​កុំ​ឱ្យ​មាន​បញ្ហា»។​

ស្ថានទូត​ខ្មែរ​បាន​បញ្ជាក់​ថា​មាន​ពលករ​ទាំង​ស្រប​ច្បាប់​និង​មិន​មាន​ឯកសារ​ត្រឹមត្រូវ​ចំនួន​៤០០.០០០​នាក់​កំពុង​ធ្វើការ​នៅ​ពាសពេញ​ប្រទេស​ថៃ។

លោក​អឿន សាម៉ន ពលករ​កម្ពុជា​ម្នាក់​ដែល​ធ្វើការ​នៅ​ខេត្ត​សាក់​សឺងសាវ​ នៅ​រោងចក្រ​ផលិត​កង់​មួយ​បាន​ប្រាប់​ដល់​កម្មវិធី​ហេឡូ​វីអូអេ​ថា៖​ «ខ្ញុំ​ហាក់​ដូច​ជា​មាន​ការ​លំបាក​ដែរ​ក្នុង​ការ​ធ្វើ​ដំណើរ​ មាន​ការ​ប្រុង​ប្រយ័ត្នដែរ​ព្រោះ​ខ្លាច​»។ ​

ទាំង​លោក​សាម៉ន និង​លោក​ណាវុធ ​ក៏​បាន​អំពាវ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ដែល​មាន​បំណង​ធ្វើដំណើរ​មក​ប្រទេស​ថៃ​ឱ្យ​ផ្អាក​មួយ​រយៈ​សិននិង​សុំ​ឱ្យ​ស្ថានទូត​ខ្មែរ​ធ្វើ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យ​បាន​តាម​ខេត្ត​ដែល​មាន​ពលករ​ខ្មែរ​ធ្វើ​ការ​ច្រើន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG