ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជើង​ហោះ​ហើរ​អន្តរជាតិ​នៅ​តំបន់ ​Kurdistan ​នៃ​ប្រទេស​អ៊ីរ៉ាក់​បាន​ត្រូវ​លប់​ចោល​ដោយ​សារ​បាតុកម្ម


ក្រុម​និស្សិត​ដែល​ទាម​ទារ​ចង់​បាន​ឯករាជ្យ​ បាន​បង្ហាញ​ការ​បារម្ភ​ថា ការ​បោះ​ឆ្នោត​ប្រជាមតិ​​ទាម​ទារ​ឯករាជ្យ​នេះ​ធ្វើ​ឲ្យ​តំបន់​នេះ​មានភាព​ឯកោ ក្នុង​បាតុកម្ម​កាល​ពី​ថ្ងៃទី​២៩ ខែ​កញ្ញា។
ក្រុម​និស្សិត​ដែល​ទាម​ទារ​ចង់​បាន​ឯករាជ្យ​ បាន​បង្ហាញ​ការ​បារម្ភ​ថា ការ​បោះ​ឆ្នោត​ប្រជាមតិ​​ទាម​ទារ​ឯករាជ្យ​នេះ​ធ្វើ​ឲ្យ​តំបន់​នេះ​មានភាព​ឯកោ ក្នុង​បាតុកម្ម​កាល​ពី​ថ្ងៃទី​២៩ ខែ​កញ្ញា។

ពេល​ដែល​ជើ​ងហោះ​ហើរ​អន្តរជាតិ​ចុង​ក្រោយ​ចេញ​ចូល​ក្នុង​តំបន់​ Kurdistan ​នៃ​ប្រ​ទេស​អ៊ីរ៉ាក់​បាន​ត្រូវ​បញ្ឈប់​កាល​ពី​ថ្ងៃ​សុក្រ បាតុករ​រាប់​រយ​នាក់​បាន​កាន់​ប៉េង​ប៉ោង​ចម្រុះ​ពណ៌​និង​សញ្ញា​ដែល​មាន​សារ​ដូច​ជា «សេចក្តី​មេត្តា​ធម៌‍»​និង​«ការ​ស្រឡាញ់​‍»បាន​ឈរ​នៅ​ខាង​ក្រៅ​ចំណត​យន្តហោះ។

បាតុករ​និយាយថា ​ពួក​គេ​សង្ឃឹម​ថា ​រដ្ឋាភិបាល​ក្រុង​បាដាក​នឹង​ដកការ​សម្រេច​ចិត្ត​របស់​ខ្លួន​ដើម្បី​បង្កើត​«តំបន់​គ្មាន​យន្តហោះ​បើក‍​ឆ្លងកាត់»​លើ​តំបន់​នោះ​បន្ទាប់​ពីការ​បោះ​ឆ្នោត​ឯករាជ្យ​ដែល​មាន​ភាព​ចម្រូង​ចម្រាស់​ដោយ​មាន​សំឡេង​ឆ្នោតគាំទ្រ​ជាង​៩២​ភាគរយ។

លោក Rowand Hussein ​អ្នក​រៀប​ចំ​ចាត់​ចែង​ការ​តវ៉ា​ប្រឆាំង​នោះ​បាន​និយាយថា «​ការ​សម្រេច​នេះ​មិន​ប៉ះ​ពាល់​ត្រឹម​តែ​តំបន់​ Kurdistanទេ។​ វាប៉ះ​ពាល់​ដល់​ជន​ភៀស​ខ្លួន ​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​គ្មាន​ទី​កន្លែង​រស់​នៅ​និង​ប៉ះ​ពាល់​កង​កម្លាំង​ទាំង​អស់​ដែល​កំពុង​ប្រយុទ្ធ​ជន​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម‍»។

រដ្ឋាភិបាល​អ៊ីរ៉ាក់​បាន​ហៅ​ការ​បោះឆ្នោត​ប្រជា​មតិ​នេះ​ថា ​ខុស​ច្បាប់ ​ហើយ​បាន​សន្យាបង្ខំ​តំបន់ ​Kurdistan​ នេះ​ឲ្យ​នៅរួប​រួម​ជាមួយ​ផ្នែក​ផ្សេងៗ​ទៀត​នៅ​ក្នុង​ប្រទេស។ យោងតាម ​Twitter​ របស់​លោក​ រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ នាយករដ្ឋ​មន្រ្តី Haider al-Abadi​ នៃនៃ​ប្រទេស​អ៊ីរ៉ាក់​បាន​ទទួល​ការ​ហៅ​ទូរស័ព្ទ​មក​ពី​ពួក​មេដឹកនាំ​បារាំង ​ចក្រ​ភព​អង់គ្លេស ​អ៊ីរ៉ង់​និង​ទួគី​ដែល​បាន​សម្តែង​នូវការគាំទ្រ​របស់​ពួក​គេ​ដល់អ៊ីរ៉ាក់​ឯកភាព​មួយ​នេះ។

លោក​នាយករដ្ឋ​មន្រ្តី​អ៊ីរ៉ាក់​បាន​ផ្ញើរ​សារ​តាម​ប្រព័ន្ធ​ Twitter​ មួយ​ថ្ងៃ​បន្ទាប់​ពី​ការ​បោះឆ្នោត​ប្រជា​មតិ​ថា​ «យើង​នឹង​មិន​ធ្វើ​ឲ្យ​ខូច​ឯកភាព​ជាតិ​ឬ​អធិតេយ្យ​ភាព របស់​អ៊ីរ៉ាក់​ទេ។​ អ៊ី​រ៉ាក់​ខ្លាំង។ មនុស្ស​ខ្លះ​ចង់​ធ្វើ​ឲ្យ​វា​ខ្សោយ។ ពួកគេ​បាន​គិត​ខុស‍​ហើយ»៕

XS
SM
MD
LG