ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​អ៊ីរ៉ាក់ និង​តួកគី​ចាត់វិធានការ​លើ​តំបន់ Kurdistan ដោយ​សារ​ការ​បោះឆ្នោត​ប្រជាមតិ


ក្មេងប្រុស​ម្នាក់​ជិះ​កង់​ជាមួយ​នឹង​ទង់ជាតិ​របស់​តំបន់ Kurdistan នៅ​ក្នុង​ក្រុង Tuz Khurmato ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧។
ក្មេងប្រុស​ម្នាក់​ជិះ​កង់​ជាមួយ​នឹង​ទង់ជាតិ​របស់​តំបន់ Kurdistan នៅ​ក្នុង​ក្រុង Tuz Khurmato ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧។

ទោះណា​ជា​ក្រុម​ជន​អំបូរ Kurd បាន​អបអរសាទរ​ដល់​ការ​យល់ព្រម​ឱ្យ​តំបន់​របស់​ពួកគេ​មាន​ឯករាជ្យ​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រជាមតិ​ក៏​ដោយ​ ក៏អាជ្ញាធរ​ប្រទេស​អ៊ីរ៉ាក់​បាន​ចាត់វិធាន​ការ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋ​នេះ​ដែល​អាច​បំបែក​ខ្លួន​ចេញ​ពី​ប្រទេស​អ៊ីរ៉ាក់ ដោយប្តេជ្ញា​ថា​ នឹងបិទ​ដែនអាកាស​របស់ពួក​ Kurd និង​ចូល​រូម​ជាមួយ​ប្រទេស​តួកគី​ក្នុង​ការ​ធ្វើ​សមយុទ្ធរួម​គ្នា​ផង​ដែរ។​

ដោយ​បាន​ហៅ​ការបោះឆ្នោត​នេះ​ថា «មិន​ត្រឹមត្រូវ​តាម​រដ្ឋ​ធម្មនុញ្ញ» កាល​ពី​ថ្ងៃ​ពុធ​ សភា​នៃ​ប្រទេស​អ៊ីរ៉ាក់​ក៏​បាន​សុំ​ឱ្យ​លោក​នាយក​រដ្ឋមន្ត្រី Haider al-Abadi បញ្ជូន​ក្រុម​ទាហាន​ទៅ​កាន់​តំបន់ kirkuk កាន់កាប់​ដោយ​ពួក​ជន​អំបូរ Kurd ដែល​សម្បូរ​ប្រេង និង​កាន់កាប់​វាល​ប្រេង​ក្នុង​តំបន់​នោះ។​

សភា​នៃ​ប្រទេស​អ៊ីរ៉ាក់​បាន​និយាយ​ប្រាប់​ប្រទេស​៣៤ដែល​មាន​បេសកកម្មទូត​នៅ​ក្នុង​តំបន់ Kurdistan ឱ្យ​បិទ​ស្ថាន​បេសកម្ម​ទាំង​នេះហើយ​បាន​សុំ​ឱ្យ​លោក Abadi ពង្រឹង​សេចក្តី​សម្រេច​មួយ​ក្នុងការ​ដក​លោក Najmaldin Karim អភិបាលក្រុង​ Kirkuk ចេញ​ពី​តំណែង​ដោយសារ​លោក​បាន​ចាត់ចែង​ការ​បោះឆ្នោត​ប្រជាមតិ​នេះ។​ សភា​អ៊ីរ៉ាក់​ក៏​បាន​សុំ​ឱ្យ​លោក​នាយករដ្ឋមន្ត្រី​ Abadi បញ្ជូន​កង​កម្លាំង​ទៅ​កាន់​តំបន់​នានា​ដែល​បាន​ស្ថិត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​រដ្ឋាភិបាល​អ៊ីរ៉ាក់​នៅ​មុន​ក្រុង Mosul បាន​ធ្លាក់​ក្នុងកណ្តាប់ដៃ​ពួក​រដ្ឋ​ឥស្លាម កាលពី​បី​ឆ្នាំ​មុននេះ។​

លោក Abadi បាននិយាយ​ថា​ «យើង​នឹង​ពង្រឹងអំណាច​សហព័ន្ធ​នៅ​ក្នុងតំបន់ Kurdistan ហើយ​យើង​បាន​ចាប់ផ្តើម​ធ្វើ​ការ​នេះ​ហើយ»៕

XS
SM
MD
LG