កងកម្លាំង Kurd ដើមកំណើតស៊ីរីបាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានដកទាំងស្រុងចេញពីតំបន់ភាគខាងជើងស៊ីរី មុនពេលការបញ្ចប់កិច្ចព្រមព្រៀងឈប់បាញ់គ្នានៅក្នុងការវាយប្រហាររបស់តួកគីប្រឆាំងនឹងពួកគេនៅពេលដែលប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានសន្យាថា នឹងបន្តការវាយប្រហារ ប្រសិនបើពួកគេមិនចាកចេញទេ។
មន្រ្តី Kurd ម្នាក់និយាយថា ពួកអ្នកប្រយុទ្ធបានចាកចេញពីតំបន់ព្រំដែនជាមួយតួកគី ខណៈដែលមន្រ្តីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបាននិយាយថា លោក Mazlum Abdi ប្រធានកងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលកាន់កាប់ដោយជនជាតិ Kurd បានប្រាប់អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក Mike Pence ថា ពួកអ្នកប្រយុទ្ធជនជាតិ Kurd ទាំងអស់បានដកចេញពីតំបន់នោះហើយ។
មន្រ្តីជាន់ខ្ពស់ម្នាក់របស់សហរដ្ឋអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកកំពុងធ្វើការជាមួយតួកគីដើម្បីពិនិត្យមើលការឈប់បាញ់គ្នានៅក្នុងការវាយប្រហាររបស់តួកគីដើម្បីឲ្យក្លាយទៅជាការឈប់បាញ់គ្នាជាអចិន្រ្តៃយ៍មួយ។
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយថា «មានការជឿនលឿនខ្លះ បានធ្វើឡើង។ ការពិតគឺថា វាមិនមែនជាផលប្រយោជន៍របស់តួកគីដែលជាសម្ព័ន្ធមិត្តរបស់អង្គការអូតង់ដើម្បីបន្តការវាយប្រហារនោះប្រឆាំងនឹងពួកអ្នកប្រយុទ្ធ Kurds ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកដែលបានចាប់ផ្តើមនៅដើមខែនេះបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានដកកងទ័ពសហ រដ្ឋអាមេរិកភាគច្រើនចេញពីតំបន់នោះ។ ក៏ប៉ុន្តែតួកគីចាត់ទុកពួកអ្នកប្រយុទ្ធ Kurd ជាសម្ព័ន្ធមិត្តជាមួយពួកជនទាមទារបំបែករដ្ឋ Kurd ដែលបានប្រយុទ្ធជាយូរយារណាស់មកហើយដើម្បីស្វ័យភាពនៅខាងក្នុងប្រទេសតួកគី៕