ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កិច្ច​ចរចា​សន្តិភាព​រវាង​កូសូវ៉ូ​និង​ស៊ែប៊ី​​នៅ​វ៉ាស៊ីនតោន​លើក​ពេល​ទៅ​​ដើម​ខែ​កញ្ញា​វិញ


ប្រធានាធិបតី​ កូសូវ៉ូ លោក Hashim Thaçi។

ប្រទេស​ស៊ែប៊ី​និង​កូសូវ៉ូ រំពឹង​ថា​នឹង​ធ្វើ​ការ​ចរចា​សន្តិភាព​នៅ​សេតវិមាន​ក្នុង​រដ្ឋធានីវ៉ាស៊ីនតោន​នៅថ្ងៃ​ទី​២​ខែ​កញ្ញា​ខាង​មុខ។ នេះ​បើ​យោង​តាម​ការ​ប្រកាស​តាម​សារ Twitter កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​របស់​លោក Richard Grenell ប្រេសិត​ពិសេសេរបស់​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុកកិច្ចការ​ចរចា​សន្តិភាព​រវាង​ប្រទេស​មាន​ជម្លោះ​នៅ​ទ្វីប​អឺរ៉ុប​ទាំង​ពីរ​នេះ។

លោក Grenell មិន​បាន​បញ្ជាក់​សេចក្តី​លម្អិត​អ្វី​បន្ថែម​ទៀត​ទេ។

នៅ​រដ្ឋធានី Pristina របស់​កូសូវ៉ូ លោក​ប្រធានាធិបតី Hashim Thaçi ក៏​បាន​ចូល​ទៅ​ Twitter ដើម្បី​ស្វាគមន៍​ការ​ប្រកាស​នេះ​ ដោយ​លោក​បញ្ជាក់​ថា​ «យើង​ដឹងគុណ​ចំពោះ​សហរដ្ឋ​អាមេរិក​ដែល​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ដើម្បី​ស្វែង​រក​សន្តិភាព​និង​ស្ថេរភាព​នៅ​ក្នុង​តំបន់»។

​ដែនដី​កូសូវ៉ូ​ដែល​មាន​ប្រជាជន​ភាគ​ច្រើន​ជា​ជនជាតិ​អាល់បានី បាន​ប្រកាស​ឯករាជ្យ​ពី​ប្រទេស​ស៊ែប៊ីកាល​ពី​ឆ្នាំ​២០០៨ ក្រោយ​សង្គ្រាម​ជាតិសាសន៍​ជា​ច្រើន​ឆ្នាំ។ មក​ទល់​នឹង​ពេល​នេះ​ស៊ែប៊ី​មិន​ទទួល​ស្គាល់​កូសូវ៉ូ​ជា​រដ្ឋ​ឯករាជ្យ​នោះ​ទេ។

ការ​ចរចា​នៅ​សេតវិមាន​ដំបូង​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា ប៉ុន្តែ​ត្រូវ​បាន​ពន្យារ​វិញ​ដោយ​សារ​ប្រធានាធិបតី​កូសូវ៉ូ​លោក Thaci ត្រូវ​បានតុលាការ​ក្រុង​ឡាអេ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​និងឧក្រិដ្ឋកម្មប្រឆាំង​នឹង​មនុស្សជាតិ៕

XS
SM
MD
LG