ប្រទេសកូរ៉េខាងជើងបានយល់ព្រមជួបជាមួយកូរ៉េខាងត្បូងនៅសប្តាហ៍ក្រោយដើម្បីសម្របសម្រួលភស្តភានិងរបៀបវារៈសម្រាប់សន្និសីទកំពូលអន្តរកូរ៉េដែលត្រូវធ្វើឡើងនៅខែមេសាខាងមុខ នេះតាមការបញ្ជាក់របស់កូរ៉េខាងត្បូង។
ភាគីនិមួយៗនឹងបញ្ជូនក្រុមមួយដែលមានសមាជិក៣នាក់នៅថ្ងៃព្រហស្បតិ៍ទៅកាន់ភូមិ Panmunjom ឈប់បាញ់គ្នានៅតាមព្រំដែន។
លោក Ri Son Gwon ប្រធានគណៈកម្មាធិការសម្រាប់ការបង្រួបបង្រួមប្រទេសដោយសន្តិវិធីរបស់កូរ៉េខាងជើងនឹងដឹកនាំគណៈប្រតិភូរបស់កូរ៉េខាងជើង។លោក Cho Myoung-gyon នឹងដឹកនាំគណប្រតិភូរបស់កូរ៉េខាងត្បូង។
សន្និសីទកំពូលនៅខែមេសាខាងមុខរវាងមេដឹកនាំកូរ៉ទាំង២គឺលោក Moon Jae-In នៃប្រទេសកូរ៉េខាងត្បូងនិងគីម ជុងអ៊ុននៃប្រទេសកូរ៉េខាងជើង កើតមានឡើងបន្ទាប់ពីការចូលរួមកាលពីពេលថ្មីៗនេះរបស់កូរ៉េខាងជើងនៅក្នុងកីឡាអូឡាំពិករដូវរងាក្នុងប្រទេសកូរ៉េខាងត្បូង។
សន្និសីទកំពូលនេះក៏នឹងកើតមានឡើងមុនពេលជំនួបទល់មុខគ្នារវាងប្រធានា ធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំនិងគីមជុងអ៊ុនមេដឹកនាំកូរ៉េខាងជើងដែលត្រូវបានគេរំពឹងនឹងធ្វើឡើងនៅចុងខែឧសភាដើម្បីធ្វើកិច្ចព្រមព្រៀងដើម្បីបញ្ចប់កម្មវិធីអាវុធនុយក្លែអ៊ែរ។
គីម ជុងអ៊ុនបានយល់ព្រមពិភាក្សាការបញ្ចប់កម្មវិធីអាវុធនុយក្លែអ៊ែររបស់ប្រទេសលោកដែលកាលពីឆ្នាំទៅបានបង្កើនល្បឿនកិច្ចខំប្រឹងប្រែងដើម្បីអភិវឌ្ឍន៍កាំជ្រួចមីស៊ីលអន្តរទ្វីបដែលអាចបាញ់ដល់ដីគោកសហរដ្ឋអាមេរិក ហើយនឹងផ្អាកការសាកល្បងអាវុធបង្កហេតុតទៅទៀតខណៈដែលការចរចាកំពុងចាប់ផ្តើម៕