ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋអាជ្ញា​ស្នើ​ឲ្យ​ចាប់ខ្លួន​អតីត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ពី​បទចោទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ


អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូ​លោក Lee Myung-bak អញ្ជើញ​ទៅ​ការិយាល័យ​រដ្ឋអាជ្ញា​ Seoul Central District Prosecutors ដើម្បី​សាកសួរ​លើ​ការ​ចោទប្រកាន់​ថា បាន​ប្រពឹត្ត​អំពើ​ពុករលួយ កលាពី​ថ្ងទី១៤ ខែមីនា ឆ្នាំ២០១៨។
អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូ​លោក Lee Myung-bak អញ្ជើញ​ទៅ​ការិយាល័យ​រដ្ឋអាជ្ញា​ Seoul Central District Prosecutors ដើម្បី​សាកសួរ​លើ​ការ​ចោទប្រកាន់​ថា បាន​ប្រពឹត្ត​អំពើ​ពុករលួយ កលាពី​ថ្ងទី១៤ ខែមីនា ឆ្នាំ២០១៨។

ក្រុម​រដ្ឋអាជ្ញា​កូរ៉េខាងត្បូង​កាល​ពី​ថ្ងៃចន្ទ​បាន​ស្នើ​ឲ្យ​តុលាការ​សម្រេច​ចាប់ខ្លួន​អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូ​លោក Lee Myung-bak ពី​បទចោទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ដោយ​ពួកគេ​ជឿ​ថា​ លោក​អតីត​ប្រធានាធិបតី​អាច​នឹង​បំផ្លាញ​ភស្តុតាង​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ ប្រសិន​បើ​តុលាការ​មិន​ចាប់​ខ្លួន​លោក​នោះ។

បន្ទាប់​ពី​សាកសួរ​លោក Lee កាល​ពី​សប្តាហ៍​មុន​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​មក​ ក្រុម​រដ្ឋអាជ្ញា​បាន​ចោទ​ប្រកាន់​លោក​ថា​បាន​លួច​ប្រាក់​រាប់​លាន​ដុល្លារ​ពី​ទីភ្នាក់ងារ​ចារកម្មជាតិ​ ពី​អាជីវកម្ម​មួយ​ចំនួន​ និង​ពី​អតីត​សមាជិក​សភា​ម្នាក់។

តុលាការ​កំពូល​ទីក្រុង​សេអ៊ូល​ អាច​នឹង​ធ្វើ​ការ​សម្រេច​ក្នុង​សប្តាហ៍​នេះ​ ថា​តើ​ត្រូវ​ចេញ​ដីកា​ចាប់​ខ្លួន​លោក Lee ឬ​យ៉ាងណា​នោះ។

ប្រសិនបើលោក Lee ដែលជាអ្នកអភិក្សនិយមនិងបានគ្រប់គ្រងប្រទេសពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣ ត្រូវចាប់ខ្លួននោះ លោកគឺជាមេដឹកនាំកូរ៉េខាងត្បូងទី៤ ដែលជាប់ចោទពីករណីពុករលួយនៅអំឡុងពេលកំពុងកាន់តំណែង ឬនៅអំឡុងពេលប៉ុន្មានឆ្នាំក្រោយ។ លោក Lee បានបដិសេធបទចោទទាំងនោះ ដោយលោកបានអះអាងថា ការចោទប្រកាន់ទាំងនេះគឺជាការសងសឹកនយោបាយប្រឆាំងនឹងរូបលោក ធ្វើឡើងដោយរដ្ឋាភិបាលសេរីនាពេលបច្ចុប្បន្នរបស់លោកប្រធានាធិបតី Moon Jae-in។

បណ្តាញ​ផ្សាយព័ត៌មាន​កូរ៉េខាងត្បូង​បាន​ដកស្រង់​សម្តី​របស់​រដ្ឋ​អាជ្ញា​ជាន់​ខ្ពស់​ម្នាក់​ ដោយ​បាន​និយាយ​ថា «ការ​ចោទ​ប្រកាន់​នីមួយៗ​គឺ​ជា​បទល្មើស​ជាក់ស្តែង​ដែល​តម្រូវ​ឲ្យ​ចាប់​ខ្លួន​ជា​ផ្លូវ​ការ។ ហើយ​ប្រសិន​បើ​គេ​មិន​ចាប់​ខ្លួន​លោក​ទេ​នោះ​ លោក​នឹង​មាន​ឱកាស​បំផ្លាញ​តស្តុតាង​ទាំង​នោះ​ចោល»។

បទចោទ​ប្រឆាំង​នឹង​លោក Lee ក៏​រួម​បញ្ជូល​ករណី​ដែល​បាន​អះអាង​ថា​ក្រុមហ៊ុន Samsung
បាន​សូកប៉ាន់​សុំ​ការ​លើកលែង​ទោស​ពី​ប្រធានាធិបតី​កាល​ពី​ឆ្នាំ២០០៩​ ឲ្យ​ដោះលែង​លោក
Lee Kun Hee អតីត​ប្រធាន​ក្រុមហ៊ុន Samsung ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​គេចវេស​បង់ពន្ធ និង​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ៕

XS
SM
MD
LG