ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Kofi Annan អតីត​អគ្គលេខាធិការអ.ស.ប.​ទទួល​អនិច្ចកម្ម​ក្នុង​ជន្មាយុ​៨០ឆ្នាំ


លោក Kofi Annan ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​អង្គការ​សហប្រជាជាតិក្នុង​ទីក្រុង​ហ្សឺណែវកាលពី​ថ្ងៃទី​០២ សីហា ឆ្នាំ ២០១២។
លោក Kofi Annan ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​អង្គការ​សហប្រជាជាតិក្នុង​ទីក្រុង​ហ្សឺណែវកាលពី​ថ្ងៃទី​០២ សីហា ឆ្នាំ ២០១២។

លោក Kofi Annan អតីត​អគ្គលេខាធិការ​អ.ស.ប.បានទទួល​អនិច្ច​កម្មហើយ​ក្នុង​ជន្មាយុ៨០ឆ្នាំ។​បើតាម​ tweet មួយ​មកពី​មូលនិធិ Kofi Annan ថា​លោកបាន​ស្លាប់នៅ​ក្រោយ​មាន​«ជំងឺ​មួយ​ក្នុង​រយៈពេល​ខ្លី»។

លោក​ Annan ជា​ជនជាតិអាហ្រិ្វក​ស្បែក​ខ្មៅ​ទី​មួយ​ដែល​ជា​មេដឹកនាំ​របស់​អង្គការពិភព​លោកនេះ​ដោយលោក​បានបម្រើការពី​ឆ្នាំ១៩៩៧ទៅ​ដល់​ឆ្នាំ​២០០៦។​ លោកក៏ជា​អគ្គលេខាធិការ​ដំបូងគេ​ដែល​បាន​លេច​ចេញ​ពី​ជួរបុគ្គលិក​អ.ស.ប.​ដែរ។​

កាលពី​ឆ្នាំ២០០១​ លោក​បានទទួល​រង្វាន់ Nobel សន្តិភាព​រួម​គ្នា​ជាមួយ​អ.ស.ប.​សម្រាប់​ការងារ​ខាង​មនុស្សធម៌។​ លោក Kofi Annan និង​លោកស្រី​ Nane ជា​ភរិយា​លោក​មានកូនបី​នាក់៕

XS
SM
MD
LG