ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះមហាក្សត្រ​លើកលែងទោស​អតីត​អ្នករិះគន់​ការដាក់​អំពូលភ្លើង​នៅ​អង្គរវត្ត


2017年1月23日,摩苏尔居民达丽娅用黑纱遮住自己的脸,向记者展示在&ldquo;伊斯兰国&rdquo;统治下的穿戴方式。(美国之音希瑟&middot;默多克拍摄)<br />
<br />
&nbsp;
2017年1月23日,摩苏尔居民达丽娅用黑纱遮住自己的脸,向记者展示在&ldquo;伊斯兰国&rdquo;统治下的穿戴方式。(美国之音希瑟&middot;默多克拍摄)<br /> <br /> &nbsp;

លោក មឿង សុន ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ ដែល​មាន​ទោសដោយ​សារ​តែ​ការ​រិះគន់​ដល់​ការ​ដាក់​អំពូល​ភ្លើង​នៅ​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​ព្រះ​មហាក្សត្រ​កម្ពុជា​ព្រះរាជទាន​លើក​លែង​ទោស​កាលពី​សប្តាហ៍​មុន។​

លោក មឿង សុន ដែល​បាន​រស់​នៅ​និរទេស​ខ្លួន​អស់​រយៈ​ពេល​ជិត​៦ឆ្នាំ គេច​ចេញ​ពី​ការ​ដាក់​ពន្ធនាគារ​បាន​សម្រេច​ថា នឹង​វិល​ត្រឡប់​ទៅ​ប្រទេស​កម្ពុជា​វិញ​នៅថ្ងៃច័ន្ទ​សប្តាហ៍​ក្រោយ​នេះ។

លោក មឿង សុន បាន​ប្រាប់​វីអូអេ​ថា អ្វី​ដែល​លោក​សម្រេច​បាន​គឺ​ការ​ដែល​ប្រាសាទ​អង្គរ​វត្ត​មិន​មាន​ការ​ដាក់​ភ្លើង​ដូចមុន​ដែល​អាច​នឹង​ខូច​ដល់​ប្រាសាទ​បុរាណ​ខ្មែរ៖«ការដែល​យើង​សម្រេច​គឺ​អង្គរវត្ត​អត់​មាន​ការ​វិនិយោគ​ដាក់​ភ្លើង​ដូច​មុន​ទៀត‍»។

រូបថតរបស់លោក មឿន សុន (រូបថតផ្តល់ឲ្យ)
រូបថតរបស់លោក មឿន សុន (រូបថតផ្តល់ឲ្យ)

ពេល​ដែល​វិលត្រឡប់​ចូល​ប្រទេស​វិញ​ លោក មឿងសុន បាន​បញ្ជាក់​ថា លោក​នឹង​មិន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ទេ តែ​ផ្តោត​លើ​កិច្ចការ​ការពារ និង​លើក​ស្ទួយ​វប្បធម៌​ខ្មែរ ដែល​លោក​មើល​ឃើញ​ថា មាន​ការវិវត្តន៍​គួរ​ឱ្យ​ព្រួយ​បារម្ភ ខណៈ​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅស្រុក​កាន់​តែ​ច្រើន ដែល​នឹង​នាំ​មក​នូវ​វប្បធម៌​ចម្រុះ​ចូល​ស្រុក​វិញ។ រីឯ​បរទេស​មាន​ចំនួន​កាន់តែ​ច្រើន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា។ ជាពិសេស​នៅ​ពេល​ដែល​ការ​បង្កើត​សហគមន៍​អាស៊ាន​បាន​ចូល​នៅ​ឆ្នាំ​ក្រោយ។

លោក មឿង សុន បាន​បន្ថែម​ថា៖«បើសិន​ជា​មិន​ជូន​នូវ​វប្បធម៌​ អរិយធម៌​ជាតិ​យើង​ឱ្យ​បាន​ដិតដល់​តាម​ខ្មែរ​យើង​ទេ នោះ​អនាគត​ទៅ​យើង​នឹង​បាត់​បង់​វប្បធម៌​ព្រលឹង​ជាតិ​របស់​យើង។ នេះ​ហើយ​ជា​ការ​គ្រោះថ្នាក់​មួយ​សម្រាប់​យើង‍»។​

តុលាការ​កម្ពុជា​បាន​កាត់​ទោស​កំបាំងមុខ​លោក មឿង សុន ឱ្យជាប់​ពន្ធនាគារ​២ឆ្នាំ ​និង​ពិន័យ​ជា​ប្រាក់​ចំនួន​៤​លាន​រៀល​តាំង​ពី​ខែ​កក្កដា ​ឆ្នាំ​២០០៩ ​ដោយ​សារតែ​លោក​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ និង​រិះគន់​អាជ្ញាធរ​អប្សរា​អំពី​រឿង​បើក​ឲ្យ​ក្រុមហ៊ុន​ឯកជន​ ស៊ូជីន ដាក់​អំពូល​ភ្លើង​លម្អ​ប្រាសាទអង្គរវត្ត​ថា​ជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ថ្ម​ប្រាសាទ។

លោក មឿង សុន បាន​ចំណាយ​ពេល​នៅ​ក្រៅ​ប្រទេស​ភាគច្រើន​ស្នាក់​នៅ​ប្រទេស​ថៃ ដោយ​ចូលរួម​ចំណែក​ឧបត្ថម្ភ​ដល់​ការ​បង្រៀន​អក្សរសាស្រ្ត​ខ្មែរ​ដល់​អ្នក​ដែល​រស់នៅ​តំបន់​ជាប់​ព្រំដែន។​

ការ​លើកលែង​ទោស​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​លោក មឿង សុន បាន​ទៅ​ជួប​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ចុងខែ​មេសា នៅ​ទីក្រុង​គួឡាឡំពួរ ប្រទេស​ម៉ាឡេស៊ី​ដែល​នៅ​ទីនោះ​លោក ហ៊ុន សែន បាន​យល់​ព្រម​ជួយ​ធ្វើអន្តរាគមន៍៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG