ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ពិធីច្រត់​នង្គ័ល​ព្យាករណ៍​ភោគផលល្អ​ចំពោះ​ដំណាំ​ពោត​និង​សណ្តែក

  • ម៉ែន គឹមសេង

រូបឯកសារ៖ គោ​ឧសភរាជ​មួយ​គូ បរិភោគ​ពោត និង​សណ្តែក នៅក្នុង​ពិធី​ច្រត់​ព្រះនង្គ័ល​ក្នុង​ឆ្នាំ​២០១៤។

ព្រះរាជ​ពិធីច្រត់​ព្រះនង្គ័លនៅ​ថ្ងៃ​នេះ​ បាន​បញ្ចប់​ដោយ​មាន​ការ​រំពឹង​ថា​ ផលិតផល​សណ្តែក​និង​ពោត​នឹង​បាន​ទិន្នផល​ល្អ​នៅ​ឆ្នាំនេះ ​ហើយ​ផលិតផល​ស្រូវ​មិន​ជាល្អ​ប៉ុន្មាន​ទេ។​

ព្រះមហាក្សត្រ​កម្ពុជា​នរោត្តម សីហមុនី​បាន​យាងជា​អធិបតី​នៃ​ព្រះរាជពិធី​ប្រចាំ​ឆ្នាំ​នេះ ដែល​បាន​ប្រារព្ធ​ធ្វើឡើងនៅ​ខេត្ត​បាត់​ដំបង​ និង​មាន​លោក​អភិបាល​ខេត្ត​ ចាន់ សុផល​ធ្វើ​ជា​ស្តេច​មាឃ ​និង​ភរិយា​របស់​គាត់​ធ្វើ​ជា​មេហួរ។

រូបឯកសារ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុទ្ធ (ទី៣ រាប់ពីស្តាំ) យាង​បាច​ស្រូវ​លើ​ដី​ដែល​ទើប​ភ្ជួរ​រួច​ថ្មីៗ​នៅឆ្នាំ២០១២។
រូបឯកសារ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុទ្ធ (ទី៣ រាប់ពីស្តាំ) យាង​បាច​ស្រូវ​លើ​ដី​ដែល​ទើប​ភ្ជួរ​រួច​ថ្មីៗ​នៅឆ្នាំ២០១២។

​នៅ​ក្រោយ​ពី​ភ្ជួរ​បីជុំ​ស្រែគោ​ឧសភរាជ​មួយ​គូ​ត្រូវ​បាន​គេ​ដឹក​ទៅ​ឱ្យ​បរិភោគ​អាហារ​ដែល​មាន​៧​មុខ​ដែល​មាន​ស្រូវ​ ពោត​ សណ្តែក​ ល្ង​ ស្មៅ​ ទឹក​ និង​ស្រា។

អាចារ្យ​ព្រាហ្ម​បាន​ប្រកាស​ក្នុង​ពិធី​ដែល​មាន​ការផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​ជាតិ​កម្ពុជា​ថា៖

«សណ្តែក​ក្នុង​ឆ្នាំ​នេះ​ទទួល​បាន​លទ្ធផល​ច្រើន។ ពោត​ក៏​ទទួល​បាន​លទ្ធផល​ច្រើន​ដែរ‍»។

នៅ​ឯពិធី​នោះ​ក៏​មាន​ដាក់​តាំង​ពិពរណ៌​សមិទ្ធិផល​កសិកម្ម​របស់​ប្រជាកសិករ​រយៈពេល​បីថ្ងៃ​ដោយ​ចាប់​ផ្តើម​ពីថ្ងៃនេះ​ដល់​ថ្ងៃ​ទី​៨​ខែ​ឧសភា។

ពិធី​នេះ​មាន​មនុស្ស​រាប់​រយ​នាក់​បាន​ចូល​ទៅ​ទស្សនា៕

XS
SM
MD
LG