ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះមហាក្សត្រ Charles ទី ៣ នៃ​ចក្រភព​អង់គ្លេស​សន្យា​ដង្ហែ​តាម​គំរូ​របស់​ព្រះ​មាតា​ព្រះអង្គ


ព្រះមហាក្សត្រ Charles ទី ៣ នៃ​ចក្រភព​អង់គ្លេស​ ​​មាន​ព្រះ​រាជ​បន្ទូលទៅ​កាន់​​សភា​ចក្រភព​អង់គ្លេស​ នៅ​សាល Westminster ក្នុង​ទីក្រុ​ងឡុងដ៏ នៅ​ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២២។ (Photo by Ben Stansall / various sources / AFP)
ព្រះមហាក្សត្រ Charles ទី ៣ នៃ​ចក្រភព​អង់គ្លេស​ ​​មាន​ព្រះ​រាជ​បន្ទូលទៅ​កាន់​​សភា​ចក្រភព​អង់គ្លេស​ នៅ​សាល Westminster ក្នុង​ទីក្រុ​ងឡុងដ៏ នៅ​ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២២។ (Photo by Ben Stansall / various sources / AFP)

ព្រះមហាក្សត្រ Charles ទី ៣ នៃ​ចក្រភព​អង់គ្លេស​បាន​មាន​ព្រះ​រាជ​បន្ទូល​ប្រាប់​សភា​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ព្រះអង្គ «បាន​តាំង​ព្រះទ័យ​ដោយ​មិន​ងាករេ​នៅ​ក្នុង​ការ​ធ្វើ​តាម» គំរូ​របស់​ព្រះមហាក្សត្រិយានី Elizabeth ទី ២ ដែល​ជា​ព្រះ​មាតា​របស់​ទ្រង់​ដែល​បាន​សោយ​ទិវង្គត​កាលពី​សប្ដាហ៍​មុន។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

នៅ​ក្នុង​ពិធី​មួយ​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​សាល Westminster នៃ​សភា​របស់​ចក្រភព​អង់គ្លេស ព្រះមហាក្សត្រ Charles ទី ៣ បាន​សម្តែង​នូវ​ការ​គោរព​ដល់​ព្រះ​មាតា​របស់​ព្រះអង្គ និង​បាន​សន្យា​ថា​នឹង​ប្រកាន់​ខ្ជាប់​តាម​គោលការណ៍​នៃ​រដ្ឋាភិបាល​អាស្រ័យ​រដ្ឋធម្មនុញ្ញ​របស់​ចក្រភព​អង់គ្លេស។

ព្រះអង្គ​បាន​មាន​ព្រះ​រាជ​បន្ទូល​ទៅ​កាន់​សមាជិក​រដ្ឋសភា​និង​ព្រឹទ្ធសភា​និង​មន្ត្រី​រដ្ឋាភិបាល​ថា៖ «កាលពី​ព្រះ​មាតា​របស់​ទ្រង់​នៅ​ក្មេង ព្រះអង្គ​បាន​តាំង​ព្រះទ័យ​ដើម្បី​បម្រើ​ប្រទេស​ជាតិ​និង​ប្រជារាស្រ្ត​របស់​ព្រះអង្គ និង​បាន​ថែ​រក្សា​នូវ​គោលការណ៍​ដ៏​មាន​តម្លៃ​បំផុត​នៃ​រដ្ឋាភិបាល​អាស្រ័យ​រដ្ឋធម្មនុញ្ញ ដែល​ជា​ស្នូល​ដ៏​សំខាន់​របស់​ប្រទេស​ជាតិ​របស់​យើង។ ព្រះមហាក្សត្រិយានី​បាន​អនុវត្ត​នូវ​ការ​សន្យា​នេះ​បាន​យ៉ាង​ខ្ជាប់ខ្ជួន​ជា​ទីបំផុត»។

នៅ​ក្នុង​ពិធី​ដែល​ធ្វើ​ឡើង​នៅ​ក្នុង​សាល Westminster នោះ​ផង​ដែរ ព្រះមហាក្សត្រ Charles ទី ៣ បាន​មាន​ព្រះរាជ​បន្ទូល​ថា៖ «នៅ​ពេល​ដែល​ខ្ញុំ​ឈរ​នៅ​ពី​មុខ​អ្នក​នៅ​ថ្ងៃ​នេះ យើង​កំពុង​បង្កើត​នូវ​ប្រវត្តិសាស្ត្រ​មួយ ដែល​ក្រើន​រំឭក​យើង​អំពី​ប្រពៃណី​ដ៏​មាន​សារៈសំខាន់​របស់​សភា ដែល​សមាជិក​សភា​ទាំង​ពីរ​ថ្នាក់​បាន​ធ្វើការ​ដោយ​មិនខ្លាច​នឿយហត់​ជាមួយ​នឹង​ការ​ប្តេជា្ញចិត្ត​ដើម្បី​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​សម្រាប់​ប្រជារាស្ត្រ​គ្រប់​រូប»៕

XS
SM
MD
LG