ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ គីម ជុងអ៊ុន សរសើរ​លិខិត​ដ៏ល្អ​ពី​លោក​ត្រាំ​


មេដឹកនាំកូរ៉េខាងត្បូង​លោក​ គីម ជុងអ៊ុន អាន​សំបុត្រ​ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ក្នុង​ទីក្រុង​ព្យុងយ៉ាង​ប្រទេស​កូរ៉េខាងជើងកាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ២០១៩។

មេដឹកនាំ​កូរ៉េខាងជើង​គីម ជុង​អ៊ុន បាន​ទទួល​លិខិត​ផ្ទាល់ខ្លួន​មួយ​ពី​លោក​ដូណាល់ ត្រាំ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​និង​កំពុង​ពិចារណា​ពីខ្លឹមសារ​លិខិត​នោះ។​ នេះ​បើ​តាម​សេចក្តី​រាយការណ៍​នៃ​បណ្តាញសារព័ត៌មាន​កូរ៉េខាងជើង​នៅ​ថ្ងៃ​អាទិត្យ​នេះ។​

ទីភ្នាក់ងារ​សារព័ត៌មាន​មជ្ឈិម​កូរ៉េ​ជាផ្លូវការ​បាន​បង្ហោះ​រូបថត​លោក​គីម អង្គុយ​សញ្ជប់​សញ្ជឹង​ដោយ​កាន់​លិខិត​ ដែល​មាន​សញ្ញា​សេតវិមាន​នៅ​ខាងលើ។ សេចក្តី​រាយការណ៍​នោះបាន​ដក​ស្រង់​សម្តី​លោក​គីម ដោយ​សរសើរ​ថា​មាន​«អត្ថន័យ​ល្អប្រសើរ‍»។

ទីភ្នាក់ងារ​សារព័ត៌មាន​មជ្ឈិម​កូរ៉េ​បាន​រាយការណ៍​ថា៖

«ដោយ​លើក​សរសើរ​កម្លាំង​វិនិច្ឆ័យ​ខាងនយោបាយ​និង​សេចក្តីក្លាហាន​វិសាមញ្ញ​របស់​លោក​ប្រធានាធិបតីត្រាំ នោះ លោក​គីម ជុង​អ៊ុន បាន​និយាយ​ថា​លោក​នឹង​ពិចារណា​លើ​អត្ថន័យ​គួរ​ឱ្យ​យក​ចិត្ត​ទុកដាក់នេះ‍»។

សេចក្តីរាយការណ៍​នោះ​មិន​បាន​បញ្ជាក់​អ្វីផ្សេង​ទៀត​ពី​ខ្លឹមសារ​នៃ​លិខិត​នោះ​ទេ។

លោក​ប្រធានាធិបតី​ត្រាំ ក៏​បាន​និយាយ​កាលពីដើម​ខែ​នេះ​ថា​លោក​បាន​ទទួល​លិខិត​«ដ៏ល្អ‍» «ផ្ទាល់ខ្លួន‍» និង​«កក់ក្តៅខ្លាំង‍» ពី​មេដឹកនាំ​កូរ៉េខាងជើងដែរ។

បើទោះបីជា​ការចរចា​រវាង​មន្ត្រី​សហរដ្ឋ​អាមេរិក​និងកូរ៉េខាងជើង​ជាប់​គាំង​ ក៏លោក​គីម និង​លោក​ត្រាំ បន្ត​ផ្លាស់ប្តូរ​លិខិតនិង​រូបថត​ក្នុ​ងឆ្នាំ​កន្លង​មក​នេះ ហើយ​មេដឹកនាំ​ទាំងពីរ​និយាយ​ថា​ទំនាក់ទំនង​របស់​ពួកគេ​មានភាព​កក់ក្តៅ។

XS
SM
MD
LG