វ៉ាស៊ីនតោន៖ សាលាក្តីខ្មែរក្រហមគ្រោងនឹងបើកសវនាការរយៈពេល២សប្តាហ៍ ដើម្បីធ្វើ សេចក្តីសន្និដ្ឋានបញ្ចប់សំណុំរឿង០០២ វគ្គទី១ ដោយចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី៣១ខែតុលា ដោយអនុញ្ញាតឲ្យមានការសួរដេញដោលចុងក្រោយមុននឹងសម្រេចកំណត់ទោសទណ្ឌដល់មេដឹកនាំរបស់ខ្មែរក្រហមពីរនាក់គឺ នួន ជានិង ខៀវ សំផន។
នៅក្នុងសំណុំរឿង០០២ វគ្គ១នេះ នួន ជា បងធំទី២ និងខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហម ត្រូវជាប់ចោទពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឬការជម្លៀសពលរដ្ឋចេញពីទីក្រុង និងការសម្លាប់ក្រុមទាហានលន់ នល់ក្នុងទសវត្សរ៍១៩៧០។ នេះបើតាមការអះអាងរបស់មន្ត្រីសាលាក្តីនេះនិងក្រុមអ្នកឃ្លាំមើល។
លោកនេត ភក្ត្រា អ្នកនាំពាក្យសាលាក្តីបានអះអាងថា ក្នុងសវនាការនេះនឹងមានការសួរដេញដោល ការធ្វើសេចក្តីសន្និដ្នានពីក្រុមមេធាវីជនរងគ្រោះ ការស្នើសុំដាក់ទោសជនជាប់ចោទពីសហព្រះរាជអាជ្ញា ការទាមទារសំណងផ្លូវចិត្តនិងសំណងសមូហភាពពីជនរងគ្រោះ ហើយនឹងការឆ្លើយបំភ្លឺរបស់ជនជាប់ចោទទាំងពីរជាដើម។
លោកនិយាយថា៖ «ការធ្វើសេចក្តីសន្និដ្ឋានបិទបញ្ចប់នេះគឺបន្ទាប់ពីអង្គជំនុំជម្រះនៃតុលាការសាលាដំបូងហ្នឹងបានបើកសវនាការលើអង្គសេចក្តីចំនួន២១០ថ្ងៃ ហើយមានការស្តាប់ ការផ្តល់សក្ខីកម្មអ្នកជំនាញនិងដើមបណ្តឹងរដ្ឋប្បវេណីចំនួន៩២រូប បន្ថែមពីអ្វីដែលជាភស្តុតាង ក៏ដូចជាឯកសារផ្សេងៗរាប់ម៉ឺនទំព័រនៅក្នុងសំណុំរឿងនេះ»។
ទោះជាគេមិនទាន់ដឹង ថាតើនួន ជា និងខៀវ សំផននឹងទទួលទោសចំពោះការ ជម្លៀសពលរដ្ឋ ធ្វើឲ្យមានការបែកបាក់ព្រាត់ប្រាស់ ស្លាប់ និងរងទុក្ខវេទនាគ្រប់ បែបយ៉ាងឬយ៉ាងណាក៏ដោយ តែជនជាប់ចោទទាំងពីរធ្លាប់បង្ហាញការសោកស្តាយនិងសុំទោសដល់ជនរងគ្រោះផងដែរកន្លងទៅ។ សាលាក្តីគ្រោងនឹងចេញសាលក្រមសំណុំរឿង០០២ វគ្គ១ នេះនៅពាក់កណ្តាលឆ្នាំ២០១៤ មុនចាប់ផ្តើមបន្តកាត់ទោសវគ្គសំខាន់ឯទៀតដល់បទឧក្រិដ្ឋកម្មឃោរឃៅគឺឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម ដែលគេមិនច្បាស់ថា អាចដំណើរការបានឬយ៉ាងណានោះ។
លោកឡុង បញ្ញាវុធ មន្ត្រីគម្រោងផ្តួចផ្តើមយុត្តិធម៌នៅកម្ពុជា បានដាក់មន្ទិល សង្ស័យខ្លះចំពោះការចេញសាលក្រមនៅពាក់កណ្តាលឆ្នាំ២០១៤នេះនិងមានក្តីព្រួយបារម្ភពីកង្វះថវិកានិងឆន្ទៈនយោបាយដែលអាចជាឧបសគ្គចំពោះការបញ្ចប់សំណុំរឿងទាំងនេះ។
«យើងពិបាកថា ដោយសារថា ទី១ឆន្ទៈនយោបាយ។ តើរដ្ឋាភិបាលនិងអ.ស.ប.មូលមាត់គ្នានៅក្នុងការកាត់បន្តដែរឬអត់។ ទី២គឺរឿងថវិកាតែម្តង។ ហើយទី៣គឺរឿងបញ្ហាសុខភាពរបស់ជនជាប់ចោទ»។
ទោះជាយ៉ាងណាក៏ដោយ លោកនេត ភក្ត្រាបានអះអាងថា បញ្ហាថវិកាហាក់ដូច ជាមានការធានាមួយជំហានធំសម្រាប់ភាគីជាតិក្នុងឆ្នាំ២០១៣នេះ ដោយសារតែ មានជំនួបរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកបាន គីម៊ូន អគ្គ លេខាធិការអ.ស.ប.នៅក្រៅកិច្ចប្រជុំកំពូលអាស៊ានក្នុងប្រទេសប្រ៊ុយណេ ប៉ុន្មាន ថ្ងៃនេះ។ លោកថ្លែងថា ភាគីកម្ពុជាបានសន្យាផ្តល់ថវិកាបដិភាគ១លាន៨សែន ដុល្លារទៀត ក្រៅពីអំពាវនាវឲ្យប្រទេសនានា ដូចជាស.រ.អា. ដើម្បីបន្តជួយដល់ តុលាការនេះ។ ក្រោយពី ជំនួបរវាងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោកបាន គីមូន មន្ត្រីអ.ស.ប.បានចេញសេចក្តីប្រកាសជាសង្ខេបមួយថា អគ្គលេខា ធិការអ.ស.ប.សម្តែងនូវការរំពឹងថា ភាគីនានានឹងគោរពតាមកាតព្វកិច្ចក្នុងការផ្តល់ថវិការបស់ខ្លួនដល់សាលាក្តីខ្មែរក្រហម។
ក្រុមមន្ត្រីសាលាក្តីនិងអ្នកឃ្លាំមើលបានអះអាងថា សាលក្រមសំណុំរឿង០០២វគ្គ១នេះ អាចនឹងជាជំហានវិជ្ជមានមួយទៀតនៃសាលាក្តី ដែលមានឧបសគ្គច្រើននោះ។
សាលាក្តីកាត់ទោសខ្មែរក្រហមប្រឈមមុខនឹងបាតុកម្មពីបុគ្គលិកជាតិជាច្រើន លើក ប៉ុន្មានខែចុងក្រោយនេះ ហើយធ្វើឲ្យយឺតដល់ដំណើរការកាត់ទោសដោយសារសាលាក្តីនេះគ្មានថវិកា ឬក្រុមម្ចាស់ជំនួយមិនបានផ្តល់ថវិកាបន្ថែម នៅពេលគេបរាជ័យក្នុងការទាមទារឲ្យភាគីកម្ពុជាផ្តល់ថវិកាបដិភាគរបស់ខ្លួន៕