ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​សង្កេតការណ៍៖ តុលាការ​ខ្មែរ​ក្រហម​គួរ​មាន​តម្លាភាព​ក្នុង​យុទ្ធសាស្ត្រ​បញ្ចប់​តុលាការ


ពលរដ្ឋ​ចូលរួម​សវនាការ​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​នៅឯសាលាក្តី​នៅ​ជាយក្រុង​ភ្នំពេញ ថ្ងៃទី២១ វិច្ឆិកា ២០១១។
ពលរដ្ឋ​ចូលរួម​សវនាការ​កាត់ទោស​មេដឹកនាំ​ខ្មែរ​ក្រហម​នៅឯសាលាក្តី​នៅ​ជាយក្រុង​ភ្នំពេញ ថ្ងៃទី២១ វិច្ឆិកា ២០១១។
ទាញ​យក​ពី​តំណភ្ជាប់​ដើម

វ៉ាស៊ីនតោន៖ សាលាក្តី​កាត់ទោស​ខ្មែរក្រហម​គួរ​បង្ហាញ​ការណ៍​ពិត​ក្នុង​យុទ្ធសាស្ត្រ​បញ្ចប់​តុលាការ​ មួយ​ចំពោះអ្វី​ដែល​ខ្លួន​អាច​ធ្វើ​បាន​និង​អ្វី​ដែល​ខ្លួន​មិន​អាច​ធ្វើ​បាន​ដើម្បី​ជួយ​ដល់​ជន​រងគ្រោះ​យល់​ដឹង​អំពី​ដំណើរការ​ដែល​ស្មុគស្មាញ​និង​បាន​យល់​អំពី​ភាព​ស្មោះត្រង់​របស់​តុលាការ​ផងដែរ។​ នេះ​បើតាម​ការ​អះអាង​របស់​លោក​ ឡុង បញ្ញាវុធ​ មន្ត្រី​ឃ្លាំមើល​ដំណើការ​កាត់ទោស​ខ្មែរក្រហម​នៃ​គម្រោង​ផ្តួចផ្តើម​យុត្តិធម៌​នៅ​កម្ពុជា​ដែល​ជា​វាគ្មិន​កម្មវិធី​ហេឡូវីអូអេ​កាល​ពី​ថ្ងៃពុធ​ទី១​ខែ​ឧសភា។

លោក​ ឡុង បញ្ញាវុធ​ មន្ត្រី​ឃ្លាំមើល​ដំណើការ​កាត់ទោស​ខ្មែរក្រហម​នៃ​គម្រោង​ផ្តួចផ្តើម​យុត្តិធម៌​នៅ​កម្ពុជា​
លោក​ ឡុង បញ្ញាវុធ​ មន្ត្រី​ឃ្លាំមើល​ដំណើការ​កាត់ទោស​ខ្មែរក្រហម​នៃ​គម្រោង​ផ្តួចផ្តើម​យុត្តិធម៌​នៅ​កម្ពុជា​
លោក​បាន​អះអាង​ថា ​តុលាការ​បច្ចុប្បន្ន​មាន​បញ្ហា​ប្រឈម​មុខ​ជា​ច្រើន​ដោយសារ​ បញ្ហា​ថវិកា​ អាយុ​ ចាស់ជរា​របស់​តុលាការ​ បញ្ហា​ម្ចាស់​ជំនួយ​រារែក​ក្នុង​ការ​ផ្តល់ ថវិកា​បញ្ហា​មិន​រីកចម្រើន​ក្នុង​ការ​ស៊ើប​អង្កេត​ បញ្ហា​គ្មាន​យុទ្ធសាស្ត្រ​ការពារ​ សាក្សី​ ការពារ​ជនរងគ្រោះ​ បញ្ហា​មិន​មាន​ការ​ផ្សព្វផ្សាយ​ឲ្យ​ជនរងគ្រោះ​និង​ សាធារណៈ​បាន​ដឹង​អំពី​ដំណើរការ​នានា​របស់​សាលាក្តី​ជា​ដើម។ សាលាក្តី​នេះ​ទំនង​ជា​មាន​ជនជាប់​ចោទ​តែ​ពីរ​នាក់​ប៉ុណ្ណោះ ​គឺ​ ខៀវ សំផន ​ប្រមុខរដ្ឋ​និង​ឌុច​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ការ​ស្លាប់​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ជាង​១លាន​៧សែន​នាក់​ក្នុង​ទសវត្សរ៍​១៩៧០​ ដោយសារ​តែ​សុខភាព ​នួន ជា​ ទំនង​ជា​មិន​អាច​ចូល​រួម​ក្នុង​សវនាការ​បាន​តទៅ​ទៀត​ដូច​ដែល​គេ​បាន​ឃើញ​អវត្តមាន​ជា​ច្រើន​លើក​កន្លង​មក៕

តើ​អ្នក​មាន​ការ​រំពឹង​យ៉ាង​ណា​ដែរ​ពី​តុលាការ​ខ្មែរក្រហម?
XS
SM
MD
LG