ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ១៣ កក្កដា


អ្នក​គាំទ្រ​បេក្ខជន​នាយករដ្ឋមន្ត្រី​ថៃ​​ដែល​ទើប​ជាប់​ឆ្នោត​ថ្មី Yingluck Shinawatra កាន់​ទស្សនាវដ្តី​​មួយ​ដែល​មាន​រូប​អ្នក​ស្រី​ក្នុង​អំឡុង​ពិធី​អបអរ​ជ័យ​ជម្នះ​ក្នុង​ក្រុង​បាងកក​កាល​ពី​ថ្ងៃ​ទី​៣​ខែ​កក្កដា​ឆ្នាំ​២០១១។
អ្នក​គាំទ្រ​បេក្ខជន​នាយករដ្ឋមន្ត្រី​ថៃ​​ដែល​ទើប​ជាប់​ឆ្នោត​ថ្មី Yingluck Shinawatra កាន់​ទស្សនាវដ្តី​​មួយ​ដែល​មាន​រូប​អ្នក​ស្រី​ក្នុង​អំឡុង​ពិធី​អបអរ​ជ័យ​ជម្នះ​ក្នុង​ក្រុង​បាងកក​កាល​ពី​ថ្ងៃ​ទី​៣​ខែ​កក្កដា​ឆ្នាំ​២០១១។

ព័ត៌មាន​ចុង​ក្រោយ​បំផុត៖

ថៃ៖ លោកស្រី​ យីងឡាក់ ស៊ីណាវ៉ាត្រ (Yingluck Shinawatra) និយាយ​ថា​ លោក​ស្រី​ នៅ​តែ​មាន​ទំនុក​ចិត្ដ​ថា​នឹង​ក្លាយ​ទៅ​ជា​នាយករដ្ឋមន្ដ្រី​ស្ដ្រី​ទី​មួយ​នៃ​ប្រទេស​ថៃ​ ទោះបី​គណ:កម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​នៃ​ប្រទេស​ថៃ​ដាក់​ឧបសគ្គ​មួយ​ក៏​ដោយ។

ហ្វីលីពីន៖ ប្រទេស​ហ្វីលីពីន​ឲ្យ​ដឹង​ថា​ ការ​ប្រកែក​របស់​ប្រទេស​ចិន​មិន​ព្រម​ដាក់​ពាក្យ​តវ៉ា​របស់​ខ្លួន​ទាមទារ​យក​តំបន់​មាន​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ជូន​តុលាការ​អន្ដរជាតិ​បង្ហាញ​អំពី​ភាព​ទន់​ខ្សោយ​នៅ​ក្នុង​រឿង​នេះ។

ភូមា៖ ក្រុម​អ្នក​គាំទ្រ​សិទ្ធិ​មនុស្ស​កំពុង​តែ​ចោទ​យោធា​ភូមា​ថា​បាន​ប្រើ​អ្នកទោស​ឲ្យ​ធ្វើ​ជា​អ្នក​លី​សែង​នៅ​ជួរ​មុខ​នៃ​កងទ័ព​របស់​ខ្លួន​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​របស់​ខ្លួន​ជាមួយ​កង​ជីវពល​ជនជាតិ​ភាគតិច។

ម៉ាឡេស៊ី៖ ក្រុម​មេធាវី​ការពារ​កូនក្ដី​របស់​លោក​ អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នឹង​មាន​៣​អាទិត្យ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​៨​ខែ​សីហា​ទៅ​ ដើម្បី​នាំ​សាក្សី​ទៅ​តុលាការ​នៅ​ក្នុង​ការ​ជំនុំជម្រះ​កាត់​សេចក្ដី​លោក​ Anwar ​ជាប់​ចោទ​ក្នុង​បទ​សេព​កាម​ខុស​ប្រក្រតី​មាន​រយ:ពេល​យូរ។

អាហ្វហ្គានីស្ថាន៖ ក្រុម​មន្ដ្រី​និយាយ​ថា​ អ្នក​ដាក់​គ្រាប់​បែក​អត្ដឃាត​ម្នាក់​បាន​សម្លាប់​ទាហាន​បារាំង​៥​នាក់​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ភាគ​ខាង​កើត​ នៅ​ក្នុង​ខេត្ដ​ Kapisa។

លីប៊ី៖ អង្គការ​សិទ្ធិ​មនុស្ស​មួយ​បាន​សុំ​ឲ្យ​ក្រុម​អ្នក​ប្រយុទ្ធ​ជំទាស់​នៅ​ប្រទេស​លីប៊ី​ភាគ​ខាង​លិច​ ការពារ​ជន​ស៊ីវីល​នៅ​ក្នុង​ស្រុក​ដែល​ពួក​គេ​ត្រួតត្រា​ ហើយ​ទទួល​ខុសត្រូវ​ចំពោះ​សេចក្ដី​រាយការណ៍​អំពី​ការ​ចូល​លួច​អីវ៉ាន់​និង​ការ​រំលោភ​បំពាន​ដទៃទៀត។

ស៊ីរី៖ លោក​ប្រធានាធិបតី​ បារ៉ាក់​ អូបាម៉ា​ និយាយ​ថា​ លោក​ប្រធានាធិបតី​ Bashar al-Assad នៃ​ប្រទេស​ស៊ីរី​កំពុង​តែ​បាត់បង់​ភាព​ស្របច្បាប់​នៅ​ក្នុង​ក្រសែ​ភ្នែក​របស់​ពលរដ្ឋ​របស់​លោក​ ដែល​ជា​ការ​បន្លឺ​ពី​លើ​អត្ថាធិប្បាយ​របស់​រដ្ឋមន្ដ្រី​ក្រសួង​ការ​បរទេស​ស.រ.អ.​មួយ​ថ្ងៃ​មុន​នេះ។

ប៉ាគីស្ថាន៖ ក្រុម​មន្ដ្រី​ប៉ាគីស្ថាន​និយាយ​ថា ​នាយក​ក្រសួង​ស៊ើប​ការណ៍​សម្ងាត់​នៃ​ប្រទេស​នេះ​ នឹង​ជួប​ជាមួយ​ក្រុម​មន្ដ្រី​ស.រ.អ.​នៅ​ថ្ងៃ​ពុធ​ ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​សេតវិមាន​ប្រកាស​ថា​ ខ្លួន​នឹង​ផ្អាក​ប្រាក់​ជំនួយ​យោធា​៨០០​លាន​ដុល្លារ​ទៅ​ឲ្យ​ប្រទេស​ប៉ាគីស្ថាន។

ជប៉ុន៖ លោក​នាយករដ្ឋមន្ដ្រី​ណាអូតូ ខាន (Naoto Kan) នៃ​ប្រទេស​ជប៉ុន​ គួរ​ចាប់​ផ្ដើម​ប្រកប​កិច្ចការ​ដើម្បី​ស្ថាបនា​សង្គម​មួយ​ដែល​អាច​ដំណើរការ​ទៅ​បាន​ដោយ​មិន​ចាំបាច់​ប្រើ​ថាមពល​នុយគ្លេអ៊ែរ។

សហរដ្ឋ​អាមេរិក៖ គណ:កម្មការ​បំពេញ​ភារ:កិច្ច​ឲ្យ​ដឹង​ថា​ រោងចក្រ​ថាមពល​នុយគ្លេអ៊ែរ​នៅ​ក្នុង​ស.រ.អ.​ មិន​ធ្វើ​ឲ្យ​មាន​ហានិភ័យ​សុវត្ថិភាព​ដល់​សាធារណជន​ទេ​ ក៏​ប៉ុន្ដែ​ស្នើ​ឲ្យ​ធ្វើ​ការ​កែទម្រង់​ដែល​ចាំបាច់​ដើម្បី​ធ្វើ​ផែនការ​ទប់ទល់​មហន្ដរាយ​មើល​មិន​ឃើញ​ ក្រោយ​ពី​មហន្ដរាយ​នុយគ្លេអ៊ែរ​នៅ​ប្រទេស​ជប៉ុន។

អេហ្ស៊ីប៖ ក្រុមតាម​ឃ្លាំ​មើល​បណ្ដាញ​ផ្សាយ​ព័ត៌មាន​មួយ​បាន​រិះ​គន់​ប្រទេស​អេហ្ស៊ីប​ ដែល​បាន​ដាក់​ឲ្យ​ក្រសួង​ព័ត៌មាន​របស់​ខ្លួន​ដំណើរការ​ឡើង​វិញ​ ដោយ​និយាយ​ថា​សេចក្ដី​សម្រេច​នេះ​ជា​ការ​ដើរ​ថយក្រោយ​នៃ​សេរីភាព​បណ្ដាញ​ផ្សាយ​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​នេះ។

សហរដ្ឋ​អាមេរិក៖ ក្រុម​អ្នក​តាក់តែង​ច្បាប់​ស.រ.អ.​គ្រោង​ជួប​លោក​ប្រធានាធិបតី​បារ៉ាក់​ អូបាម៉ា​ នៅ​សេតវិមាន​ចូល​ដល់​ថ្ងៃ​ទី​បួន​ជាប់ៗ​គ្នា​ ដោយ​ខំ​ប្រឹងប្រែង​រក​ការ​សម្របសម្រួល​គ្នា​ដើម្បី​កាត់​បន្ថយ​ឱនភាព​ថវិកា​ប្រយោជន៍​នឹង​ឲ្យ​សភាជាតិ​យល់ព្រម​បង្កើន​កម្រិត​ប្រាក់កម្ចី​និង​ជៀសវាង​ការ​មិន​អាច​មាន​ប្រាក់​សំណង​បាន។

កូរ៉េ​ខាងជើង៖ លោក​ Kim Jong Il មេដឹកនាំ​នៃ​ប្រទេស​កូរ៉េ​ខាងជើង​និយាយ​ថា​ ទំនាក់ទំនង​នៃ​ប្រទេស​របស់​លោក​ជា​មួយ​ប្រទេស​ចិន​ នឹង​នៅ​តែ​ខ្លាំងក្លា​ដដែល​ទោះបី​ជំនាន់​មនុស្ស​ត្រូវ​បាន​ជំនួស​ដោយ​ជំនាន់​មនុស្ស​មួយ​ទៀត​ជា​ញឹកញាប់​ក៏ដោយ។

សហរដ្ឋ​អាមេរិក៖ លោក​ John Rockefeller ​សមាជិក​ព្រឹទ្ធសភា​ស.រ.អ.​ អំពាវនាវ​ឲ្យ​ធ្វើ​ការ​ស៊ើបអង្កេត​ដើម្បី​រក​ឲ្យ​ឃើញ​ថា​តើ​ក្រុម​ហ៊ុន​មួយ​ដែល​មាន​រឿង​អាស្រូវ​លួច​ចូល​មើល​ទិន្នន័យ​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​នៅ​ប្រទេស​អង់គ្លេស​ បាន​រំលោភ​លើ​ច្បាប់​របស់​ស.រ.អ.​ឬ​យ៉ាងណា។

ឥណ្ឌា៖ កងកម្លាំង​សន្ដិសុខ​ឥណ្ឌា​បាន​បញ្ជា​ដាក់​ការ​រឹតត្បឹត​កម្រិត​សន្ដិសុខ​នៅ​ទីក្រុង​ ស្រីនគរ (Srinagar)នៅ​ដែនដី​កាស្មៀរ (Kashmir) មុន​ថ្ងៃ​ពុធ​ ដែល​ជា​ខួប​ទី​១៨​នៃ​ការ​បង្ក្រាប​យ៉ាង​ហិង្សា​ទៅ​លើ​ជន​ជាតិ​មូស្លីម​នៅ​ដែនដី​កាស្មៀរ​នៅ​ក្នុង​ទី​ក្រុង​នេះ។

ព័ត៌មាន​ពី​ពេល​មុន​នេះ៖

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ១៣ កក្កដា
ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ១៣ កក្កដា

អេហ្ស៊ីប​៖ ក្រុម​ប្រឹក្សា​យោធា​គ្រប់គ្រង​ប្រទេស​អេហ្ស៊ីប​បាន​ព្រមាន​ពួក​បាតុករ​ប្រឆាំង​កុំឱ្យ ”​ងាក​ចេញ​ពី​មធ្យោបាយ​សន្តិវិធី” ​នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​បាតុកម្ម​អង្គុយ​នៅ​ក្នុង​ក្រុង Le Caire ​និង​ក្រុង​ឯ​ទៀត​ៗ​ដើម្បី​ទាមទារ​ឱ្យ​មាន​កំណែ​ទម្រង់នយោបាយ​យ៉ាង​លឿន​ជាង​មុន​។

អ៊ីរ៉ង់៖ ប្រទេស​អ៊ីរ៉ង់ ​និង​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ ​ហៅ​កាត់​ថា​ IAEA ​ហាក់​ដូច​ជា​នៅ​តែ​ទាល់​ច្រក​នៅ​ក្នុង​ជម្លោះ​មួយ​អំពី​កម្មវិធី​បរមាណូ​របស់​អ៊ីរ៉ង់​នៅក្រោយ​កិច្ច​ចរចា​រវាង​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ ​និង​ប្រធាន​ទីភ្នាក់ងារ​នេះ​នៅ​ក្នុងក្រុង Vienne​។

បារាំង៖ ប្រទេស​បារាំង​និយាយ​ថា​ខ្លួន​គ្រោង​នឹង​ដក​ទាហាន​ប្រយុទ្ធ​១​ពាន់​នាក់​ពីប្រទេស​អាហ្វហ្គានីស្ថាន​មិន​ឱ្យ​ហួស​ពី​ដំណាច់​ឆ្នាំ​២០១២​ទេ​។

អាហ្វហ្គានីស្ថាន៖ ប្អូន​ប្រុស​របស់​លោក​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​ដែល​ជា​មនុស្ស​មាន​អំណាច​ខ្លាំង​ម្នាក់​ក្នុង​ផ្នែក​ខាង​ត្បូង​ប្រទេស​បាន​ត្រូវ​ធ្វើ​ឃាត​នៅ​ឯ​ផ្ទះ​លោក​ដោយ​អង្គរក្ស​ម្នាក់​ដែល​លោក​ទុកចិត្ត។

អាហ្វហ្គានីស្ថាន៖ ប្រទេស​បារាំង​និយាយ​ថា​ខ្លួន​គ្រោង​នឹង​ដក​ទាហាន​ប្រយុទ្ធ​១.០០០​នាក់​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​មិន​ឱ្យ​ហួស​ពី​ដំណាច់​ឆ្នាំ​២០១២​ទេ។

ប៉ាគីស្ថាន៖ ពួក​មន្ត្រី​ប៉ាគីស្ថាន​និយាយ​ថា​ ការ​វាយប្រហារ​ដែល​គេ​សង្ស័យ​ថា​ត្រូវ​ធ្វើ​ដោយ​យន្តហោះ​ស.រ.អ.​គ្មាន​មនុស្ស​បើក​ បាន​បណ្តាល​ឱ្យ​ជន​សកម្មប្រយុទ្ធ​យ៉ាងតិច​៤២នាក់​ស្លាប់​នៅ​ក្នុង​ផ្នែក​ពាយ័ព្យ​នៃ​ប្រទេស​ប៉ាគីស្ថាន​កាល​ពី២ថ្ងៃ​កន្លង​ទៅ​នេះ​ នៅ​ក្នុង​ការ​វាយ​ប្រហារ​ធ្ងន់ធ្ងរ​បំផុត​មួយ​ទៅ​លើ​អគារ​មាន​កំផែង​ព័ទ្ធ​ជុំវិញ​របស់​ពួក​ជន​សកម្មប្រយុទ្ធ​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ។

ស៊ីរី៖ ប្រទេស​ស៊ីរី​បាន​រិះគន់​យ៉ាង​ខ្លាំង​ដល់​លោក​ស្រី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ស.រ.អ Hillary Clinton ក្រោយ​ពី​លោកស្រី​បាន​មាន​ប្រសាសន៍​ថា ប្រធានាធិបតី Bashar Al-Assad «បាន​បាត់បង់​ភាព​ត្រឹមត្រូវ​តាម​ច្បាប់»។

ប៉ាគីស្ថាន៖ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ប្រទេស​ប៉ាគីស្ថាន​និយាយ​ថា​ ប្រសិន​បើ​ស.រ.អ.​កាត់​ផ្តាច់​ជំនួយ​យោធា​៨០០​លាន​ដុល្លារ​ រដ្ឋាភិបាល​ប្រហែល​ដក​ក្រុម​ទាហាន​ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជន​សកម្មប្រយុទ្ធ​នៅ​ក្នុង​តំបន់​កុលសម្ព័ន្ធ​មាន​ចលាចល​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​អាហ្វហ្គានីស្ថាន។

XS
SM
MD
LG