ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Kerry មាន​ទំនុកចិត្ត​លើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់


លោករដ្ឋមន្ត្រី​ការបរទេស​ស.រ.អា ​John Kerry​ ថ្លែងនៅ​ថ្ងៃពុធនេះ​ថា​ លោក​មាន ជំនឿថា​ នឹងឈាន​ដល់កិច្ច​ព្រមព្រៀង​ចុងក្រោយ​ស្តីពីបញ្ហា​នុយក្លេអ៊ែ​ជាមួយ​អ៊ីរ៉ង់។

លោករដ្ឋមន្ត្រី​ការបរទេស​ស.រ.អា ​John Kerry​ ថ្លែងនៅ​ថ្ងៃពុធនេះ​ថា​ លោក​មាន ជំនឿថា​ នឹងឈាន​ដល់កិច្ច​ព្រមព្រៀង​ចុងក្រោយ​ស្តីពីបញ្ហា​នុយក្លេអ៊ែ​ជាមួយ​អ៊ីរ៉ង់ បន្ទាប់​ពីលោក​ ប្រធានាធិបតី ​បារ៉ាក់​ អូបាម៉ា ​បានសន្យាថា​នឹង​ចុះ​ហត្ថលេខា​លើ​សេចក្តី​ព្រៀងច្បាប់​ ដែលសភា​ត្រូវពិនិត្យ​ និងសម្រេច​លើ​កិច្ចព្រមព្រៀង​នោះ។

លោក​ Kerry ​បានថ្លែង​ដូច្នេះ គឺ​មុនពេល​កិច្ចប្រជុំ​ជាមួយ​ក្រុមរដ្ឋ​មន្ត្រីការ​បរទេស ទាំង៧​ប្រទេស​ក្នុង​ប្រទេស​អាល្លឺម៉ង់ ​ដែលមាន​បញ្ចូល​បញ្ហា​នុយក្លេអ៊ែនេះ​ក្នុង កិច្ចពិភាក្សា​ បន្ទាប់ពី​បញ្ហានេះ​ត្រូវខកខាន​មិនបាន​ឈានដល់​កិច្ចព្រមព្រៀង កាលពី​ខែមុន។

លោក​ Kerry ​បានថ្លែង​តាមប្រសាសន៍​ដើមថា៖ ​

«យើង​មាន​ការ​ជឿជាក់លើ​សមត្ថភាព​យើង​ចំពោះ​លោក​ប្រធានាធិបតី​ក្នុងការ ចរចា​ឲ្យ​ឈានដល់​កិច្ចព្រមព្រៀង​មួយ។ ​ហើយការ​ធ្វើបែបនេះ​បានគឺ​តាមរយៈ សមត្ថភាព​ក្នុងការ​ធ្វើឲ្យ​ពិភពលោក​បាន​សុខ»។

លោក ​ប្រធានាធិបតី​បានថ្លែង​កាលពី​ថ្ងៃអង្គារថា​ លោក​នឹង​ចុះហត្ថលេខា​ លើ​សេចក្តី​ព្រៀងច្បាប់​ ដែលសភា​ត្រូវពិនិត្យ​និងបោះ​ឆ្នោត​យល់ព្រម ឬច្រាន​ចោល​កិច្ចព្រមព្រៀង​នោះ៕

XS
SM
MD
LG