ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេបញ្ជាការ​សំខាន់​ម្នាក់​របស់​ក្រុម​ Al-Shabab ត្រូវ​បាន​ចាប់​ខ្លួន


នៅក្នុង​រូបថត​នេះ​ដែល​ត្រូវ​បាន​ថត​កាលពី​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ យុទ្ធជន​សង្ស័យ​របស់​ក្រុម​ Al-Shabab ត្រូវ​បាន​ចាប់​ខ្លួន​កំឡុង​ការ​វាយ​ប្រហារ​កាលពី​ថ្ងៃ​ប្រហស្បតិ៍​ នៅក្នុង​រដ្ឋធានី​ម៉ូហ្គាឌីស្យូ ប្រទេស​សូម៉ាលី។
នៅក្នុង​រូបថត​នេះ​ដែល​ត្រូវ​បាន​ថត​កាលពី​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤ យុទ្ធជន​សង្ស័យ​របស់​ក្រុម​ Al-Shabab ត្រូវ​បាន​ចាប់​ខ្លួន​កំឡុង​ការ​វាយ​ប្រហារ​កាលពី​ថ្ងៃ​ប្រហស្បតិ៍​ នៅក្នុង​រដ្ឋធានី​ម៉ូហ្គាឌីស្យូ ប្រទេស​សូម៉ាលី។

អាជ្ញាធរ​ក្នុង​ប្រទេស​សូម៉ាលី​បាន​និយាយ​ថា​ពួក​គេ​ចាប់​បាន​មេបញ្ជាការ​ម្នាក់​របស់​ក្រុម Al-Shabab ​ដែល​គេ​តាម​ប្រមាញ់​ចាប់​ខ្លួន។​

ឈ្មោះ​ Zakariye Ismail Hersi​ បាន​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ការ​ឆ្មក់វាយ​ប្រហារ​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍​នៅ​ក្នុង​ក្រុង​ El Wak ​នៅ​ជិត​ព្រំដែន​នៃ​ប្រទេស​កេនយ៉ា​ (Kenya)។

លោក​ឧត្តមសេនីយ​ Abbas Ibrahim Gurey ​មេបញ្ជាការ​ទាហាន​រដ្ឋាភិបាល​ក្នុង​តំបន់​ Gedo នៅ​ប៉ែក​ខាង​ត្បូង​ប្រទេស​បាន​និយាយប្រាប់​វីអូអែផ្នែក​ផ្សាយ​ជា​ភាសា​សូម៉ាលី​ថា​អាជ្ញាធរ​បាន​ទទួល​បាន​ព័ត៌មាន​ពី​សាធារណជន​ថាក្រុម​ជន​ជាប់​សង្ស័​យ​ Al-Shabab បាន​លាក់​ខ្លួន​នៅ​ក្នុង​ផ្ទះ​មួយ​ខ្នង។​

លោក Gurey បាននិយាយថាឈ្មោះ​ Hersi បាន​ត្រូវ​ចាប់ខ្លួន​ជា​មួយ​លេខាធិការ​របស់គាត់​។​ ឧត្ត​មសេនីយ​រូប​នេះ​ក៏​បាននិយាយ​ដែរ​ថា​ Hersi ដែល​មាន​កាំភ្លើង​ខ្លី​មួយជាប់​នឹង​ខ្លួន​មិន​បាន​ទប់ទល់​នឹង​ការ​ឆ្មក់វាយ​ប្រហារនេះ​ទេ។​

រដ្ឋាភិបាល​សូម៉ាលី​បាន​ចេញ​ផ្សាយ​សេចក្តី​ថ្លែងការណ៍​ខ្លី​មួយ​កាលពី​ថ្ងៃ​សៅរ៍​ដើម្បី​សរសើរ​ដល់​ការ​ចាប់ខ្លួន​ឈ្មោះ Hersi។​

កាល​ពី​ខែ​មិថុនា​ឆ្នាំ២០១២​ ស.រ.អា.បាន​ប្រកាសផ្តល់​រង្វាន់​បី​លាន​ដុល្លារ​ឱ្យ​ជន​ទាំង​ទ្បាយ​ណា​ដែល​ផ្តល់​ព័ត៌មាន​នាំ​ឱ្យមាន​ការ​ចាប់ខ្លួន​ឈ្មោះ​ Hersi ដោយ​ស.រ.អា.បាន​ពណ៌នា​គាត់​ថា​ជា​សហការី​ម្នាក់​របស់​ឈ្មោះ​ Ahmed Abdi Godane អតីត​មេដឹកនាំ​ក្រុម​ Al-Shabab៕

XS
SM
MD
LG