ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​ Kerry​ និង Zarif ជួប​ប្រជុំគ្នា​ជា​ថ្មីទៀត​អំពី​នុយក្លេអ៊ែរ​ខណៈ​ជិត​ដល់​ពេល​កំណត់​


រដ្ឋមន្ត្រី​​ការ​បរទេស​ស.រ.អា.​​ John Kerry ឆ្វេង​និង​លោក​ ​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង់ Mohammad Javad Zarif ​ឈរ​ឲ្យ​ថត​រូប​មុន​ពេល​បន្ត​កិច្ច​ពិភាក្សា​អំពី​កម្មវិធី​នុយក្លេអ៊ែរ​នៅ​ក្នុង​ទីក្រុង ​Lausanne កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​មីនា​ ឆ្នាំ​២០១៥។

លោក ​John Kerry ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ស.រ.អា.និង​លោក​ Mohammad Javad Zarif ​ រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​កំពុង​ជួប​ប្រជុំ​គ្នា​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ច័ន្ទនេះក្នុងប្រទេស​ស្វីស ​ខណៈ​ពេល​ដែល​ពួក​គេ​បន្ត​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​ក្នុង​ការចរចា​រយៈ​ពេល​យូរ​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​នោះ។

​លោក​ Kerry​ និង​លោក Zarif រួម​ជាមួយ​នឹង​អ្នក​ការទូត​និង​អ្នក​ជំនាញ​ផ្សេង​ទៀត​មក​ពី​ភាគី​ទាំង​សង​ខាង បានបើក​ការចរចា​តុ​មូល​ចុង​ក្រោយ​កាល​ពីថ្ងៃ​អាទិត្យ។​ ក្រុម​អ្នក​ចរចា​មាន​ពេល​២​សប្តាហ៍ទៀត ​មុន​ពេល​ផុត​កំណត់​ ដើម្បី​កំណត់​អំពី​គម្រោងកិច្ច​ព្រមព្រៀង​ធានា​ឲ្យ​បាន​ថា​ កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ជា​កម្មវិធី​សន្តិភាព​ ជា​ថ្នូរ​នឹង​ការ​លើកលែង​ទណ្ឌកម្ម​សេដ្ឋកិច្ច។

លោក​ Kerry​បាន​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​ឧបសគ្គ​នៅ​សេស​សល់​ភាគ​ច្រើន​ជា​ឧបសគ្គ​នយោបាយ​ មិន​មែន​ជា​ឧបសគ្គ​បច្ចេកទេស​ទេ​។

លោក ​ Kerry​ បាន​និយាយ​ប្រាប់​បណ្តាញ​ទូរទស្សន៍​ CBS ​ក្នុង​កម្មវិធី​ Face the Nation ​ ថា ​មាន​ការ​ខ្វែង​គំនិត​គ្នា​ខ្លះៗ​នៅ​សល់​ទាក់​ទង​នឹង​បច្ចេកទេស។ តែ​ការ​ខ្វែង​គំនិត​គ្នា​ភាគ​ច្រើន​បំផុត​ត្រូវ​មាន​ការ​សម្រេច​ខាង​នយោបាយ​ ហើយ​ដើម្បី​បញ្ជាក់​ប្រាប់​ពិភពលោក​ថា ​កម្មវិធី​នេះ​ជា​កម្មវិធី​នុយក្លេអ៊ែរ​សន្តិភាព៕

XS
SM
MD
LG