ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្រ្តី​​​ការបរទេស​អាមេរិក​និង​អ៊ីរ៉ង់​ជួប​ចរចា​​អំពី​នុយក្លេអ៊ែរ​នៅ​ហ្សឺណែវ


លោក​រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក និយាយ​ទៅ​កាន់​អ្ន​ក​សារព័ត៌មាន​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​ កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
លោក​រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក និយាយ​ទៅ​កាន់​អ្ន​ក​សារព័ត៌មាន​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​ កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៥។

​លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​ John Kerry និង​លោក​ Javad Zarif រដ្ឋ​មន្រ្តី​ការបរទេស​នៃ​ប្រទេសអ៊ី​រ៉ង់ ​បាន​ជួបជា​លើក​ទី​២នៅថ្ងៃ​ច័ន្ទ​នេះ ដើម្បី​ចរចា​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ នៅ​ពេល​ដែល​ការកំណត់​ដើម្បី​ឈាន​ដល់​កិច្ច​ព្រម​ព្រៀងបណ្តោះ​អាសន្ន​មួយ​បាន​ខិត​ចូល​កាន់​តែ​ជិត។

ក្រុម​អ្នក​ការទូត​ដែល​ត្រូវ​ចូល​រួម​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​មាន​លោក Ali Akbar Salehi ​ប្រធាន​កម្មវិធី​នុយក្លេអ៊ែរ​នៃ​ប្រទេស​អ៊ីរ៉ង់ និង​លោក​ Ernest Moniz ​រដ្ឋ​មន្រ្តី​ក្រសួង​ថាមពល​សហរដ្ឋ​អាមេរិក។

ក្រុម​អ្នក​ចរចា​សហរដ្ឋ​អាមេរិកនិង​អ៊ី​រ៉ង់​បាន​ជួប​គ្នា​ចាប់​តាំង​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​មក​ នៅ​ក្នុង​ការប៉ុន​ប៉ង​មួយ​ដើម្បី​ដោះ​ស្រាយជម្លោះ​បច្ចេក​ទេស​ដែល​ជា​ឧបសគ្គ​ដល់​កិច្ច​ព្រម​ព្រៀង​ដ៏​ធំ​ទូលាយ​មួយ​រវាង​អ៊ីរ៉ង់​និង​ក្រុម​ប្រទេស​មហា​អំណាច​ពិភពលោក​ទាំង​៦។

​ភាគី​ទាំង​២​បាន​ផ្តល់​ពេល​វេលា​ដល់​ខ្លួន​ឯង​រហូត​ដល់​ថ្ងៃ​ទី​២៤ ​ខែ​មិនា​ ដើម្បី​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ក្រប​ខណ្ឌ​ការងារ​មួយ​ សម្រាប់​កិច្ច​ព្រម​ព្រៀង​អចិន្ត្រៃយ៍​មួយ​ដែល​មាន​ពេល​កំណត់នៅ​ថ្ងៃ​ទី​១ ខែ​កក្ក​ដា ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ​សកម្មភាព​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ​គឺ​ដើម្បី​សន្តិភាព​ ដើម្បី​ដោះ​ដូរ​នឹង​ការលុប​ចោល​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច។

​លោក​រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​ Kerry ​ដែល​បាន​ជួប​ជាមួយ​លោក​រដ្ឋ​មន្រ្តី​កាបរទេស​អង់គ្លេស​នៅ​ក្នុង​ទីក្រុង​ឡុងដ៍​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​បាន​និយាយ​ថា ​ក្រុម​ប្រទេស​មហា​អំណាច​ពិភពលោក​ដែល​រួម​មាន​សហរដ្ឋ​អាមេរិក ​អង់គ្លេស ​ចិន ​បារាំង​ រុស្ស៊ី​និង​ប្រទេស​អាល្លឺម៉ង់ ​នៅ​តែ​រួប​រួម​គ្នា​លើ​បញ្ហា​អ៊ីរ៉ង់៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG