ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Kerry ព្រមាន​ថា ដំណោះស្រាយ​រវាង​ប្រទេស​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​វឹកវរ


លោក​រដ្ឋ​មន្រ្តី​ការបរទេស John Kerry ថ្លែង​អំពី​គោលការណ៍​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន កាលពី​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នៅ​ក្រសួង​ការបរទេស​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។
លោក​រដ្ឋ​មន្រ្តី​ការបរទេស John Kerry ថ្លែង​អំពី​គោលការណ៍​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន កាលពី​ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ នៅ​ក្រសួង​ការបរទេស​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក លោក John Kerry បាន​បកស្រាយ​នូវ​គោលការណ៍​ដ៏​ទូលំទូលាយ​កាល​ពី​ថ្ងៃ​ពុធ​ចំពោះ​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​ប្រទេស​អ៊ីស្រាអែល​និង​ប្រទេស​ប៉ាឡេស្ទីន ដោយ​ព្រមាន​ថា ដំណោះស្រាយ​រវាង​ប្រទេស​ទាំង​២​ទៅ​លើ​ជម្លោះ​នេះ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​វឹកវរ។ ​

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​មាន​រយៈពេល​មួយ​ម៉ោង​នៅ​ឯ​ក្រសួង​ការបរទេស​អាមេរិក លោក Kerry ក៏​បាន​ការពារ​សេចក្តីសម្រេច​របស់​អាមេរិក​កាល​ពី​សប្តាហ៍​មុន ចំពោះ​ការ​ដក​ខ្លួន​ចេញ​ពី​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដែល​បាន​ថ្កោលទោស​ការ​តាំង​លំនៅ​របស់​អ៊ីស្រាអែល។

លោក Kerry បាន​ថ្លែង​ថា ការ​បោះឆ្នោត​នៅ​ឯ​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ការ​រក្សា​ដំណោះស្រាយ​រវាង​ប្រទេស​ទាំង​២ ​បាន​បដិសេធ​ទៅ​លើ​ការរិះគន់​ដែល​ថា សហរដ្ឋ​អាមេរិក​ក្បត់​សម្ព័ន្ធមិត្ត​រយៈពេល​យូរ​របស់​ខ្លួន​គឺ​ប្រទេស​អ៊ីស្រាអែល។ អនាគត​របស់​អ៊ីស្រាអែល​ជា​ប្រទេស​ជ្វីព ​និង​ប្រជាធិបតេយ្យ គឺ​ជា​អ្វី​ដែល​យើង​គាំទ្រ។ លោក​ក៏​បាន​កត់​សម្គាល់​ថា ការ​បោះឆ្នោត​នោះ​គឺ​យោង​ទៅ​តាម​តម្លៃ​របស់​អាមេរិក។

មិន​មាន​សំណើ​ថ្មី​ណា​មួយ​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​សុន្ទរកថា​ដែល​មាន​៦​ចំណុច​សំខាន់ៗ​របស់​លោក Kerry នោះ​ទេ។ សុន្ទរកថា​នោះ​មាន​គោលបំណង​រក្សា​ក្របខណ្ឌ​ទូទៅ​នៃ​ដំណោះស្រាយរវាង​ប្រទេស​ទាំង​២ ដែល​លោក​បាន​និយាយ​ថា គឺ​ជា​មធ្យោបាយ​តែ​មួយ​គត់​សម្រាប់​ភាគី​ទាំង​២​ឲ្យ​រស់នៅ​ជាមួយ​នឹង​សន្តិភាព៕

XS
SM
MD
LG