ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ John Kerry នឹង​ពិភាក្សា​ចក្ខុវិស័យ​សម្រាប់​កិច្ច​ព្រម​ព្រៀង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន​


ជន​ជាតិ​ប៉ាឡេស្ទីន​រត់​គេច​ពីគ្រាប់​បែក​ផ្សែង​នៅ​ពេល​ពួកគេ​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​សន្តិសុខ​អ៊ីស្រាអែល​អំឡុង​បុណ្យ​សព​ក្មេង​ប្រុស​អាយុ​១៦ឆ្នាំ Abu Khdeir នៅ Jerusalem កាល​ពី​ថ្ងៃទី ០៤ កក្កដា ២០១៤។​
ជន​ជាតិ​ប៉ាឡេស្ទីន​រត់​គេច​ពីគ្រាប់​បែក​ផ្សែង​នៅ​ពេល​ពួកគេ​ប៉ះទង្គិច​ជាមួយ​កងកម្លាំង​សន្តិសុខ​អ៊ីស្រាអែល​អំឡុង​បុណ្យ​សព​ក្មេង​ប្រុស​អាយុ​១៦ឆ្នាំ Abu Khdeir នៅ Jerusalem កាល​ពី​ថ្ងៃទី ០៤ កក្កដា ២០១៤។​

លោករដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. John Kerry នឹង​ធ្វើ​ការពិភាក្សា​នៅ​ថ្ងៃ​ពុធ​នេះ​អំពីចក្ខុ​វិស្ស័យរបស់​លោក​លើ​ដំណោះ​ស្រាយជម្លោះរវាង​អ៊ីស្រាអែល និង​ជន​ជាតិ​ប៉ាឡេស្ទីន​។​

បញ្ហា​នេះ​ជាការ​ផ្តោតធំមួយ​សម្រាប់​លោក Kerry នៅ​ពេល​លោក​ចូល​កាន់តំណែង​កំពូល​នៅ​ឯក្រសួង​ការបរទេស​ស.រ.អា.កាលពី​ខែ​កុម្ភៈ ឆ្នាំ២០១៣ ក៏ប៉ុន្តែ​ការ​ចរចា​គ្នាជា​ច្រើន​ឆ្នាំមាន​ដូច​ជាការពិភាក្សា​ខាង​ការទូត​ទៅ​វិញទៅ​មក​ខ្លះ​ផងដែរ មិន​ទទួល​បាន​ភាពជោគជ័យក្នុង​ការ​ធ្វើឱ្យ​មានកិច្ចព្រមព្រៀង​មួយ​អំពី​ដំណោះ​ស្រាយ​រដ្ឋពីរ​ដែល​លោក​យល់ថា​ជា​វិធី​តែ​មួយ​គត់ដើម្បី​ធ្វើឱ្យ​មាន​សន្តិភាព។

លោក Kerry មានពេល​វេលា​តែ​មួយ​ខែគត់នៅ​មុន​ដំណាច់រដ្ឋបាល​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ដូច្នេះ​បើ​កិច្ចព្រមព្រៀង​នេះ​បាន​ជោគជ័យលោក​

មិន​មែន​ជាអ្នក​ដែលនឹង​ថត​រូបដោយ​មានមុខ​ញញឹម​និងចាប់ដៃ​រលាក់​ជាមួយពួក​មេដឹកនាំ​អ៊ីស្រាអែលនិង​ប៉ាឡេស្ទីន​ទេ។ ក៏​ប៉ុន្តែ​ លោក Mark Toner អ្នកនាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស​ស.រ.អា. បាននិយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​លោក Kerry មាន​អារម្មណ៍​ថា​វាគឺ​ជា​កាតព្វកិច្ច​របស់​លោក​ក្នុង​ការប្រើប្រាស់​ពេល​វេលា​ដែល​នៅ​សេសសល់​ដើម្បី​ជំរុញអ្វី​ដែល​លោក​យល់​ថា​ជា​វិធី​ដើម្បីធ្វើឱ្យ​ដំណើរការ​សន្តិភាពទៅ​មុខ។

លោក Toner បាននិយាយ​ថា «វា​មាន​សារៈសំខាន់ជានិច្ច​ក្នុង​ការធ្វើឱ្យ​ដំណើរ​ការ​ធ្វើចលនា​ទៅមុខ ដើម្បី​ដាក់បង្ហាញ​ចក្ខុវិស្ស័យ​ប្រកប​ដោយ​ការ​ស្ថាបនា​សម្រាប់​ពេល​អនាគត ក៏ប៉ុន្តែ​ក៏​ដើម្បី​គូស​បញ្ជាក់​អំពីការពិត​ជាក់ស្តែង​ដែល​ថា​យើង​មិន​បោះបង់​ចោល​ដំណើរ​ការ​នេះទេ​ហើយ​យើងមិន​ចង់ឱ្យ​ពួក​ប៉ាឡេស្ទីន​ ឬពួក​អ៊ីស្រាអែល​លះបង់​ចោល​ដំណើរ​ការ​នេះ​ដែរ»។

លោក Kerry បាន​មានប្រសាសន៍​នៅ​ក្នុង​សុន្ទរកថាមួយ​ក្នុង​ពេលពីរ​សប្តាហ៍ក្រោយ​លោក​ចូលកាន់តំណែង​ជាអការទូតកំពូល​អាមេរិកាំង​ថា​លោក

ជា​«មនុស្សមាន​សុទិដ្ឋិនិយម»ម្នាក់​ក៏​ប៉ុន្តែ​ថាមនុស្សគ្រប់គ្នា​នៅ​ក្នុង​តំបន់ដឹង​ថា​ឱកាស​សម្រាប់ការ​ធ្វើឱ្យ​មានសន្តិភាពបានបិទ​ហើយ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG