ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Kerry​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​គាំទ្រ​របស់​​អ៊ីរ៉ង់​ដល់​ក្រុម​ឧទ្ទាម​យេម៉ែន


លោក​រដ្ឋមន្រ្តី​ការ​បរទេស​ស.រ.អា​ John Kerry​ ថ្លែង​ថា​ ក្រុង​ វ៉ាស៊ីនតោន​ «មាន​សេចក្តី​ព្រួយបារម្ភ​ជា​ខ្លាំង‍»​ចំពោះ​ការ​គាំទ្រ​របស់​ អ៊ីរ៉ង់​ដល់​ក្រុម​ឧទ្ទាម​ Shi'ite​ នៅ​ក្នុង​ប្រទេស​យេម៉ែន។
លោក​រដ្ឋមន្រ្តី​ការ​បរទេស​ស.រ.អា​ John Kerry​ ថ្លែង​ថា​ ក្រុង​ វ៉ាស៊ីនតោន​ «មាន​សេចក្តី​ព្រួយបារម្ភ​ជា​ខ្លាំង‍»​ចំពោះ​ការ​គាំទ្រ​របស់​ អ៊ីរ៉ង់​ដល់​ក្រុម​ឧទ្ទាម​ Shi'ite​ នៅ​ក្នុង​ប្រទេស​យេម៉ែន។

លោក​រដ្ឋមន្រ្តី​ការ​បរទេស​ស.រ.អា​ John Kerry​ ថ្លែង​ថា​ ក្រុង​ វ៉ាស៊ីនតោន​ «មាន​សេចក្តី​ព្រួយបារម្ភ​ជា​ខ្លាំង‍»​ចំពោះ​ការ​គាំទ្រ​របស់​ អ៊ីរ៉ង់​ដល់​ក្រុម​ឧទ្ទាម​ Shi'ite​ នៅ​ក្នុង​ប្រទេស​យេម៉ែន​ បន្ទាប់​ពី​មាន​សេចក្តី​រាយការណ៍​និយាយ​ថា​ កង​នាវា​មួយ​របស់​អ៊ីរ៉ង់​បាន​ចេញ​ដំណើរ​ទៅ​ជិត​ប្រទេស​យេម៉ែន នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​ ពែកស៍​ (Persian)។​

ក្នុង​កម្មវិធី​ Newshour​ របស់​ទូរទស្សន៍​ PBS​ លោក​ Kerry​ បាន​ថ្លែង​ថា​ ស.រ.អា​ កំពុង​តាម​មើល​ការ​គាំទ្រ​របស់​អ៊ីរ៉ង់​យ៉ាង​ដិតដល់​ចំពោះ​ក្រុម​ឧទ្ទាម​រួម​មាន​«គ្រឿង​ផ្គត់​ផ្គង់​ដែល​បាន​នាំ​ចេញ​ពី​ប្រទេស​អ៊ីរ៉ង់‍»​ និង «យន្តហោះ​ អ៊ីរ៉ង់​ មួយ​ចំនួន​ដែល​ធ្វើ​ដំណើរ​ទៅ​ប្រទេស​យេម៉ែន​ជា​រៀងរាល់​សប្តាហ៍‍»។​

លោក​ Kerry​ ថ្លែង​ថា​ យើង​បាន​ដឹង​ច្បាស់​អំពី​ការ​គាំទ្រ​របស់​ អ៊ីរ៉ង់​ដល់​យេម៉ែន​ ហើយ​អ៊ីរ៉ង់​ត្រូវ​ដឹង​ថា​ ស.រ.អា​នឹង​មិន​នៅ​ឈរ​មើល​ស្ងៀម​ទេ​ នៅ​ពេល​ដែល​មាន​អស្ថេរភាព​នៅ​ក្នុង​តំបន់​នេះ​ ឬ​ពេល​ដែល​មនុស្ស​ចូល​រួម​ក្នុង​សង្គ្រាម​ដោយ​ចំហ​ឆ្លង​បន្ទាត់​ព្រំដែន​អន្តរជាតិ​ និង​ប្រទេស​ដទៃ​ទៀត‍»។​

ទូរទស្សន៍​ Press TV​ របស់​អ៊ីរ៉ង់​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ពុធ​ថា​ នាវា​ពិឃាដ​មួយ​គ្រឿង​ និង​នាវា​មួយ​គ្រឿង​ទៀត​របស់​ អ៊ីរ៉ង់​បាន​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ទឹក​សមុទ្រ​នៅ​ជិត​ប្រទេស​យេម៉ែន​ កន្លែង​ដែល​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ដឹកនាំ​ដោយ​ប្រទេស​អារ៉ាប៊ី​ សាអ៊ូឌីត​កំពុង​ព្យាយាម​បញ្ឈប់​ការ​រំកិល​ទៅ​មុខ​របស់​ពួក​ឧទ្ទាម​ Houthi។​

លោក​ឧត្តមនាវីទោ​ Habibollah​ Sayyari​ របស់​ អ៊ីរ៉ង់​បាន​ថ្លែង​ថា​ នាវា​ទាំង​នេះ​នឹង​ផ្តល់​សុវត្ថិភាព​ដល់​«ផ្លូវ​ដឹក​ជញ្ជូន​សមុទ្រ​របស់​អ៊ីរ៉ង់‍»​ និង​ការពារ​«ផលប្រយោជន៍‍»​របស់​អ៊ីរ៉ង់​នៅ​ក្នុង​សមុទ្រ​ទឹក​ជ្រៅ៕

XS
SM
MD
LG