ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Kerry៖ ស.រ.អានឹង​ត្រូវ​ចរចា​ជាមួយ​នឹង​លោក​ Assad


 លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. John Kerry បាន​មានប្រសាសន៍​ថា​ ស.រ.អា.​នឹង​ត្រូវ​តែ​សម្រេច​កិច្ចព្រមព្រៀង​​មួយ​ជាមួយ​ប្រធានាធិបតី​ស៊ីរី​​ Bashar al-Assad ដើម្បី​ឲ្យ​មាន​អន្តរកាល​​ខាង​នយោបាយ​មួយ​ និង​បញ្ឈប់​សង្គ្រាម​នៅ​ប្រទេស​​នោះ។
លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. John Kerry បាន​មានប្រសាសន៍​ថា​ ស.រ.អា.​នឹង​ត្រូវ​តែ​សម្រេច​កិច្ចព្រមព្រៀង​​មួយ​ជាមួយ​ប្រធានាធិបតី​ស៊ីរី​​ Bashar al-Assad ដើម្បី​ឲ្យ​មាន​អន្តរកាល​​ខាង​នយោបាយ​មួយ​ និង​បញ្ឈប់​សង្គ្រាម​នៅ​ប្រទេស​​នោះ។

នៅ​ពេល​ដែល​ប្រទេសស៊ីរី​ចូល​ក្នុង​ឆ្នាំទី៥​នៃ​សង្គ្រាម​ស៊ីវិល​ហើយនោះ​ លោក​រដ្ឋមន្ត្រី​ការបរទេស​ស.រ.អា. John Kerry បាន​មានប្រសាសន៍​ថា​ ស.រ.អា.​នឹង​ត្រូវ​តែ​សម្រេច​កិច្ចព្រមព្រៀងមួយ​ជាមួយ​ប្រធានាធិបតី​ស៊ីរី Bashar al-Assad ដើម្បី​ឲ្យ​មាន​អន្តរកាលខាង​នយោបាយ​មួយ​ និង​បញ្ឈប់​សង្គ្រាម​នៅ​ប្រទេស​នោះ ​ដែល​បាន​បណ្តាល​ឲ្យមនុស្ស​រាប់​ម៉ឺន​នាក់​ស្លាប់​រួច​ទៅ​ហើយ។​

លោក​ Kerry បាន​មានប្រសាសន៍​នៅ​ក្នុង​សេចក្តី​សម្ភាសន៍​មួយផ្សាយ​តាមកម្មវិធី​ Face the Nation នៃបណ្តាញ​ទូរទស្សន៍អាមេរិកាំង​ CBS កាលពី​ថ្ងៃ​អាទិត្យ​ថា «យើង​ត្រូវ​តែ​ធ្វើការ​ចរចា​នៅទីបញ្ចប់» ដោយ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ដំណោះ​ស្រាយ​ខាង​ការទូត​មួយ​ដល់​ជម្លោះ​នៅ​ក្នុងប្រទេស​ស៊ីរី។លោក​ក៏​បាន​មានប្រសាសសន៍​ទៀតថា​ «យើង​នឹង​និយាយ​ប្រាប់​ Assad ដោយ​ច្បាស់លាស់​ថា​មាន​ការ​ប្តេជ្ញា​ដោយជនគ្រប់គ្នា​ដើម្បី​ស្វះស្វែង​ឲ្យមាន​ដំណោះ​ស្រាយ​ខាង​នយោបាយ​នោះហើយ​ខ្ញុំ​មាន​ការ​ជឿជាក់​ថា​ ជាមួយ​កិច្ចខិតខំប្រឹងប្រែង​របស់​ក្រុម​សម្ព័ន្ធ​របស់​យើង​និង​ប្រទេស​ឯទៀតៗ នឹង​មាន​កំណើន​គំនាបសង្កត់លើ​ Assad»។

លោក​ Assad កំពុង​ឋិត​នៅ​ក្រោម​ការ​ពិនិត្យពិច្ច័យ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ និង​នៅ​ក្នុង​ឆាក​អន្តរជាតិ​ ដោយ​មាន​រួមបញ្ចូល​ទាំង​ការ​ចោទប្រកាន់​ពី​បទ​រំលោភ​លើ​សិទ្ធិ​មនុស្ស​ផងដែរ។​សង្គ្រាម​ស៊ីវិល​បួនឆ្នាំ​រវាង​កង​កម្លាំង​រដ្ឋាភិបាល​និង​ក្រុម​ឧទ្ទាមប្រឆាំង​ ព្រមទាំង​ការ​វាយ​ប្រយុទ្ធយ៉ាង​ខ្លាំង​ដោយ​ក្រុម​ជន​សកម្មប្រយុទ្ធ​រដ្ឋ អ៊ីស្លាម​នៅ​ក្នុង​ប៉ែក​ខាង​ជើង​និង​ខាង​កើត​ប្រទេស បាន​បណ្តាល​ឲ្យ​មនុស្សជាង​២សែន​នាក់ស្លាប់​ និង​ធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​ទៀត​ខ្ចាត់ព្រាត់​ពី​ផ្ទះ​សម្បែង​ពួក​គេនិង​បានបំផ្លិចបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​ផង​ដែរ៕

XS
SM
MD
LG