ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក John Kerry ​ជំរុញ​ឲ្យ​បញ្ឈប់​អំពើហិង្សា​ក្នុងប្រទេស​ប៊ូរុនឌី


បុរស​ម្នាក់​ងាក​មើល​សំបក​គ្រាប់​កាំ​ភ្លើង​នៅ​លើ​ផ្លូវ​មួយ​ ក្នុង​តំបន់​ Nyakabiga ក្នុង​រដ្ឋធានី​ប៊ូយ៉ាំប៊ូរ៉ា ប្រទេស​ប៊ូរុនឌី​ កាល​ពី​ថ្ងៃ​សៅ​រ៍​ ទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។
បុរស​ម្នាក់​ងាក​មើល​សំបក​គ្រាប់​កាំ​ភ្លើង​នៅ​លើ​ផ្លូវ​មួយ​ ក្នុង​តំបន់​ Nyakabiga ក្នុង​រដ្ឋធានី​ប៊ូយ៉ាំប៊ូរ៉ា ប្រទេស​ប៊ូរុនឌី​ កាល​ពី​ថ្ងៃ​សៅ​រ៍​ ទី​១២​ ខែ​ធ្នូ​ ឆ្នាំ​២០១៥។

លោក​ John Kerry ​រដ្ឋ​មន្ត្រី​ការ​បរទេស​ស.រ.អា.​កំពុង​ជំរុញ​ឲ្យ​ភាគី​ទាំងអស់​នៅ​ក្នុង​ប្រទេស​ប៊ូរុនឌី (Burundi) ​បញ្ឈប់​អំពើ​ហិង្សា​ ហើយ​ជា​ជំនួស​វិញ ​ត្រូវ​ចាប់​ផ្តើម​ពិភាក្សា​គ្នា​ដើម្បី​បញ្ចប់​ការ​រំជើប​រំជួល​នៅ​ក្នុង​ប្រទេស​នេះ​ជា​ច្រើន​ខែ​មក​នោះ។​

លោក​ Kerry​ បាន​សរសេរ​នៅ​លើ​ទំព័រ​បណ្តាញ​សង្គម​ Twitter ​របស់​លោក​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ​ ការ​សម្លាប់​គ្នាត្រូវ​តែ​បញ្ចប់​ រួម​ទាំង​ការឆ្លើយ​តប​មិន​ត្រឹម​ត្រូវ​ដោយកង​កម្លាំង​សន្តិសុខ​ផង​ដែរ។ ​

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ​ក្រសួង​ការ​បរទេស​ស.រ.អា.បាន​ប្រាប់​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ចៀសវាង​ការធ្វើ​ដំណើរ​ទៅ​ប្រទេស​ប៊ូរុនឌី​ ហើយ​បាន​ផ្តល់​អនុសាសន៍​ថា​ ​អ្នក​ដែល​បាន​ទៅ​ដល់​ប្រទេស​ប៊ូរុនឌី​ហើយ​នោះ​ ត្រូវ​ចាក​ចេញ​ពី​ប្រទេស​នេះ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ព្រោះ​ថា​ អំពើ​ហិង្សា​ខាង​នយោបាយ​បាន​កើត​មាន​ឡើង។​

មនុស្ស​ជាង​៨០​នាក់​បាន​ស្លាប់​កាល​ពី​ថ្ងៃ​សុក្រ​ នៅ​ពេល​ជន​ប្រដាប់​អាវុធ​ធ្វើ​ការ​វាយ​ប្រហារ​លើ​ទី​តាំង​កងទ័ព​នៅ​ក្នុង​រដ្ឋ​ធានី​ប៊ូយ៉ាំប៊ូរ៉ា​ (​Bujumbura)។ ក្នុង​ចំណោម​អ្នក​ស្លាប់​មាន​កង​សន្តិសុខ​៨​នាក់​ និង​ក្រុម​អ្នក​ធ្វើការ​វាយ​ប្រហារ​រាប់​សិប​នាក់​ក៏​បាន​ស្លាប់​ដែរ។​ ​នេះ​បើ​យោង​តាម​អ្នក​នាំ​ពាក្យ​របស់​កង​ទ័ព​ប៊ូរុនឌី​។​

ការរំជើប​រំជួល​បាន​ចាប់​ផ្តើម​ក្នុង​ខែ​មេសា ​នៅ​ពេល​លោក ​Pierre Nkurunziza​ ​ប្រធានាធិបតី​ប្រទេស​នេះ​ប្រកាស​ថា ​លោកនឹ​ង​ស្វះស្វែង​កាន់​តំណែង​អាណត្តិ​ទី​៣​។

​អ្នក​ទិតៀននិយាយ​ថា ​លោក​រំលោភ​រដ្ឋ​ធម្មនុញ្ញ​ដែល​កំណត់​អាណត្តិ​ប្រធានាធិបតី​ត្រឹម​ពីរ​អាណត្តិ ​ហើយ​លោក​ក៏​រំលោភ​កិច្ច​ព្រមព្រៀង​ដែល​បញ្ចប់​សង្គ្រាម​ស៊ីវិល​នៅ​ប្រទេស​ប៊ូរុនឌី​រយៈពេល​១២​ឆ្នាំ​នោះ​ផង​ដែរ។

​ស.រ.អា.​និយាយ​ថា ​តាំង​ពី​ពេល​នោះ​មក​ អំពើ​ហិង្សា​បាន​សម្លាប់​មនុស្ស​២៤០​នាក់​ ហើយ​ធ្វើ​ឲ្យ​ប្រជាជន​២២​ម៉ឺន​នាក់​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG