ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​សម្តែង​ការ​ព្រួយបារម្ភ​លើ​សំណង់​កោះ​នៅ​​តំបន់​សមុទ្រ​ចិនភាគ​ខាងត្បូង


រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក John Kerry (ខាងឆ្វេង) និង​រដ្ឋមន្រ្តីការបរទេស​ចិន​លោក Wang Yi (ខាងស្តាំ)។ រដ្ឋ​មន្រ្តី​ការ​បរទេស​អាមេរិក​សម្តែង​ការ​ព្រួយបារម្ភ​លើ​សំណង់​កោះ​នៅ​​តំបន់​សមុទ្រ​ចិនភាគ​ខាងត្បូង។

លោករដ្ឋ​មន្រ្តី​ការបរទេស​ស.រ.អា John Kerry កំពុង​សម្តែង​ជា​ថ្មី​ម្តង​ទៀត​នូវការ​ព្រួយ​កង្វល់​ពីការ​ខំ​ប្រឹង​ប្រែង​ស្ថាបនា​កោះសិប្បនិមិត្ត​របស់​ចិន​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។

លោក​រដ្ឋមន្រ្តី Kerry បាន​ជួប​ជាមួយ​លោករដ្ឋមន្រ្តី​ការបរទេស​ចិន​នៅ​ខាង​ក្រៅ​វេទិកា​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ដែល​មាន​ប្រទេស​១០​ជា​សមា​ជិក​នៅ​ថ្ងៃ​ពុធ​នេះ ​ដែល​នៅ​ទី​នោះ​មន្រ្តី​ជាន់​ខ្ពស់​ម្នាក់​របស់​ក្រសួង​ការ​បរទេស​បាន​និយាយ​ថា លោករដ្ឋ​មន្រ្តី​ការបរទេស​អាមេរិកាំង ​បាន​និយាយ​ឡើង​វិញ​ពី​ការ​ព្រួយ​កង្វល់​របស់​លោក​អំពី​ការ​កើន​ឡើង​នូវ​ភាព​តាន​តឹងលើការ​ទាម​ទារ​ប្រកប​ដោយ​ការ​ឈ្លោះ​ប្រកែក​គ្នាលើ​បញ្ហា​ផ្លូវ​ដឹក​ជញ្ជូន​តាម​សមុទ្រ​ដ៏​មមារ​ញឹក​បង្អស់​មួយ​របស់​ពិភពលោក និង​ការពង្រីក​ការ​សាងសង់ ​និងការ​ប្រើ​ប្រាស់យោ​ធា​របស់​ចិន។

លោករដ្ឋ​មន្រ្តី​ការបរទេស Kerry ​បាន​មាន​ប្រសាសន៍នៅឯជំនួប​ថ្នាក់​រដ្ឋ​មន្រ្តី​រវាង​សមាគម​អាស៊ាន ​និង​ស.រ.អា​ថា «ស.រ.អាជានិច្ច​កាលចែក​រំលែកនូវបំណង​របស់​សមាជិក​អាស៊ាន​ ដើម្បីរក្សា​សន្តិភាព​ និង​ស្ថេរភាព​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង‍»។

លោករដ្ឋ​មន្រ្តី​ការបរទេស Kerry មាន​ប្រសាសន៍​ទៀត​ថា «អាស៊ាន​ចង់ឃើញថា​ជម្លោះនៅ​ក្នុង​តំបន់​នោះ ​ត្រូវ​ដោះ​ស្រាយ​ដោយ​សន្តិវិធី​ដោយ​ផ្អែក​លើ​ច្បាប់​អន្តរជាតិ‍»។

ចិន​បាន​បង្កើត​កោះ​សិប្បនិមិត្ត​នៅ​ក្នុង​ផ្ទៃទឹក​ដែល​ប្រទេស​ម៉ាឡេស៊ី ​វៀត​ណាម ​កោះ​តៃ​វ៉ាន់ ​និងហ្វីលីពីន​បាន​ទាម​ទារ​តំបន់​ត្រួត​ស៊ី​គ្នា​នេះ។

ស.រ.អា និង​ហ្វីលីពីន​បាន​ជំរុញ​ឲ្យ​ប្រទេស​ចិន​បញ្ឈប់​គម្រោង​ពង្រីក​ទឹក​ដី​របស់​ខ្លួន។រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​ច្រាន​ចោល​ការ​រិះគន់ការ​ខំ​ប្រឹងប្រែង​របស់​ខ្លួន​ហើយ​បាន​បដិសេធ​ចូល​រួមក្នុង​ការ​ពិភាក្សា​នៅ​ជំនួប​ប្រចាំ​តំបន់​ដូចជា​ ជំ​នួប​របស់​សមា​គម​អាស៊ាន​នេះ៕

XS
SM
MD
LG